• 2015-02-13 16:15:54
  • សេដ្ឋកិច្ច

ភីហ្សា​អាមេរិក​បើក​សម្ពោធ​ហាង​ដំបូង​នៅ​កម្ពុជា

  • 2015-02-13 16:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​យីហោ Domino's ភីហ្សា​កម្ពុជា​ បាន​បើក​សម្ពោធ​ហាង​ដំបូង​នៅ​កម្ពុជា​ ដោយ​សន្យា​ថា​​នឹង​ផ្ដល់​ជូន​អតិថិជន​នូវ​ភីហ្សា​ដ៏​​​ឈ្ងុយ​ឆ្ងាញ់​ និង​ក្ដៅៗ​ ដល់​ប្រជា​ជន​កម្ពុជា​នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​ផ្លូវ​ ៥១ កែង​ ២៨៨ សង្កាត់​បឹង​កេងកង ១។

 

​ក្រុម​ហ៊ុន​ D.Pizza PLC ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កិច្ច​សហការ​រវាង​ក្រុម​ហ៊ុន​ CBM Corporation. Co. Ltd ​និង​ Evolution Capital ​ប្រទេស​ថៃ​ ដែល​មាន​បទ​ពិសោធ​ន៍​ខាង​មុខ​ជំនួញ​ ចំណី​អាហារ​ និង​គ្រប់​គ្រង​ម៉ាក​យីហោ​អាហារដ្ឋាន​​អន្តរជាតិ​ជា​ច្រើន។

 

D.Pizza PLC ​មាន​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​ថា​ Domino's Pizza ​នឹង​ដំណើរ​ការ​បាន​ល្អ ក៏​ដូច​ជា​ក្លាយ​ទៅជា​ម៉ាក​យីហោ​ភីហ្សា​ដ៏​ល្បី​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

អាន៖ សុគន្ធ​កញ្ញា​ថា​ វត្តមាន​ Domino’s Pizza គឺ​ជា​ មោទនភាព​ថ្មី​​របស់​ប្រជាជន​កម្ពុជា

 

 

​​ក្នុង​ពិធី​បើក​សម្ពោធ​ Domino's Pizza ​​នេះ​ដែរ​​ក៏​មាន​វត្តមាន​ លោក​ គួច​ សុខលី នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ CBM Corporation. Co. Ltd, ​ថ្លែង​ថា៖ "ឆ្នាំ​២០១៥​នេះ គឺ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​របស់​ក្រុម​ហ៊ុន​ CBM។ ​ថ្ងៃ​នេះ​ យើង​ធ្វើ​ការ​បើក​សម្ពោធ​ហាង​ដំបូង​របស់​ Domino's Pizza ​ជា​ផ្លូវ​ការ​ ហើយ​នា​ចុង​ឆ្នាំ​នេះ​ យើង​ខ្ញុំ​នឹង​មាន​គម្រោង​បើក​ដំណើរ​ការ​ឲ្យ​បាន​ ៥សាខា ​នៅ​រាជធានី​ភ្នំពេញ។ ​ក្រៅ​ពី​នេះ​ ឆ្នាំ​នេះ​ យើង​សង្ឃឹម​ថា​នឹង​អាច​ផ្ដល់​ការងារ​ប្រមាណ​ជាង​ ៣០០​ ការងារ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​របស់​យើង​មួយ​ផ្នែក​តូច​ផង​ដែរ"។

 

“ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុម​ហ៊ុន​ CBM ​និង​ក្រុម​ហ៊ុន​ Evolution Capital ​ដែល​មាន​ការ​ចូល​រួម​សហការ​ពី​សំណាក់​ក្រុម​ហ៊ុន​ Domino's អន្តរជាតិ​ នឹង​នាំ​មក​នូវ​ភាព​រីករាយ​ដល់​អតិថិជន​ ជា​ពិសេស​ប្រជាជន​កម្ពុជា។ ​ការ​ប្ដេជ្ញា​ដ៏​សំខាន់​មួយ​ទៀត​​របស់​យើង​ គឺ​ធានា​ឲ្យ​បាន​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​ភីហ្សា​ត្រឹម​តែ​ ៣០នាទី​យ៉ាង​យូរ​ឲ្យ​ដល់​ដៃ​អតិថិជន"។​​​ លោក​ គួច​ សុខលី បន្ថែម។

 

បន្ថែម​ពី​លើ​នេះ​ លោក Sanjay Singh នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Evolution Capital ​លើក​ឡើង​ថា៖ "នៅ​ជុំវិញ​ពិភពលោក​ ​Domino's Pizza មាន​ម៉ូយ​ប្រចាំ​យ៉ាង​ច្រើន ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​បើក​ដំណើរ​ការ​ Domino's Pizza នៅ​កម្ពុជា។ យើង​ជឿ​ជាក់​ថា អតិថិជន​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ស្វាគមន៍​ Domino's Pizza ​សម្រាប់​គុណភាព​ដូច​បាន​អះអាង ជា​ពិសេស​គឺ​រសជាតិ​​ភីហ្សា​​ដ៏​ឆ្ងាញ់​ ចម្អិន​ដោយ​ដៃ​ចុង​ភៅ​ជំនាញ​របស់​យើង​ភ្លាមៗ​ និង​ប្រើ​គ្រឿង​ផ្សំ​មាន​គុណភាព​ ពិសេស​​គឺ​រស​ជាតិ​ Mozzarella Cheese ពិតៗ​​១០០%"។ ​

ថ្លែង​សន្ទរកថា​ក្នុង​ពិធី​សម្ភោធ​ Domino's Pizza ​នេះ​ដែរ លោក Steven Pizziol ​អនុ​ប្រធាន​ Domino's Pizza ​អន្តរជាតិ​ អាស៊ីប៉ាស៊ីហ្វិក​ បញ្ជាក់​ថា៖ "យើង​ខ្ញុំ​មាន​ភាព​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹង​កិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ ចំពោះ​​វត្តមាន​ម៉ាក​យីហោ​​ល្បី​ប្រចាំ​អន្តរជាតិ​Domino's Pizza។ ពិធី​សម្ពោធ​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​នូវ​ភាព​រីក​ចំរើន​នៃ​សក្ដានុពល​របស់ Domino's Pizza ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​លូត​លាស់​ផ្នែក​ប្រាក់​ចំណូល​ក្នុង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ"។

 

នៅ​ជុំវិញ​ពិភព​លោក​ Domino's Pizza មាន​ហាង​ជាង​ ១១.២៥០ កន្លែង​ ក្នុង​៧៥​ប្រទេស​ និង​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​នំ​ភីហ្សា​ជាង​ ៥៤ឆ្នាំ​មក​ហើយ។ ក្នុង​ឆ្នាំ​ ២០១៥​នេះ​ ក្រុម​ហ៊ុន​​មាន​គម្រោង​នឹង​បើក​សាខា​ថ្មីៗ​បន្ថែម​​ទៀត​ ចំនួន៥​កន្លែង។ សូម​កុំ​ភ្លេច​ណា! ចង់​​ភ្លក់​នូវ​រស​ជាតិ​​ភីហ្សា​ល្បី ​អាច​អញ្ជើញ​មក​​ញ៉ាំ​បាន​​នៅ​​ហាង​ Domino's Pizza ស្ថិត​នៅ​ផ្លូវ​ ៥១ កែង​ ២៨៨ សង្កាត់​បឹង​កេងកង ១៕

 

 
 
 
 
 
 

 

 

 

 

  ​​​ អត្ថបទ៖ យិន សំបូរ​​​​

មតិយោបល់