- 2025-01-30 03:05:01
- ព័ត៌មាន
ផ្លូវថ្មើរជើង ក្នុងក្រុងភ្នំពេញ នឹងបើកដំណើរការសាកល្បង នាពេលឆាប់ៗខាងមុខនេះ
- 2025-01-30 03:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវថ្មើរជើង ក្នុងក្រុងភ្នំពេញ នឹងបើកដំណើរការសាកល្បង នាពេលឆាប់ៗខាងមុខនេះ
ចន្លោះមិនឃើញ
គម្រោងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបើកដំណើរការសាកល្បង នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ពោលគឺនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ តទៅ។ ការបើកដាក់ឱ្យដំណើរការ សាកល្បងផ្លូវ ថ្មើរជើង (Walking Street) នេះ បន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ គម្រោងខាងលើនេះ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៥។
គម្រោងផ្លូវថ្មើរជើង នៅចំកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ដោយគិតចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ ផ្លូវលេខ ២៤០។ ចំពោះម៉ោង និង ថ្ងៃដែលបើក ផ្លូវថ្មើរជើងនេះ គឺ បើក ២ ថ្ងៃ ក្នុងមួយសប្តាហ៍ ពោលគឺ នៅថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ នាទីល្ងាច ដល់ ម៉ោង ១១ យប់។
ពាក់ព័ន្ធជាមួយនឹងការបង្កើតគម្រោងផ្លូវថ្មើរជើង នេះឡើង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លូវថ្មើរជើងនេះ គឹត្រូវបានរៀបចំគម្រោងតាំងពីឆ្នាំ ២០១៩ ហើយដោយសារតែបញ្ហាកូវីដ ១៩ ទើបគម្រោងនេះ ត្រូវបានពន្យារពេលមួយរយៈ។
គួរបញ្ជាក់ថា នៅក្នុងតំបន់ផ្លូវថ្មើរជើង រាល់មធ្យោបាយធ្វើដំណើរទាំងអស់ នឹងមិនត្រូវបានអនុញ្ញាតឱ្យបើកឆ្លងកាត់នោះទេ។ ចំពោះបង្គន់ នឹងត្រូវបានតម្លើង ហើយផ្លូវថ្មើរជើងនេះ នឹងរៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិ។
មុនការបើកដំណើរការសាកល្បង នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ អាជ្ញាធរ នឹងជូនដំណឹងទៅដល់ពលរដ្ឋដែលរស់នៅតំបន់ផ្លូវថ្មើរជើងនេះ ឱ្យយល់ជ្រាបពីគម្រោង ដោយនឹងមិនអនុញ្ញាតឱ្យមានឡាន ម៉ូតូ ធ្វើំដំណើរកាត់តាមដងផ្លូវនេះ នៅពេលបើកដំណើរការនៅរៀងរាល់ចុងសប្តាហ៍ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ៕