• 2024-05-28 03:27:48
  • ព័ត៌មាន

ឱកាស​បង្ហាញ​សមត្ថភាព ដណ្ដើមប្រាក់រង្វាន់ ១០លានរៀល ពី​កម្មវិធី ប្រកួត​វីដេអូ​ខ្លី​ស្ដីពីតំបន់ឆ្នេរ ប្រកាសបើកហើយ!

  • 2024-05-28 03:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡងប្រណាំង​វីដេអូ​ខ្លី​ស្ដីពី "មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត ២០២៤" បាន​សម្ពោធ​បើក​ដំណើរការ​ហើយ​កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោម​វត្ដមាន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅ​បរិវេណ នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​គ្រប់គ្រង និង​អភិវឌ្ឍតំបន់​ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម នី ផល្លី បញ្ជាក់​ថា ការ​ប្រឡង​ប្រណាំង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរ និងបញ្ជ្រាបការយល់ដឹងសាធារណៈជនក្នុងការចូលរួមការពារ ថែរក្សាឆ្នេរ និងព្រែកដ៏ស្រស់ស្អាត និងដ៏មានសក្ដានុពល​របស់​កម្ពុជា។

ក្នុងឱកាស​នេះ ក្រសួង​ទេសចរណ៍ ដែល​មាន​គណៈកម្មាធិការជាតិ​គ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ក៏​បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ក្រោមប្រធានបទ “មាតុភូមិខ្ញុំ-ឆ្នេរស្អាតនិងព្រែកស្អាត ឆ្នាំ២០២៤” ដោយ​មាន​សិស្ស-និស្សិត និង​អ្នក​បង្កើត​មាតិការ​ល្បីៗ​ចូល​រួម​ជាង ៣០០​នាក់។

"មាតុភូមិខ្ញុំ-ឆ្នេរស្អាត និងព្រែកស្អាត ឆ្នាំ២០២៤" គឺជាកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ដើម្បីផ្សព្វផ្សាយពីព្រែក និងឆ្នេរនៅក្នុងតំបន់ នៃ​ខេត្តទាំង ៤ របស់​កម្ពុជា គឺ​មាន​ខេត្ដ​ព្រះសីហនុ កំពត កែប និង​ខេត្ដ​កោះកុង។

យោង​តាម​ខ្លឹមសារ នៃសិក្ខាសាលា និង​ការ​បង្ហើប​ដោយ​មន្ដ្រី​ជំនាញ ក្រសួង​ទេសចរណ៍ កម្មវិធី​ប្រកួត​នេះ តម្រូវអ្នកថតវីដេអូ ជាលក្ខណៈបុគ្គល ឬលក្ខណៈជាក្រុមដែលបែងចែកចេញជា ២ប្រភេទ គឺវីដេអូ Digital សម្រាប់សាធារណៈជនទូរទៅ និង Cinematic សម្រាប់អ្នកជំនាញចូលរួមប្រកួតជាមួយនឹងប្រាក់រង្វាន់សរុប ១០ លាន និង៥០ ម៉ឺនរៀល៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី