• 2024-01-23 08:43:38
  • សេដ្ឋកិច្ច

ពូក Simmons ប្រារព្ធខួប ១២ឆ្នាំនៅកម្ពុជាជាមួយក្រុមហ៊ុន RS Residence

  • 2024-01-23 08:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៣ ខែមការា ឆ្នាំ២០២៤នេះ ពូក Simmons ជាយីហោពូកម៉ាកល្បីឈានមុខគេពីសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដំបូង ក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១២ ក្រោមភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន RS Residence ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ពូក និងគ្រឿងសង្ហារឹមឈានមុខគេមួយនៅប្រទេសកម្ពុជា។

ចាប់តាំងពីពេលនោះមក ម៉ាកយីហោនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ថ្ងៃនេះពូក Simmons ដែលបានបង្កើតឡើងនៅឆ្នាំ១៨៧០ បានប្រារព្ធខួប ១២ឆ្នាំជាមួយក្រុមហ៊ុន RS Residence។

ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំខាន់នាឱកាសគម្រប់ខួប ១២ឆ្នាំនេះ ពូក Simmons បានចេញលក់ផលិតផលថ្មីម៉ូដែល Simmons Beautyrest Pride ប្រើបច្ចេកវិទ្យា Simmons Original Pocketed Coil® Technology ដែលផ្តល់នូវអត្ថប្រយោជន៍ដំណេកឥតរំខាន Do-Not-Disturb សម្រាប់អតិថិជន។ ពូក Simmons Beautyrest Pride ត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាត និងល្អឥតខ្ចោះ ជាពិសេសជាមួយនឹងអេប៉ុងដែលមានប្រសិទ្ធភាពខ្ពស់ ផ្ទៃពូកទន់ល្មើយ ដើម្បីផ្តល់នូវផាសុកភាពបន្ថែមដល់អតិថិជន។

លោក Aloysius Chew អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «ការឈានដល់ខួបលើកទី១២ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់យីហោពូក Simmons នៅព្រះរាជាណាចក្រអច្ឆរិយៈនេះ។ យើងសូមថ្លែងអំណរគុណចំពោះដៃគូដ៏មានតម្លៃរបស់យើងគឺក្រុមហ៊ុន RS Residence សម្រាប់ការទទួលស្គាលពីសារៈសំខាន់នៃពូកលំដាប់ថ្នាក់ខ្ពស់ និងការប្តេជ្ញាចិត្តមោះមុតក្នុងការនាំយកដំណេកដ៏ល្អរបស់ពូក Simmons មកជូនប្រជាជនកម្ពុជា។ ជាងមួយទសវត្សរ៍កន្លងទៅនេះ យើងបានទទួលនូវការបញ្ជាក់ពីគុណភាពដ៏អស្ចារ្យជាច្រើនពីអតិថិជន របស់យើងក៏ដូចជាសណ្ឋាគារដ៏មានកិត្យានុភាពជាច្រើនដែលបានប្រើប្រាស់ពូក Simmons»។

លោក Aloysius Chew បានបន្តថា៖ «ដើម្បីជាសារថ្លែងអំណរគុណចំពោះវត្តមានពូក Simmons ១២ឆ្នាំ នៅក្នុងប្រទេសដ៏ស្រស់ស្អាតនេះយើងបានសម្រេចចិត្តបើកដំណើរការពូក Simmons Beautyrest® Pride ដើម្បីនាំយកការគេងប្រកបដោយគុណភាពល្អមកកាន់បន្ទប់គេងរបស់អ្នក។ យើងសង្ឃឹមថាពូកនេះនឹងក្លាយជាការវិនិយោគដ៏សក្តិសម ដែលអាចឱ្យអ្នកប្រើប្រាស់ឈានជើងចូលទៅក្នុងពិភពនៃពូក Simmons និងរីករាយជាមួយអត្ថប្រយោជន៍នៃដំណេកឥតរំខានពិតប្រាកដ»។

អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ កាន់តែយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពផ្ទាល់ខ្លួនរបស់គាត់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតសកលលោកកន្លងមកនេះ។ សុខភាពគឺជាការផ្តោតសំខាន់មួយ ហើយការសម្រេចបាននូវការគេងប្រកបដោយគុណភាពគឺជាជំហានដំបូងក្នុងការទទួលបានសុខភាពល្អ។ ពូកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវការគេងប្រកបដោយគុណភាពដល់អ្នកប្រើប្រាស់។

លោក ជា មុនី អគ្គនាយកក្រុមហ៊ុន RS Residence បានមានប្រសាសន៍ថា៖ «យើងរីករាយ និងមានមោទនភាពដែលបានសហការជាដៃគូ ចែកចាយផ្តាច់មុខប្រចាំប្រទេសកម្ពុជា។ ពូក Simmons ជាម៉ាកយីហោពូកដែលមានកេរិ៍ដំណែលយូរអង្វែងលំដាប់អន្តរជាតិឈានមុខគេរបស់ពិភពលោក ដែលត្រូវបានជឿទុកចិត្តដោយអ្នកប្រើប្រាស់ក្នុងរយៈពេល ១៥៣ឆ្នាំចុងក្រោយនេះ»។

លោកបានបន្ថែមថា៖ «យើងមានមោទនភាពក្នុងនាមជាអ្នកចែកចាយផ្តាច់មុខរបស់ពូក Simmons នៅក្នុងប្រទេសកម្ពុជា។ ហើយសង្ឃឹមថានឹងបន្តនាំយកនូវបទពិសោធន៍នៃការគេងប្រកបដោយគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់របស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត»។

ពូក Simmons ជាម៉ាកពូកប្រណិតលំដាប់ខ្ពស់សម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ហើយ Simmons ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ពូកឱ្យសណ្ឋាគារលំដាប់ផ្កាយ៥ និងផ្កាយ៦ ដ៏ប្រណិតជាច្រើននៅទូទាំងពិភពលោក។ ដោយសារមានការជឿរជាក់ និងទុកចិត្តចំពោះម៉ាកយីហោដ៏ល្បីល្បាញនេះពូក Simmons គឺជាអ្នកផ្គត់ផ្គង់ពូកផ្លូវការដល់ក្រុមហ៊ុនសណ្ឋាគារ Shangri-La ទូទាំងពិភពលោក។

ដោយមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដំណេកកាន់តែប្រសើរជូនអតិថិជន ពូក Simmons និងបន្តស្រាវជ្រាវដើម្បីផ្តល់ជូនគុណភាពដំណេកបន្ថែមទៀតនាឆ្នាំខាងមុខ។ ដើម្បីទទួលបានការគេងលង់លក់យ៉ាងពិតប្រាកដពូក Simmons គឺជាជម្រើសល្អបំផុតសម្រាប់អតិថិជន។ សូមទទួលយកបទពិសោធន៍ដំណេកឥតរំខានដ៏ល្អថ្ងៃនេះជាមួយនឹងពូក Simmons ដែលមាននៅ RS Residence។

ក្រុមហ៊ុន RS Residence គឺជាអ្នកផ្គត់ផ្គង់ ពូក ខ្នើយ កម្រាលពូក និងគ្រឿងសង្ហារឹមឈានមុខគេនៅកម្ពុជាជាមួយចក្ខុវិស័យនាំយកផលិតផលរបស់ RS Residence មកកាន់គ្រប់គេហដ្ឋានទូទាំងប្រទេស។

អាស័យដ្ឋានសាខាសែនសុខ ផ្ទះលេខNº273, ផ្លូវលេខ1003,សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អាស័យដ្ឋានសាខាផ្លូវព្រះមុន្នីវង្ស ផ្ទះលេខNº314, ផ្លូវព្រះមុន្នីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលោក ជា មុន្នី ទូរស័ព្ទលេខ៖ ០៧៧៦៦៦១៦៨ ឬគេហទំព័រ៖ www.rsresidence.com.kh E-mail: mony.chea@gmail.com៕

ជិន សុភ័ក្ដ្រ

មតិយោបល់