- 2024-03-26 11:11:45
- ព័ត៌មាន
ជំនួយសប្បុរសធម៌របស់ លោក សុខ សំណាង និងក្រុមគ្រួសារ ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា
- 2024-03-26 11:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួយសប្បុរសធម៌របស់ លោក សុខ សំណាង និងក្រុមគ្រួសារ ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា
ចន្លោះមិនឃើញ
លោក សុខ សំណាង បានផ្ដល់ជំនួយជាលើកទី២ របស់ខ្លួនដល់មន្ទីរពេទ្យគន្ធាបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតកុមារកម្ពុជាទូទៅ ខណៈដែលមន្ទីរពេទ្យទើបបង្កើតបន្ទប់វះកាត់ និងព្យាបាលពិសេសលើកុមារកើតជំងឺមហារីក។
ការប្រគល់ និងទទួលជំនួយសប្បុរសធម៌នូវទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ និងភេសជ្ជៈ ប៉ូការីស្វេត សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលព័ត៌មានគន្ធាបុប្ផា។ ជំនួយដែលប្រគល់ដោយ លោក សុខ សំណាង និងក្រុមគ្រួសារ នៅពេលនេះត្រូវបានប្រធានមន្ទីរពេទ្យ និងបុគ្គលិកជំនាញ បង្ហាញការសាទរយ៉ាងខ្លាំង។
លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធាបុប្ផា មានប្រសាសន៍ថា បន្ទប់វះកាត់ និងព្យាបាលពិសេសជំងឺមហារីកខួរក្បាល និងសរីរាង្គផ្សេងទៀតលើកុមារ ទើបបើកដំណើរការបានប្រមាណជា ៦ខែ ហើយត្រូវការថវិកាច្រើន ដើម្បីដំណើរការលើការព្យាបាល។ អ្នកជំងឺខ្លះ ត្រូវការវះកាត់ និងតាមដានការព្យាបាលរហូតដល់ទៅ ២ឆ្នាំ ដូច្នេះការចំណាយលើដំណើរការពិតជាមានទំហំធំ ទោះជាយ៉ាងណាជំនួយបានផ្ដល់នូវពេលនេះ គឺជាផ្នែកមួយដែលជួយដល់កុមារនៅកម្ពុជា។
ជំនួយជាទឹកប្រាក់ និងភេសជ្ជៈប្រកបដោយកាយវិការសប្បុរសរបស់លោក សុខ សំណាង និងក្រុមគ្រួសារ ត្រូវបានធ្វើឡើងជាលើកទី២ហើយ។ ក្នុងឱកាសនោះរូបលោក និងក្រុមគ្រួសារ ក៏បានផ្ដល់ការដូអនុស្សាវរីយ៍សម្រាប់វេជ្ជបណ្ឌិតឯកទេសមួយចំនួនផងដែរ។ លើសពីនេះទៀត លោក ក៏បានបង្ហាញការតាំងចិត្ត និងព្យាយាមក្នុងការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ឪ្យបានជារៀងរាល់ឆ្នាំ៕