• 2023-11-10 07:24:54
  • សេដ្ឋកិច្ច

ចង់ញ៉ាំមីបែបជប៉ុន មិនបាច់ទៅដល់ជប៉ុនទេ! អាចមកសាករសជាតិដើម នៅ Machida Shoten បាន!

  • 2023-11-10 07:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ហាងមីបែបជប៉ុន Machida Shoten បានបោះជំហានចូលមកកាន់ប្រទេសកម្ពុជាជាផ្លូវការ ដោយបានបើកហាងទី១ របស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

បើយោងតាមការឲ្យដឹងពីម្ចាស់ហាង Machida Shoten បានប្រាប់ឲ្យដឹងថា ពួកគេចង់នាំមកនូវភាពរីករាយ ក្នុងការញ៉ាំអាហារឆ្ងាញ់ៗ សម្រាប់ប្រជាជនកម្ពុជា ព្រោះពាក្យស្លោកប្រចាំហាងរបស់ពួកគេគឺ “ធ្វើមីឲ្យឆ្ងាញ់” (To make delicious ramen)។

ចំពោះការនាំហាងមីបែបជប៉ុន Machida Shoten ចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ពួកគេសង្ឃឹមយ៉ាងមុតមាំថា នឹងផ្តល់ឲ្យអតិថិជននូវរសជាតិដើមបែបជប៉ុន ព្រមទាំង បង្កើតទីកន្លែងមួយសម្រាប់ឲ្យក្រុមគ្រួសារ​ ឬ មិត្តភ័ក្កិ អាចជួបជុំគ្នាដើម្បីញ៉ាំមី ដែលមិនត្រឹមតែស្អំក្រពះមិនឲ្យឃ្លានប៉ុណ្ណោះទេ ថែមទាំងស្អំបេះដូងឲ្យជក់ចិត្តដិតអារម្មណ៍ជាមួយរសជាតិ ផងដែរ។

មិនតែប៉ុណ្ណោះ Machida Shoten ក៏ចង់ពាំនាំនូវអាហារថ្មីចូលមកក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែរក្សារសជាតិដើមបែបជប៉ុន ហើយមិនត្រឹមតែរសជាតិប៉ុណ្ណោះទេ សូម្បីតែហាងក៏ត្រូវបានតុបតែងបែបជប៉ុន ដើម្បីឲ្យអតិថិជនរបស់ខ្លួនទទួលបានអារម្មណ៍បែបជប៉ុនពិតៗដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា Machida Shoten បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដំបូង ក្នុងឆ្នាំ២០០៨ នៅទីក្រុង Machida ប្រទេសជប៉ុន ដោយបច្ចុប្បន្នមានហាងជាង ១០០កន្លែងនៅជប៉ុន, មាន ១កន្លែងនៅភូកេត ប្រទេសថៃ និង មាន ១កន្លែងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ Machida Shoten មានគោលដៅធំៗដូចជា ផ្តល់ឲ្យនូវមី, សេវាកម្ម និង បរិយាកាសដ៏ល្អបំផុត តាមដែលអាចធ្វើទៅបាន ក៏ដូចជា ពាំនាំនូវមីប្រភេទ E.A.K ទៅកាន់ពិភពលោក។

E.A.K គឺជាមីបែប YOKOHAMA style ដែលរួមបញ្ចូលជាមួយ Tonkotsu style មកពីភាគខាងលិច និង Shoyu style មកពីភាគខាងកើត នៃប្រទេសជប៉ុន។ សសៃមីរបស់វាមានសភាពក្រាស់ លាយលំជាមួយសាច់មាន់ និងសាច់ជ្រូក ហើយអាចបន្ថែម Topping ដូចជា ស្ពៃខ្មៅ (spinach) និង សាច់ជ្រូកចិញ្ច្រាំ និង សារាយសមុទ្រក្រៀម ជាដើម៕

មតិយោបល់