• 2024-08-25 04:31:12
  • សេដ្ឋកិច្ច

រដូវ​វស្សា​ទេសភាព​នៅ​មណ្ឌលគិរី​ស្រស់​ស្អាត​ណាស់​ ខណៈ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា​ទទួល​ប្រជាពលរដ្ឋ​ចូល​កម្សាន្ត​មិន​គិត​ថ្លៃ​សំបុត្រ​រាល់​ចុង​សប្ដាហ៍​ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​ធ្នូ​

  • 2024-08-25 04:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹង​បើក​ទទួល​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ដោយ​មិន​គិត​ថ្លៃ​ចូល​កម្សាន្ត​រៀងរាល់​ចុង​សប្ដាហ៍​ចាប់​ពី​ខែ​កញ្ញា​ ដល់​ខែធ្នូ ឆ្នាំ២០២៤​ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​មណ្ឌលគិរី​ពិសេស​ដែល​កំពុង​មាន​ទេសភាព​យ៉ាង​ស្រស់​ស្អាត​នៅ​រដូវវស្សា​នេះ។

លោកស្រី សេង សុជាតិតា នាយិកា​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ​ការអភិវឌ្ឍន៍​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា​ គឺ​ជា​ការ​វិនិយោគ​ក្រោម​ក្រុមហ៊ុន​មណ្ឌល ខេ រីស៊ត (Mondul K Resort)​ ដែល​មាន​លោក​ស្រី​ជា​ម្ចាស់​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មកម្លេះ។​ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជា​មួយ​អនុ​គណៈកម្មការ​វិនិយោគ​ខេត្ត​មណ្ឌលគិរី​ តាំង​ពី​ឆ្នាំ​២០១៥​ លើ​ផ្ទៃដី​ដែល​កំពុង​គ្រប់គ្រង​មាន​ទំហំ​ ១១៩ហិតា​ ក្នុង​គោលបំណង​រៀបចំ​ស្តា​រមណីយដ្ឋាន​ឡើង​វិញ​តាម​បែប​អេកូ​ទេសចរណ៍​ និង​ធម្មជាតិ។​

បច្ចុប្បន្ន​ការ​គ្រប់គ្រង​នៃ​តំបន់​រមណីយដ្ឋាន​នេះ​គឺ​បាន​ស្តា​ឡើង​វិញ​នូវ​ផល​អវិជ្ជមាន​កន្លង​មក​គឺ​ស្ថាបនា​ថ្មី​យ៉ាង​ច្រើន​ និង​បាន​ផ្ដល់​ការងារ​ដល់​អ្នក​ក្នុង​តំបន់​ អ្នក​ចំណាក​ស្រុក​ និង​ជនជាតិ​ភាគ​តិច​សរុប​បុគ្គលិក​ចំនួន​ ៣០នាក់​ផ្ដល់​កន្លែង​ធ្វើ​អាជីវកម្ម​ដល់​អាជីវករ​ក្នុង​តំបន់​ចំនួន​ ៥៥គ្រួសារ​ និង​ផ្ដល់​កន្លែង​លក់​ដូរ​ជូន​ជនជាតិ​ភាគតិច​ដោយ​មិន​គិត​ថ្លៃ​ចំនួន​ ៥០គ្រួសារ។​

ទន្ទឹម​នេះ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​បន្ថែម​រួម​មាន​ សេវាកម្ម​ជិះ​ម៉ូតូ​កង់​បួន​ទេសចរណ៍​(ATV)​ទៅ​ទស្សនា​ទឹកធ្លាក់​ជាន់​ទី៣, ​សាងសង់​រានហាល​កញ្ចក់​ទស្សនា​ទឹកជ្រោះ,​សាងសង់​សួន​សង្គ្រោះ​សត្វព្រៃ​ ដែល​នឹង​នាំ​មក​នូវ​បទ​ពិសោធ​ថ្មី​ដើម្បីឈ្វេងយល់អំពីសត្វព្រៃ​ដែល​នឹង​រួចរាល់​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ២០២៥​ ស្រប​ពេល​ដែល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ផ្លូវ​ចូល​ក្នុង​រមណីយដ្ឋាន​ផង​ដែរ។​

ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃសម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល ៤ខែ ដោយគិតចាប់ពីខែកញ្ញា ដល់ខែធ្នូ ​ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់