• 2024-07-08 03:13:10
  • ព័ត៌មាន

អ្នកជំនាញ ក្រើនរំលឹក ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងស្រុកអំពីការប្រឈមនឹងការលួចទិន្នន័យពី Hacker

  • 2024-07-08 03:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបរិបថកម្ពុជាបាន និងកំពុងមានដំណើរការល្អក្នុងវិស័យស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ អ្នកជំនាញមានឆ្លុះបញ្ចាំងថា ការរីកចម្រើននេះ ក៏បាននាំមកជាមួយនឹងហានិភ័យនៃការលួចទិន្នន័យលើប្រព័ន្ធអ៊ីនធឺណិតពីពពួក Hacker ដែរ។

លោក ប៊ុន ចាន់ឈីម នាយកប្រតិបត្តិក្រុមហ៊ុន Cyber Grow Solution បានគូសបញ្ជាក់ដូច្នេះ នៅក្នុងសិក្ខាសាលាពីការចាប់ដៃគ្នារវាងក្រុមហ៊ុនផ្នែកប្រព័ន្ធសន្តិសុខលើបណ្ដាញអ៊ីនធឺណិត២ គឺក្រុមហ៊ុនខ្មែរ និង វៀតណាម នាថ្ងៃម្សិលមិញ។

នាយកប្រតិបត្តិរូបនេះ បានលើកឡើងឲ្យដឹងថា ការរីកចម្រើន ក៏ដូចជា ការកើនឡើងនូវប្រតិបត្តិការអាជីវកម្មនៅលើសកលលោក និយាយជារួម និងកំណើនស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងស្រុក និយាយដោយឡែក គឺក្លាយជាគោលដៅវាយប្រហាររបស់ពពួកមេរោគជាច្រើន ដែលជាស្នាដៃរបស់ពពួក Hacker សម្រាប់លួចយកទិន្នន័យសំខាន់ៗរបស់ពួកគេ។

ក្នុងករណីនេះ លោកបានក្រឿនរំលឹកថា នៅកម្ពុជា អាជីវកម្មធំៗ ដូចជាក្រុមហ៊ុនអាជីវកម្មនៅក្នុងវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ គប្បី ត្រូវតែចាប់អារម្មណ៍ និងឧស្សហត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន ឲ្យដូចនឹងការយកចិត្តទុកដាក់លើសុខភាពរាងកាយរបស់យើងដែរ។

ក្រៅពីនេះ ក្រុមហ៊ុនអាជីវកម្មផ្នែកធនារ៉ាប់រង និងស្ថាប័នរដ្ឋមួយចំនួនទៀត ដែលជាអង្គភាពរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ ក៏ជាគោលដៅវាយប្រហាររបស់ពពួក Hacker ដែរ។

ជាមួយនឹងការក្រឿនរំលឹកនេះ លោក ប៊ុន ចាន់ឈីម ក៏បាននាំយកដំណោះស្រាយមកជាមួយដែរ ដោយ Cyber Grow Solution របស់ លោក ទើបបានចុះអនុសារណៈ ជាមួយក្រុមហ៊ុន ព័ត៌មាន VNPT-IT ដ៏ល្បីរបស់ វៀតណាម ដើម្បីផ្ដល់ភាពងាយស្រួល សម្រាប់អាជីវកម្មនានាក្នុងប្រទេស កម្ពុជា។ ជាពិសេសការពារ ពីក្រុម Hacker ឬ Attackerនេះតែម្ដង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី