- 2024-04-08 10:17:28
- ព័ត៌មាន
JASPAL FASHIONS CAMBODIA បញ្ចេញ ម៉ូដរដូវក្តៅថ្មី “ត្រូពិកាណា” និងកាបូប LYN ឆ្នាំ ២០២៤
- 2024-04-08 10:17:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JASPAL FASHIONS CAMBODIA បញ្ចេញ ម៉ូដរដូវក្តៅថ្មី “ត្រូពិកាណា” និងកាបូប LYN ឆ្នាំ ២០២៤
ចន្លោះមិនឃើញ
Jaspal Fashions Cambodia បានបង្ហាញម៉ូដសំលៀកបំពាក់រដូវក្ដៅចុងក្រោយបង្អស់របស់ខ្លួន គឺ "TROP-ICANA" ពីម៉ាក JASPAL ដែលខូលិកសិនពិសេសនេះ បានបំផុសគំនិតឲ្យខ្មែរប្រើពណ៌ដ៏រស់រវើកនៃផ្កាត្រូពិច និងបង្ហាញគំរូបោះពុម្ពរូបសត្វយ៉ាងស្រស់ស្អាតផងដែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងយ៉ាងអធិកអធម នៅផ្សារទំនើបជីបម៉ុង ២៧១ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
ហាង JASPAL ទីមួយ ត្រូវបានបើកដំណើរការតាំងពីឆ្នាំ ១៩៧២ នៅទីក្រុងបាងកក ប្រទេសថៃ ហើយចាប់តាំងពីពេលនោះមក JASPAL នៅតែឈរនៅជួរមុខគេ លើវិស័យឧស្សាហកម្មម៉ូដសំលៀកបំពាក់នៅថៃ តាមរយៈម៉ូដអត្តសញ្ញាណសំលៀកបំពាក់របស់យើង។
JASPAL ផលិតដោយអ្នកជំនាញផ្នែកនីមួយៗ ជាមួយនឹងសាច់ក្រណាត់ក្នុងស្រុក និងសាច់ក្រណាត់នាំចូលដ៏ល្អបំផុត ធ្វើឱ្យខូលិកសិនមានម៉ូដទាន់សម័យទំនើប សក្ដិសមសម្រាប់គ្រប់គ្នា។ គ្រប់ collection ថ្មីៗ ក្រុមអ្នករចនាម៉ូដរបស់ JASPAL បានរចនាម៉ូដតាមនិន្នាការនៃការពេញនិយមចុងក្រោយបង្អស់នៅជុំវិញពិភពលោក ដើម្បីបង្កើតឡើងនូវ រឿងរ៉ាវគោលគំនិតខូលិកសិនទាំងនោះ។
គំនិតច្នៃប្រឌិត នៃខូលិកសិន ច្នៃដើម្បី ស្របតាមជីវិតដ៏ទាន់សម័យរបស់យើង និងតាមចំណង់ចំណូលចិត្ត។ សម្រាប់ JASPAL SUMMER COLLECTION ២០២៤ "TROPICANA" គឺមានរ៉ូប និងឈុតសំលៀកបំពាក់ដែលមានរូបសត្វសេក រូបស្នែងសត្វ និងក្រឡាផ្កាត្រូពិច ជាមួយជម្រើសពិសេសៗជាច្រើននៃម៉ូដសម្រាប់រដូវក្តៅ។ បំពេញបន្ថែមជាមួយនឹងកាបូប IT ថ្មីរបស់យើងគឺ កាបូប Raffia ដែលមានបីពណ៌ គឺក្ងោកខ្ចី ទឹកក្រូច និងពណ៌បៃតង។
ហាង LYN ដំបូងបង្អស់ ត្រូវបានបើកដំណើរការនៅទីក្រុងបាងកក ប្រទេសថៃក្នុងឆ្នាំ ២០០១ ហើយ យីហោនេះផ្តោតលើកាបូប ស្បែកជើង និងគ្រឿងលំអរកាយផ្សេងៗសម្រាប់ស្ត្រីដែលរចនាឡើងឲ្យមានភាពថ្លៃថ្នូរ និងទាន់សម័យ ជាមួយតម្លៃសមរម្យ។ ម៉ាកយីហោនេះកំណត់គោលដៅយុទ្ធសាស្ត្រទៅ លើប្រជាជនក្នុងតំបន់ ដែលជាស្ត្រីពេញវ័យ និងមានចំណង់ចំណូលចិត្ត និងរចនាម៉ូដប្លែកៗ។
២០២៤ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន JASPAL FASHIONS CAMBODIA បានបញ្ចេញ ម៉ូដរដូវក្តៅថ្មីដែលមានឈ្មោះថា “គ្រូពិកាណា” និងម៉ូដរដូវក្តៅថ្មីរបស់ កាបូប LYN សម្រាប់ឆ្នាំ ២០២៤ នៅក្នុងកម្មវិធី Press Preview ឆ្នាំ២០២៤។ ក្រុមហ៊ុន Jaspal Fashions (Cambodia) CO., LTD ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ JASPAL GROUP នៃព្រះរាជានាចក្រថៃ។ ភាពជោគជ័យនៃក្រុមហ៊ុនដ៏ធំមួយនេះ គឺការបង្កើតនូវ ម៉ូដសំលៀកបំពាក់ កាបូប និង គ្រឿងតុបតែងផ្សេងៗ សម័យថ្មី និងស៊ីវិល័យ រចនាបែបប្រទេសអឺរ៉ុប លាយអាស៊ី ចំរុះពណ៌ ជាមួយប្រភេទសាច់ក្រណាត់ដ៏ល្អប្រណីត ទន់រលាស់ ជាមួយបច្ចេកទេសកាត់ដេរ ទំនើបចុងក្រោយបំផុត នៅកម្ពុជា។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផ្នែក Fashion នាំមុខគេតែមួយគត់នៅក្នុង ប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ Jaspal Fashions (Cambodia) បានបើក និងដំណើរការ ម៉ាកយីហោចំនួន ១២ តាមរយៈហាងចំនួន ៣៣ ។ ដោយឡែក ម៉ាកយីហោ និងហាងចំនួន ៩ បានបើក និងដំណើរការនៅក្នុងផ្សារទំនើប CHIP MONG 271 MEGA MALL ចាប់តាំងពីឆ្នាំ 2022 រួមមាន JASPAL, LYN, JELLY BUNNY, LYN AROUND, CC DOUBLE O, ASICS, CHAMPION, FRED PERRY 5 NEW ERA ៕