- 2024-07-19 03:07:27
- ព័ត៌មាន
ក្រុមហ៊ុន Accor បើកយុទ្ធនាការរំលេចសម្រស់កម្ពុជា
- 2024-07-19 03:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Accor បើកយុទ្ធនាការរំលេចសម្រស់កម្ពុជា
ចន្លោះមិនឃើញ
កម្មវិធី Accor's lifestyle loyatly program (ហៅកាត់ថា ALL) របស់ក្រុមហ៊ុនបដិសណ្ឋាកិច្ច Accor បានរួមគ្នាជាមួយសណ្ឋាគារដៃគូចំនួន ៩ ដើម្បីបើកយុទ្ធនាការ «រំលេចសម្រស់កម្ពុជា» (Discover Cambodia)។ ក្នុងយុទ្ធនាការនេះ សណ្ឋាគារដៃគូទាំង ៩ របស់ Accor នឹងផ្តល់ជូនអតិថិជនទាំងអស់ ក្នុងខែសីហា ឆ្នាំ ២០២៤ ខាងមុខ នូវកញ្ចប់សេវាកម្មពិសេស ដែលរំលេចអំពីវប្បធម៌ដ៏ផូរផង់ បដិសណ្ឋាកិច្ចដែលរួសរាយរាក់ទាក់ និងទេសភាពដ៏ស្រស់ត្រកាលរបស់ប្រទេសកម្ពុជា។
ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែសីហា ឆ្នាំ ២០២៤ សមាជិកទាំងអស់របស់កម្មវិធី ALL មានឱកាសប្រើប្រាស់សេវាសន្សំពិន្ទុដែលបានសន្សំទុកកន្លងមក ដើម្បីមានឱកាសទទួលបានកញ្ចប់សេវាកម្មសណ្ឋាគារពិសេស ដែលបញ្ចុះតម្លៃអាចរហូតដល់ ៨០ ភាគរយឯណោះ។
សណ្ឋាគារដៃគូចូលរួមក្នុងយុទ្ធនាការនេះ រួមមាន៖ សណ្ឋាគារ Raffles Hotel Le Royal សណ្ឋាគារ Raffles Grand Hotel d'Angkor សណ្ឋាគារ Sofitel Phnom Penh Phokeethra សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort សណ្ឋាគារ Novotel Phnom Penh BKK1 សណ្ឋាគារ Novotel Sihanoukville Holiday Resort សណ្ឋាគារ TRIBE Phnom Penh Post Office Square សណ្ឋាគារ ibis Styles Siem Reap និងសណ្ឋាគារ ibis budget Phnom Penh Riverside។ យុទ្ធនាការនេះ ក៏ទទួលបានការគាំទ្រផងដែរពីសំណាក់ក្រុមហ៊ុន Les Celliers D'Asie និងក្រុមហ៊ុន Heineken Cambodia។
កញ្ចប់សេវាកម្មពិសេសៗមួយចំនួន ក្នុងអំឡុងពេលយុទ្ធនាការនេះរួមមាន៖
សណ្ឋាគារ Raffles Hotel Le Royal គឺជាទីតាំងប្រវត្តិសាស្ត្រមួយដែលរំលេចពីជំនួបប្រសព្វគ្នារវាងអតីតកាល និងបច្ចុប្បន្នកាល ហើយស្ថិតនៅចំកណ្ដាលនៃរាជធានីភ្នំពេញ។ នៅថ្ងៃទី ១៧ សីហា សណ្ឋាគារមួយនេះនឹងមានទទួលបម្រើសេវាកម្មជូនអតិថិជនទាំងអស់នូវឈុតម្ហូបខ្មែរពេលល្ងាចនៅភោជនីយដ្ឋាន Le Royal Restaurant ជាមួយនឹងស្រាក្រឡុកពិសេសៗជាច្រើន អមជាមួយការប្រគំុផ្ទាល់នៃភ្លេងតន្ត្រីសម័យដើមរបស់ខ្មែរ។
សណ្ឋាគារ Raffles Grand Hotel d'Angkor សៀមរាប មានទទួលបម្រើសេវាកម្មឈុតម្ហូបខ្មែរពិសេសដែលមានឈ្មោះថា «ឈុតម្ហូបយុគមាស» ដែលមានតម្លៃ ៦០ ដុល្លារសហរដ្ឋអាមេរិក ++ ក្នុងមួយនាក់ នៅភោជនីយដ្ឋានលំដាប់ម្ហូបខ្មែរ ១៩៣២ ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែសីហា។ លើសពីនេះ នៅថ្ងៃទី ៤ សីហា សណ្ឋាគារក៏មានផ្តល់ជូននូវសេវាកម្មឈុតម្ហូបជាមួយស្រាសាំប៉ាញ (Sunday Champagne Brunch) ក្នុងតម្លៃចាប់ពី ៦០ ដុល្លារ ++ ក្នុងមួយនាក់ នៅភោជនីយដ្ឋាន Café d'Angkor ដើម្បីអបអរបទចម្រៀងទសវត្សទី ៦០ របស់ខ្មែរ ជាមួយកម្មវិធីតន្ត្រី Khmer Magic Music Bus។
សណ្ឋាគារ Sofitel Phnom Penh Phokeetra គឺជាទីកន្លែងស្ងប់ស្ងាត់មួយ ដែលមានទីតាំងក្បែរអគារខ្ពស់ៗនៅភ្នំពេញ។ ក្នុងយុទ្ធការនេះ សណ្ឋាគារសូហ្វីតែល នឹងរៀបចំកម្មវិធីបោះជំរំសម្រាប់កុមារ ក្នុងនោះមានការលេងកីឡា និងល្បែងកំសាន្តផ្សេងៗ ពេញមួយខែសីហាតែម្ដង ក្នុងតម្លៃ ៧៥ ដុល្លារ ++ ក្នុងកុមារម្នាក់។ នៅថ្ងៃទី ១១ សីហា សណ្ឋាគារនឹងរៀបចំឈុតម្ហូប Sunday Brunch ដែលមានតម្លៃ ៥០ ដុល្លារ ++ ក្នុងមួយនាក់ ហើយមានជម្រើសថែមម៉ាសារីស្រាសាំប៉ាញ Champagne Taittinger ក្នុងតម្លៃ ១១០ ដុល្លារ ++ ក្នុងមួយនាក់ នៅសណ្ឋាគារ Do Forni។ សណ្ឋាគារក៏មានតៀមស្រាហៅថា Le Bar សម្រាប់អតិថិជនចូលចិត្តស្រា។ នៅថ្ងៃទី ៩ សីហា Le Bar នឹងរៀបចំកម្មវិធីតេស្តស្រាវីស្គី ប្រភេទ Rum ក្នុងតម្លៃ ៣០ ដុល្លារ ++ ក្នុងមួយនាក់។ ក្នុងតម្លៃដូចគ្នា Le Bar ក៏នឹងមានកម្មវិធីតេស្តស្រាល្អៗនៅថ្ងៃទី ២៣ សីហា។
សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort គឺជាសណ្ឋាគារដែលមានស្ថាបត្យកម្មលាយគ្នារវាងស្ទីលបារាំងសម័យអាណានិគម និងស្ទីលខ្មែរបុរាណ។ ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ សីហា សណ្ឋាគារនឹងបើកបម្រើអតិថិជននូវស្រាក្រឡុកបែបខ្មែរ ដែលមានឈ្មោះថា Garden Fizz Cambodian Cocktail ក្នុងតម្លៃ ១៤ ដុល្លារ++ ក្នុងមួយនាក់ និងតែពិសេសបែបអាស៊ី Asian High Tea ក្នុងតម្លៃ ២០ ដុល្លារ++ ក្នុងមួយនាក់ នៅភោជនីយដ្ឋាន Explorer's Tales – Champagne Bar។
សណ្ឋាគារ Novotel Phnom Penh BKK1 នឹងរៀបចំប៊ូហ្វេពេលល្ងាចបែបអេស្ប៉ាញនៅថ្ងៃទី ១៦ សីហា ក្នុងតម្លៃ ៤៩ ដុល្លារ++ ក្នុងមួយនាក់ អមដោយតន្ត្រី rock 'n' roll បែបខ្មែរក្នុងទសវត្ស ៦០ ជាមួយនឹងទស្សនីយភាពសម្ដែងផ្ទាល់ដោយកញ្ញា សារ៉ាវ៉ាន់។ ក្នុងតម្លៃ ៥៩ ដុល្លារ++ ក្នុងមួយនាក់ នៅថ្ងៃទី ១៧ សីហា សណ្ឋាគារក៏នឹងរៀបចំឈុតម្ហូបប៊ូហ្វេថ្ងៃត្រង់បែបអេស្ប៉ាញ ហើយលាយឡំជាមួយភ្លេងតន្ត្រីខ្មែរទសវត្សទី ៦០ ច្រៀងផ្ទាល់ដោយកញ្ញា សារ៉ាវ៉ាន់។
សណ្ឋាគារ Novotel Sihanoukville Holiday Resort នឺងទទួលសេវាកម្មឈុតម្ហូបខ្មែរ ក្នុងតម្លៃ ២៧ ដុល្លារក្នុងមួយនាក់ នៅភោជនីយដ្ឋាន Food Exchange ពីថ្ងៃទី ១៩ ដល់ ៣០ សីហា។ កញ្ចប់សេវាកម្មនេះ ក៏មានបូកបញ្ចូលផងដែរនូវការទស្សនាការតាំងពិពណ៌អំពីយុគសម័យរុងរឿងរបស់កម្ពុជា។ ពីថ្ងៃទី ២៤ ដល់ ២៥ សីហា សណ្ឋាគារនឹងបង្កើតស្ថានីយ៍បង្អែមខ្មែរមួយ (មានតម្លៃចាប់ពី ២,៥ ដុល្លារឡើងទៅ) នៅទីតាំងច្រកចូលរបស់កន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ។ ពីថ្ងៃទី ១៩ ដល់ ៣០ សីហា ភោជនីយដ្ឋាន Domrei Bar & Cigar Lounge និងភោជនីយដ្ឋាន Aqua Bar & Grill ដែលជាភោជនីយដ្ឋាននៅក្នុងសណ្ឋាគារ នឹងមានបើកលក់ស្រាក្រឡុកបែបខ្មែរ (មានតម្លៃចាប់ពី ៥ ដុល្លារឡើងទៅ)។
សណ្ឋាគារ TRIBE Phnom Penh Post Office Square នឹងរៀបចំផ្តល់ជូនឈុតម្ហូបពេលល្ងាចបែបខ្មែរ នៅ Hemisphere Sky Bar (មានតម្លៃ ៤២ ដុល្លារក្នុងមួយនាក់) និងមានការប្រគុំតន្ត្រីខ្មែរសម័យយុគមាសទសវត្ស ៦០ សម្តែងផ្ទាល់ដោយ DJ StillCa$hRules នៅថ្ងៃទី ១៥ សីហា។
សណ្ឋាគារ ibis Styles Siem Reap នឹងមានរៀបចំកម្មវិធីដូចតទៅ៖ ប៊ូហ្វេបែបខ្មែរឈ្មោះថា «Cambodian Delights» នៅថ្ងៃទី ២ សីហា ប៊ូហ្វេផាស្តា «Carb-up Pasta Fiesta» អមដោយតន្ត្រី rock 'n' roll បែបខ្មែរ នៅថ្ងៃទី ៣ សីហា និងប៊ូហ្វេ «Weekend Late Breakfast» នៅថ្ងៃទី ៤ សីហា។ ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ សីហា សណ្ឋាគារនឹងបង្កើតស្ថានីយ៍តាំងពិពណ៌ម្ហូបខ្មែរ និងស្ថានីយ៍លក់ទឹកអំពៅស្រស់ផងដែរ។
សមាជិកទាំងអស់របស់កម្មវិធី ALL អាចប្រើប្រាស់កញ្ចប់សេវាកម្មរបស់សណ្ឋាគារដៃគូខាងលើ ជាមួយពិន្ទុសន្សំយ៉ាងតិច ១,០០០ ពិន្ទុ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណលីងដូចតទៅ៖ https://limitlessexperiences.accor.com/discovercambodiafestivalredemptionsale
កម្មវិធី ALL គឺជាកម្មវិធីដែលលើសពីការស្នាក់នៅ និងប្រើបា្រស់សណ្ឋាគារ។ កម្មវិធីនេះ គឺធ្វើឡើងដើម្បីផ្ដល់នូវអារម្មណ៍ពិសេសជូនអតិថិជនទាំងអស់ដែលជាសមាជិក រួមមាន ការសន្សំពិន្ទុយករង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗ។ អតិថិជនអាចទទួលបានពិន្ទុសន្សំពីការប្រើប្រាស់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានរាប់ពាន់កន្លែងដែលជាសមាជិករបស់កម្មវិធី ALL។ ការចុះឈ្មោះដើម្បីក្លាយជាសមាជិកកម្មវិធី ALL មានភាពងាយស្រួល និងសាមញ្ញ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណលីងដូចតទៅ៖ ALL.com
អំពីកម្មវិធី ALL
កម្មវិធី ALL គឺជាយន្តការសម្រាប់កក់សេវាកម្ម និងកម្មវិធីបម្រើអតិថិជនរបស់ក្រុមហ៊ុនបដិសណ្ឋាកិច្ច Accor ក្នុងអំឡុងពេល និងលើសពីការប្រើប្រាស់សេវាកម្មសណ្ឋាគារ។ តាមរយៈវេបសាយ និងកម្មវិធី ALL.com អតិថិជនអាចមានជ្រើសរើសជម្រើសសណ្ឋាគារលំដាប់ៗរហូតដល់ទៅ ៤៥ Brand នៅ ១១០ ប្រទេស ក្នុងតម្លៃពិសេស។ កម្មវិធី ALL ផ្ដល់ជូនអតិថិជនជាសមាជិកទាំងអស់នូវអារម្មណ៍ពិសេស និងអត្ថប្រយោជន៍ជាច្រើន ដោយមានការសហការជាមួយដៃគូល្បីៗរហូតដល់ទៅជាង ១០០ ក្រុមហ៊ុន។ កម្មវិធី ALL យកចិត្តទុកដាក់ទៅលើសមាជិកទាំងអស់ ហើយធ្វើយ៉ាងណាឲ្យសមាជិកមានអារម្មណ៍ពិសេស ជាមួយការចូលរួមបង្កើតព្រឹត្តិការណ៍កំសាន្តជាង ២,០០០ កម្មវិធីទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដូចជា ការបើកថ្នាក់ចុងភៅពិសេស ព្រឹត្តិការណ៍កីឡា និងប្រគុំតន្ត្រីធំៗជាដើម។ កម្មវិធី ALL គឺជាល្អបំផុតសម្រាប់អ្នកនិយមធ្វើដំណើរច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណលីងដូចតទៅ៖ ALL.com៕