• 2024-11-08 08:01:24
  • ព័ត៌មាន

ថ្ងៃ​ ៩​វិច្ឆិកា​ មិន​ត្រឹម​ជា​ថ្ងៃ​ពិសេស​របស់​កម្ពុជា​ទេ​ តែ​ក៏​ជា​ថ្ងៃ​ចងចាំមួយ​របស់​ប្រជាជន​អាល្លឺម៉ង់​ដែរ

  • 2024-11-08 08:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ការ​ចុះ​ខ្សោយ​ឥទ្ធិពល​របស់​លទ្ធិ​កុម្មុយនិស្ត​ទើប​បណ្ដាល​ឲ្យ អ្នក​នាំ​ពាក្យ​បក្ស​កុម្មុយនិស្ត​អាល្លឺម៉ង់​ខាង​កើត​ បាន​ប្រកាស​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​ជាមួយ​នឹង​អាល្លឺម៉ង់​ខាង​លិច​ នៅ​​ថ្ងៃ​ទី ០៩​ ខែ​វិច្ឆិកា ឆ្នាំ ១៩៨៩​។ គាត់​បាន​និយាយ​ថា​ ពលរដ្ឋ​នៃ​អាល្លឺម៉ង់​ខាង​កើត​មាន​សេរីភាព​ក្នុង​ឆ្លង​ព្រំដែន​ទៅ​កាន់​អាល្លឺម៉ង់​ខាង​លិច។

ភ្លាម​ៗ​នោះ ទាំង​ប្រជាជន​មក​ពី​ខាង​លិច​ និង​ខាង​កើត​បាន​ជួប​ជុំ​គ្នា​នៅ​ច្រក​ចេញ​ចូល​នៃ​របង​ប៊ែរឡាំង​ ដោយ​មាន​ការ​ផឹក​ស្រា​ រាំ​ច្រៀង​ បន្ទាប់​ពី​បែក​បាក់​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ដោយ​មិន​ខ្លាច​រអា​រដ្ឋ​អំណាច​របស់​ពួក​កុម្មុយនិស្ត​ឡើយ។ ជាង​ ២​លាន​នាក់​មក​ពី​ប៊ែរឡាំង​ខាង​កើត​បាន​ចូល​ទៅ​លេង​ប៊ែរឡាំង​ខាង​លិច​ ក្នុង​អារម្មណ៍​សប្បាយ​រីករាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ប្រជាជន​ខ្លះ​ប្រដាប់​ដោយ​ញញួរ​ និង​ខ្ទាស់​ សំដៅ​ទៅ​កម្ទេច​របង​ដ៏​រឹង​មាំ​នោះ។ ពេល​នោះ​ជញ្ជាំង​ប៊ែរឡាំង​ក៏​បាន​ដួល​រលំ​ ដែល​ជា​សញ្ញា​បញ្ចប់​នូវ​ការ​បែង​ចែក​ទ្វីប​អឺរ៉ុប​ជា​ពីរ។

ក្រោយ​មក​ ប៊ែរឡាំង​ក៏​ក្លាយ​ជា​ទីក្រុង​តែ​មួយ​ និង​លែង​បែង​ចែក​លទ្ធិ​សេរី​ ឬ​សង្គម​និយម​អ្វី​ឡើយ​ តែ​គេ​ត្រូវ​រង់​ចាំ​ជាង​មួយ​ឆ្នាំ​ទៀត​ គឺ​នៅ​ឆ្នាំ ១៩៩០​ទើប​អាល្លឺម៉ង់​ទាំង​ពីរ​រួបរួម​ជា​អាល្លឺម៉ង់​តែ​មួយ​ដូច​សព្វ​ថ្ងៃ​នេះ​។

ជញ្ជាំង​ប៊ែរឡាំង​ (Berlin Wall) ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​ ១៩៦១​ ដើម្បី​ទប់​ស្កាត់​ការ​ហូរ​របស់​ប្រជាជន​នៃ​ប៊ែរឡាំង​ខាង​កើត​ ទៅ​កាន់​ប៊ែរឡាំង​ខាង​លិច​៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់
អត្ថបទថ្មី