- 2014-10-01 17:44:05
- ព័ត៌មាន
ស្ដាប់អ្នករៀបការ ២ ឆ្នាំហើយ តែមិនមានកូន
- 2014-10-01 17:44:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាប់អ្នករៀបការ ២ ឆ្នាំហើយ តែមិនមានកូន
ចន្លោះមិនឃើញ
“ខ្ញុំការពីរឆ្នាំហើយតែខ្ញុំនៅមិនទាន់មានកូនទៀត"។ ទាំងនេះពាក្យត្អូញត្អែរចេញពីមាត់ អ្នកស្រី ចាន់ឌី (ឈ្មោះហៅក្រៅ) ដែលបានលើកឡើងក្នុងអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយ Sabay ប៉ុន្តែអ្នកសុំមិនបញ្ចេញអត្តសញ្ញាណពិតនោះទេ។
អ្នកស្រី ចាន់ ឌី ដែលមានអាយុ ៣១ ឆ្នាំ បានរៀបរាប់ថា "ខ្ញុំអាយុច្រើនហើយ ខ្ញុំចង់បានកូនតែខ្ញុំនៅតែមិនទាន់មានកូនទៀត ខ្ញុំបារម្ភច្រើនណាស់ពីចំណងគ្រួសារមួយនេះ"។ ទី ១ នៅពេលស្ត្រីអាយុច្រើនពិបាកមានកូន ឬមួយក៏គ្មានកូន ទី ២ បារម្ភពីប្ដីអាចមានថ្មី ធ្វើឲ្យចំណងគ្រួសារនេះបែកបាក់។ ទាំងនេះជាការបញ្ជាក់របស់អ្នកស្រីចាន់ ឌី។
សូមចុចអាន៖ ៦យ៉ាងដែលស្រីៗគិត ពេលឃើញប្រុសៗដំបូង
តែទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកស្រីចាន់ឌីអស់សង្ឃឹមនោះ តែងតែទទួលបានការលើកទឹកចិត្តពីប្ដី ដោយប្ដីនិយាយថា "មិនអីទេអូន ទោះអត់កូនក៏មិនអីដែរ ឲ្យតែចំណងស្នេហារបស់យើងផ្អែមល្ហែម បើទោះមានកូនក៏មិនកំណត់ថា អ្វីពិតជាមានសុភមង្គលដែរ"។ អ្នកស្រី ចាន់ឌី បានបញ្ជាក់ថា "ខ្ញុំពិតជាសប្បាយចិត្តនៅពេលលឺពាក្យលួងលោមទាំងនេះ"។
ថ្វីត្បិតតែចំណងអាពាហ៍ពិពាហ៍ដែលបានកើតឡើងអស់រយៈពេល ២ ឆ្នាំ មិនមានកូនក្ដី ប៉ុន្តែចំណងអាពាហ៍ពិពាហ៍ របស់អ្នកស្រីចាន់ ឌី មិនដែលមានការរកាំរកូសនោះទេ។ អ្នកស្រីចាន់ ឌីបានបញ្ជាក់ថា "ខ្ញុំសូមសរសើរប្ដីរបស់ខ្ញុំ គាត់ជាបុរសល្អ គាត់មិនមានស្រីញី គាត់ក៏មិនមែនជាមនុស្សប្រមឹកនោះដែរ"។ ជាពិសេសគាត់មិនដែលធ្វើឲ្យខ្ញុំពិបាកចិត្តនោះទេ"។ ដូច្នេះហើយកាន់តែធ្វើឲ្យខ្ញុំចង់បានកូន ថែមទៀត។
អ្នកស្រី បានបញ្ជាក់ថា "ប្ដីប្រពន្ធរបស់ខ្ញុំបានទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យរ៉ាក់ជាច្រើនលើកមកហើយ ហើយបានលេបថ្នាំតាមការណែនាំនោះ ជិត១ឆ្នាំមកហើយ នៅតែមិនបានផល"។ "ឥឡូវខ្ញុំក៏បានទៅពិនិត្យជាមួយអ្នកជំនាញមួយទៀត ដែលបើកគ្លីនិកឯកជន នៅជាប់របងពេទ្យជប៉ុនតែហើយក៏បានលេបថ្នាំតាមគ្រូពេទ្យតែនៅតែមិនបានកូននៅឡើយ"។ និយាយជារួមក្រុមគ្រូពេទ្យបាននិយាយថា ភាគីទាំងពីរមិនមានបញ្ហាអ្វីនោះទេ ឲ្យតែធ្វើតាមពេទ្យទៅនឹងមានកូនហើយ តែរហូតមកទល់នឹងពេលនេះ នៅតែមិនទាន់មានកូននៅឡើយ។ អ្នកស្រីចាន់ឌីនិយាយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីចាន់ ឌីបញ្ជាក់ថា "ខ្ញុំនៅតែមានសង្ឃឹមថា នឹងមានកូន តែប្រហែលជាត្រូវការពេលវេលាប៉ុណ្ណោះ ព្រោះពេទ្យបច្ចុប្បន្នមានបច្ចេកវិទ្យាច្រើន បើស្រុកខ្មែរនៅតែមិនមានកូន គឺអាចពិគ្រោះ និង ពិនិត្យនៅប្រទេសជិតខាង"។ "ប៉ុន្តែគ្រាន់តែថា នៅក្នុងអំឡុងពេលចង់បាននេះ ពិតជាអារម្មណ៍មនុស្សម្នាក់មានការតឹងតែងមែន"។ អ្នកស្រីចាន់ឌី និយាយ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា