
- 2025-06-09 04:57:55
- ព័ត៌មាន
ទំនាក់ទំនងស្អិតរមួត ចាក់ទឹកមិនលិច រវាង ត្រាំ និង ថៅកែឡាន Tesla ស្រាំបែកប្រេះឆា ស្តារមិនឡើង
- 2025-06-09 04:57:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនាក់ទំនងស្អិតរមួត ចាក់ទឹកមិនលិច រវាង ត្រាំ និង ថៅកែឡាន Tesla ស្រាំបែកប្រេះឆា ស្តារមិនឡើង
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថា ទំនាក់ទំនងរបស់លោកជាមួយមហាសេដ្ឋី អេឡុន ម៉ាស់ បានបញ្ចប់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជម្លោះសាធារណៈដ៏ខ្លាំងក្លារវាងបុរសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តនយោបាយជិតស្និទ្ធ បានផ្ទុះឡើងជុំវិញច្បាប់ថវិកា និងការចំណាយដ៏សំខាន់របស់លោក ត្រាំ។
យោងតាម NBC News លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា “ខ្ញុំគិតថាវាបានបញ្ចប់ហើយ” នៅពេលសួរអំពីទំនាក់ទំនងរបស់លោកជាមួយ លោក ម៉ាស់។ លោកបានបន្ថែមថា លោកមិនមានបំណងជួសជុលទំនាក់ទំនងនេះទេ។ ជម្លោះនេះបានផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា នៅពេលដែល លោក ម៉ាស់ បានរិះគន់ច្បាប់ថវិកា និងការចំណាយរបស់លោក ត្រាំ ដែលគេហៅថា “Big Beautiful Bill” ថាជា “អំពើគួរឱ្យស្អប់ខ្ពើម” ដែលនឹងបង្កើនឱនភាពថវិកាសហព័ន្ធដល់ទៅ ២,៤ ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ យោងតាមការប៉ាន់ស្មានរបស់ការិយាល័យថវិកាសភា។
លោក ម៉ាស់ក ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ និងជាប្រធាននៃនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានចាកចេញពីតំណែងនៅសប្តាហ៍មុន បន្ទាប់ពីធ្វើការរយៈពេល ១២៩ ថ្ងៃ។ លោកបានអះអាងនៅលើបណ្តាញសង្គម X ថា បើគ្មានការគាំទ្រផ្នែកថវិកា និងនយោបាយរបស់លោក លោក ត្រាំ នឹងចាញ់ការបោះឆ្នោតឆ្នាំ២០២៤ ហើយគណបក្សប្រជាធិបតេយ្យនឹងគ្រប់គ្រងសភា៕