- 2024-12-04 03:50:30
- ព័ត៌មាន
ធនាគារ មេយប៊ែង ខេមបូឌា ដាក់បញ្ចាំងភាពយន្តខ្នាតខ្លី ‘Dreaming of Cake’ ដើម្បីជម្រុញក្តីស្រមៃសហគ្រិនធុនតូច និងមធ្យម នឹងស្វាគមន៍ កញ្ញា ដាវ សាលីន ជាទូតសុច្ឆន្ទៈ
- 2024-12-04 03:50:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ មេយប៊ែង ខេមបូឌា ដាក់បញ្ចាំងភាពយន្តខ្នាតខ្លី ‘Dreaming of Cake’ ដើម្បីជម្រុញក្តីស្រមៃសហគ្រិនធុនតូច និងមធ្យម នឹងស្វាគមន៍ កញ្ញា ដាវ សាលីន ជាទូតសុច្ឆន្ទៈ
ចន្លោះមិនឃើញ
ធនាគារ មេយប៊ែង មានមោទនភាពក្នុងការប្រកាសស្វាគមន៍ កញ្ញា ដាវ សាលីន ជាទូតសុច្ឆន្ទៈរបស់ធនាគារ មេយប៊ែង ក្នុងការគាំទ្រ និងផ្សព្វផ្សាយអំពីសហគ្រិនខ្នាតតូច និងមធ្យម។ ពិធីប្រកាសជាផ្លូវការនេះធ្វើឡើង ស្របគ្នាជាមួយកម្មវិធីការដាក់បញ្ចាំងភាពយន្ត “Dreaming of Cake” ដែលជាភាពយន្តខា្នតខ្លីអំពី ខ្សែរជីវិតពិតរបស់កញ្ញា ដាវ ដែលឆ្លុះបញ្ចាំងពីការតស៊ូជំនះគ្រប់បញ្ហា រហូតក្លាយជា សហគ្រិនវ័យក្មេង ដែលពោរពេញទៅដោយសមត្ថភាព និងល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា និងបានជម្រុញទឹកចិត្តមនុស្សជាច្រើនឲ្យឈោងចាប់ក្តីស្រមៃ។
ភាពជាដៃគូនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ មេយប៊ែង ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជាការជំរុញកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ តាមរយៈការផ្សព្វផ្សាយពីដំណើរជីវិតដ៏គួរឱ្យស្ញប់ស្ញែង និងតួនាទីថ្មីរបស់កញ្ញាក្នុងនាមជាទូតសុច្ឆន្ទៈ ធនាគារ មេយប៊ែង មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគ្រិនគ្រប់រូប ដោយមិនគិតពីយេនឌ័រ ឱ្យបន្តសម្រេចក្តីសុបិនរបស់ខ្លួន ខណៈដែលធនាគារ មេយប៊ែង នឹងតែងតែគាំទ្រជាដៃគូ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ ដ៏សមស្របសម្រាប់ជំរុញកំណើនអាជីវកម្មរបស់ពួកគាត់។
កម្មវិធី InspireHER ដែលធ្វើឡើងនៅរោងកុន លេជិន ក្នុងផ្សារទំនើប Exchange Square នេះបានជួបជុំសហគ្រិនខ្នាតតូច និងមធ្យម ស្ត្រីជាអ្នកដឹកនាំ ស្ថាប័នសារព័ត៌មាន និងអ្នកបង្កើតមាតិកាល្បីៗក្នុងប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីនេះមានព្រឹត្តិការណ៍សំខាន់ៗចំនួន ២ ដែលមានដូចជា៖ ពិធីចុះហត្ថលេខាជាផ្លូវការក្នុងការប្រកាសស្វាគមន៍ កញ្ញា ដាវ សាលីន ជាទូតសុច្ឆន្ទៈរបស់ធនាគារ មេយប៊ែង ក្នុងការគាំទ្រ និងផ្សព្វផ្សាយអំពីសហគ្រិនខ្នាតតូច និងមធ្យម និងការបញ្ចាំងភាពយន្តខ្នាតខ្លី “Dreaming of Cake”។ កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានវត្តមាន ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និង លោកស្រី ខៀវ មាលី អភិបាលនៃធនាគារ មេយប៊ែង ខេមបូឌា ដែលបានផ្តល់កិត្តិយសចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យម ដោយលោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា ភាពយន្តខ្លី “Dreaming of Cake” នឹងជំរុញទឹកចិត្តទស្សនិកជនដែលមានក្តីស្រមៃ ឱ្យចាប់ផ្តើមបោះជំហានដំបូង ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន។ ដំណើររឿងសហគ្រិនភាពរបស់កញ្ញា ដាវ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ មេយប៊ែង ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ដោយបង្ហាញពីកម្លាំង និងថាមពលដ៏ខ្លាំងក្លានៃក្តីសុបិន សម្រាប់ការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត។»
«ថ្មីៗនេះ យើងក៏បានដាក់ឱ្យដំណើរការកម្មវិធី HERpower ដែលជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់ធនាគារ មេយប៊ែង ដើម្បីគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេស អាជីវកម្មដែលដឹកនាំដោយស្ត្រី ដែលផ្តល់នូវការគាំទ្រលើតម្រូវការចាំបាច់ ដើម្បីជំរុញកំណើនអាជីវកម្មរបស់ពួកគាត់។» លោកបានបន្ថែមថា៖ «មិនថាក្តីស្រមៃរបស់អ្នកធំប៉ិនណាឡើយ ធនាគារ មេយប៊ែង គឺនៅទីនេះដើម្បីជាដៃគូជាមួយលោកអ្នក ក្នុងការចាប់ផ្តើមពីជំហានទីមួយ រហូតទទួលបានជោគជ័យ។ យើងប្តេជ្ញាគាំទ្រសហគ្រិននៅគ្រប់ជំហាន នៃដំណើរសហគ្រិនភាពរបស់ពួកគាត់ ដូចនឹងពាក្យស្លោកនៃគម្រោងនេះ៖ “គាំទ្រក្តីសុបិនសហគ្រិនភាពរបស់លោកអ្នក”»។
សូមស្វាគមន៍ កញ្ញា ដាវ សាលីន ជាទូតសុច្ឆន្ទៈរបស់ធនាគារ មេយប៊ែង ក្នុងការគាំទ្រ និងផ្សព្វផ្សាយអំពីសហគ្រិនខ្នាតតូច និងមធ្យម
កញ្ញា ដាវ សាលីន ដែលត្រូវបានគេស្គាល់ជាទូទៅថា Dav TheCake គឺជាសហគ្រិនដ៏វ័យក្មេងមួយរូប និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសកម្ពុជា។ វីដេអូធ្វើនំខេក ដ៏គួរឱ្យចាប់អារម្មណ៍របស់កញ្ញា និងដំណើរសហគ្រិនភាពក្នុងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់កញ្ញា បានទាក់ទាញទស្សនិកជនទូទាំងប្រទេស ដោយជួយជំរុញស្មារតីសហគ្រិនភាពទៅកាន់មនុស្សទូទៅ មិនថាជាយុវជន ក៏ដូចជាម្ចាស់អាជីវកម្មដែលមានបទពិសោធន៍។
ឆ្លុះបញ្ចាំងពីតួនាទីថ្មីរបស់កញ្ញា ជាទូតសុឆន្ទៈរបស់ធនាគារ មេយប៊ែង ក្នុងការគាំទ្រ និងផ្សព្វផ្សាយអំពីសហគ្រិនខ្នាតតូច និងមធ្យម កញ្ញា ដាវ សាលីន មានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបណាស់ ក្នុងការចាប់ដៃគូជាមួយធនាគារ មេយប៊ែង ក្នុងនាមជាទូតសុច្ឆន្ទៈគាំទ្រសហគ្រិនខ្នាតតូច និងមធ្យម ជាផ្លូវការរបស់ធនាគារ! ខ្ញុំតែងតែជឿថា សហគ្រិនភាព គឺជាការប្រែក្លាយបញ្ហាប្រឈម ឱ្យទៅជាឱកាស។ កិច្ចសហការជាមួយធនាគារ មេយប៊ែង គឺជាជំហានដ៏រំភើបមួយ ដើម្បីចែករំលែកដំណើរជីវិតរបស់ខ្ញុំ និងបំផុសគំនិតអ្នកដទៃ ឱ្យហ៊ានស្រមៃកាន់តែធំ និងសម្រេចបានកាន់តែច្រើន។ ជាមួយគ្នានេះ ពួកយើងមានគោលបំណងតែមួយរួមគ្នា គឺការជំរុញឱ្យ អ្នកដែលមានក្តីស្រមៃ ក៏ដូចជាសហគ្រិនក្នុងស្រុក មានចំនួនកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា។ សូមរង់ចាំតាមដានវីដេអូបន្តបន្ទាប់ទៀត លើបណ្តាញសង្គម និងវេទិកាចែករំលែក នៅពេលខាងមុខ ដែលខ្ញុំនឹងចែករំលែករឿងរ៉ាវ និងបទពិសោធន៍របស់ខ្ញុំ ក្នុងវិស័យសហគ្រិនភាពបន្ថែមទៀតជាមួយលោកអ្នក»។
កញ្ញាបានបន្ថែមថា ឃ្លាដែលកញ្ញាពេញចិត្តជាងគេគឺ៖ «ខ្ញុំតែងតែជឿជាក់ថាខ្ញុំ “ដាវ” ធ្វើអ្វីក៏បានដែរ។ ហើយខ្ញុំជឿជាក់ថា លោកអ្នកក៏អាចធ្វើបានដូចគ្នា។ នៅពេលក្តីស្រមៃក្លាយជាការពិត គ្មានអ្នកណាម្នាក់អាចរារាំងក្តីស្រមៃនោះបានឡើយ។ ខ្ញុំសង្ឃឹមថា កិច្ចសហការជាមួយធនាគារ មេយប៊ែង នេះនឹងជាឱកាសមួយដើម្បីបង្ហាញអ្នកដែលមានក្តីស្រមៃទាំងអស់ ជាពិសេសស្ត្រី ឱ្យបានឃើញថា “ក្តីស្រមៃទាំងអស់សុទ្ធសឹងតែពិសេស និងមានតម្លៃ សម្រាប់អ្នកក្នុងការដេញចាប់វា”»។
ធនាគារ មេយប៊ែង សូមនាំមកជូននូវ ភាពយន្តខ្នាតខ្លី “Dreaming of Cake”៖
ដំណាលអំពីដំណើរជីវិតដ៏គួរឱ្យស្ញប់ស្ញែងភាពយន្តខ្លីនេះនិពន្ធ និងដឹកនាំដោយ លោក ហាន គីម បានបង្ហាញពីដំណើរជីវិតដ៏គួរឱ្យស្ញប់ស្ញែង របស់ក្មេងស្រីម្នាក់អាយុ ១៤ឆ្នាំ រហូតក្លាយខ្លួនជា ស្ថាបនិកក្រុមហ៊ុន TheCake សាលានំ និង TheCake Factory ក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតរបស់កញ្ញា។ ភាពជោគជ័យរបស់សហគ្រិនវ័យក្មេង កញ្ញាដាវ បាននាំមកនូវភាពផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យ នំ និងបង្អែម ក្នុងប្រទេសកម្ពុជា និងជំរុញលើកទឹកចិត្ត ដល់សហគ្រិនជំនាន់ថ្មីជាច្រើនរូប។ ភាពយន្តនេះបានបង្ហាញពី ការជំនះ តស៊ូ ក្តីស្រលាញ់ និងការតាំងចិត្ត ដែលកញ្ញាពុះពារឧបសគ្គជាច្រើន ក្នុងដំណើរសហគ្រិនភាពរបស់កញ្ញា។ ភាពយន្តនេះ មិនត្រឹមតែជាការសាទរ ដំណើរជីវិតរបស់កញ្ញា ដាវ ប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី ចក្ខុវិស័យរួមគ្នា រវាងកញ្ញា និងធនាគារ មេយប៊ែង ក្នុងការបំផុសគំនិត និងជំរុញស្មារតីរបស់សហគ្រិន និងម្ចាស់អាជីវកម្មដ៏ទៃទៀតទូទាំងប្រទេសកម្ពុជា។
ភាពជាដៃគូនេះក៏បានឆ្លុះបញ្ចាំងពីបេសកកម្មរួមគ្នារវាងធនាគារ មេយប៊ែង ខេមបូឌា និងកញ្ញា ដាវ សាលីន ក្នុងការគាំទ្រ សហគ្រិនធនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ធនាគារ មេយប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការនូវ កម្មវិធី HERpower ដែលជាដំណោះស្រាយអាជីវកម្មសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ជាមួយនឹងឥណទាន ដែលមិនតម្រូវឱ្យមានទ្រព្យធានា ក្នុងចន្លោះទឹកប្រាក់ពី ពីរម៉ឺនដុល្លារ រហូតដល់ ប្រាំម៉ឺនដុល្លារ និងលក្ខខណ្ឌសងត្រឡប់ក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៨ឆ្នាំ។ គំនិតផ្តួចផ្តើមនេះ ផ្តោតសំខាន់ទៅលើការគាំទ្រសហគ្រិនស្ត្រី ជាមួយនឹងដំណោះស្រាយលើតម្រូវការលំហូរសាច់ប្រាក់ និងពង្រីកវត្តមានអាជីវកម្មរបស់ពួកគាត់នៅលើទីផ្សារ។
បន្ថែមពីនេះ ធនាគារ មេយប៊ែង បានផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមជាច្រើន រួមទាំងគម្រោងធានាឥណទានសហគ្រិនស្ត្រី ដែលសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានគូសបញ្ជាក់ពីចក្ខុវិស័យរយៈពេលវែង របស់ធនាគារ មេយប៊ែង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការទទួលស្គាល់សហគ្រាសធុនតូច និងមធ្យមជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមរីករាយទស្សនាភាពយន្ត
លោកអ្នកអាចទស្សនា ភាពយន្តខ្នាតខ្លី “Dreaming of Cake” ឥឡូវនេះ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ ធនាគារ មេយប៊ែង និង Dav TheCake រួមមាន Facebook Youtube និងTiktok។ រីករាយទស្សនា ដំណើរជីវិតដ៏គួរឱ្យស្ញប់ស្ញែងរបស់កញ្ញា ដាវ និងស្វែងយល់ពីដំណោះស្រាយហិរញ្ញវត្ថុរបស់ ធនាគារ មេយប៊ែង ក្នុងការគាំទ្រលោកអ្នកឱ្យសម្រេចនូវគោលដៅអាជីវកម្មរបស់លោកអ្នក។
សូមចុចLink ខាងក្រោមនេះ៖