• 2015-03-25 23:13:28
  • ព័ត៌មាន

ស្រលាញ់​ៗ​ប្រែ​ជា​​​​អីចឹង​​ ឬ​​មក​ពី​​​​​​​ពួក​យើង​ជា​មនុស្ស​​ចិត្ត​ងាយ​ប៉ះ​ចិត្ត​ងាយ​​​​?

  • 2015-03-25 23:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ ​ស្គាល់​គេ​តាម​រយៈ​ពួកម៉ាក​ដែរ។ កាល​ហ្នឹង​ទៅ​ផឹកស៊ី​ផ្ទះ​ពួកម៉ាក​ហើយ​គេ​ហ្នឹង​ទើប​ឡើង​មក​នៅ​ភ្នំពេញ​រៀន​ សំអាង​ការ។ គេ​មក​ពី​ខេត្ត​កំពត។ គេ​មាន​សប្បុរស​ សក់ស្លូត​ ហើយ​ស្អាតបាត​និង​ រួសរាយ។ ពេល​ទៅ​ជួយ​ធ្វើ​ម្ហូប​​គេ​នៅ​ចង្ក្រាន​បាយ ​គេ​ចាក់​ទឹក​ផ្លែឈើ​អោយ​ ខ្ញុំ ហូប​ហើយ ​សួរ​នាំ​ប្រវត្តិ​សិក្សា​របស់​ខ្ញុំ។ គេ​និយាយ​ថា​នៅ​ភ្នំពេញ​គេ​ អត់មាន​ស្គាល់​អ្នកណា​សោះ​គេ​ឯកា​ណាស់ ខ្ញុំ​ក៏​យល់​ព្រម​ធ្វើ​ជា​មិត្ត​ជាមួយ គេ។បន្ទាប់​មក​យើង​តែងតែ​និយាយ​ទូរស័ព្ទ​ជាមួយគ្នា។ទោះ​បី​គេ​មាន​អាយុ​ស្មើ ​ខ្ញុំ​តែ​ខ្ញុំ​បាន​ស្រលាញ់​គេ​ដោយ​មិន​ដឹង​ខ្លួន។ថ្ងៃ​ដែល​ពួកម៉ាក​ខ្ញុំ​ វា​ដឹង​វា​មិន​បាន​ហាម​ទេ​គ្រាន់​តែ​ប្រាប់​ខ្ញុំ​ថា​ផ្ទះ​នាង​មាន​ប៉ា ម៉ាក់​ដែល​ប្រកាន់​ណាស់ នៅ​ភូមិ​​មិនសូវ​ត្រូវ​ជា​មួយ​គេ​ទេ។​ គេ​ប្រាប់ ខ្ញុំ​ថា​ស្រលាញ់​ៗ​ទៅ​តែ​កុំ​ដាក់ចិត្ត​អស់​ពេក​ព្រោះ​មិន ដឹង​បាន​ជួប​គ្នា​អត់​ផង។

 

ដំបូង ​ខ្ញុំ​ក៏​គិត ថា​ទាក់ទង​គេ​លេង​ៗ​ដែរ​ព្រោះ​តាមពិត​ខ្ញុំ​អត់​ចង់​បាន​ស្រី​អាយុ​ស្មើគ្នា ​ទេ​ព្រោះ​ការ​រួច​នាង​ឆាប់​ចាស់​បណ្ដើរ​ទៅ​ណា​ខ្មាស់​គេ​តែ​ដោយសារ​នាង​មាន ​​អាកប្បកិរិយា​សុភាពរាបសារ​សំដី ល្អ​ពីរោះ​ផង​ស្លូត​ផង ខ្ញុំ​នៅ​ជិត​នាង​ពេលណា​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​គ្រប់គ្រង​នាង​បាន​ហើយ​ នាង​ដូចជា​ប្អូន​ខ្ញុំ​ច្រើន​ណាស់​ទំាង​ចំណេះដឹង​ទំាង​ការ​រស់នៅ​នាង​ចាញ់​ ខ្ញុំ​ទាំងអស់​។

 

នៅ​ ភ្នំពេញ​អ្នក​ដែល​ដឹង​រឿង​ពួក ខ្ញុំ​មាន​តែ​ពីរបី​នាក់​មិត្ត​ជិតស្និទ្ធ ទេ។ រហូត​ដល់​នាង​រៀន​សម្អាងការ​បាន​៦ខែ​ខ្ញុំ​ចាប់ផ្តើម មានទុក្ខ​ដោយសារ​ពុក​ម្ដាយ​នាង​ចង់​អោយ​នាង​វិល​ទៅ​ស្រុក​វិញ។ ខ្ញុំ​ចាប់ផ្ដើម​ភ័យ ព្រោះ​ស្គាល់​គ្នា​និង​ដើរលេង​ជាមួយ​គ្នា​ទូរស័ព្ទ​ឡើង​ធ្លាប់​ទៅ ហើយ ពេលនេះ​ខ្ញុំ​ចេះ​ខ្លាច​ថា​បើ​បែកគ្នា​មែន​បាន​អ្នកណា​ យកចិត្តទុកដាក់ចំពោះគ្នា  ទៀត?។ដល់ ​ពេល​ដែល​គេ​ចង់​លា​ទៅ​បាន​ខ្ញុំ​ដឹង​ថា​ស្នេហា​របស់​ខ្ញុំ​មិនមែន​ជា​ អារម្មណ៍​ពុះកញ្ជ្រោល​មួយ​ពេល​ៗ​ ទេ​ព្រោះ​នៅ​ក្បែរ​គេ​យូរ​ៗ​ទៅ​ខ្ញុំ​យល់ថា​ប្រហែល​គ្មាន​ស្រី​ណា​ល្អ​ដូច គេ​ទៀត​ឡើយ។ វា​ប្រាកដ​ជា​អារម្មរណ៍​ សំងាត់​រវាង​មនុស្ស​ពី នាក់​ដែល​មាន​ចំពោះ​គ្នា​ទៅវិញទៅមក ហើយ​វា​ផុស​ចេញ​ពី​បេះដូង។យើង​អត់​មាន​លក្ខខ័ណ្ឌ​ថា​ត្រូវការ​លុយកាក់ ទ្រព្យសម្បត្តិ រឺ​បង្អួត​អ្នកណា​ឡើយ​ប៉ុន្តែ​វា​ជា​អាថ៌កំបាំង​ម្យ៉ាង​ធ្វើ​អោយ​ជីវិត​ពួក​ យើង​មាន​តម្លៃ​និង​មាន​កម្លាំងចិត្ត​ជានិច្ច។

 

រយះ ​ពេល​កន្លះ​ឆ្នាំ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នាង មាន​អនុស្សាវរីយ៍​ជា​ច្រើន​ដែល ខ្ញុំ​ពិបាក​បំភ្លេច​ដូច​ជា​ជ្រក ភ្លៀង​ជា​មួយ​គ្នា​ព្រោះ​យើង​អត់​មាន​ឡាន​ជិះ​ដូច​គេ​ទេ ហើយ​ពេលនោះ​គឺ​យប់ជ្រៅ​ដែល​ស្នាម​ពោះវៀន​ដុះ ខ្នែង​ខ្ញុំ​ធ្វើ​ទុក្ខ​តែ​នាង​ចង់​ជូន​ខ្ញុំ​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារ​តា ប៉ាង។ខ្ញុំ​កាន់​តែ​ដឹង​ថា​នាង​ជិត​ទៅ ខ្ញុំ​កាន់តែ​នឹក​អនុស្សាវរីយ៍​អស់​ហ្នឹង។ខ្ញុំ​ដឹងថា​ខ្ញុំ​ខ្លួន​ឯង​ មិនទាន់​រៀនចប់​មិនដឹ​ង​ថា​ពេលណា​មាន​លុយ ចូល​ដណ្ដឹង​គេ​ទេ ចំណែក​គេ​ជា​អ្នក​ខេត្ត​រៀន​សំអាង​ការ​ចប់​ហើយ​ហេងស៊យ​គេត្រូវ​អ្នកណា​ ម្នាក់​ដណ្ដឹង​យក​ទៅ​បាត់​ព្រោះ​អ្នក​ខេត្ត​គេ​ប្រញាប់​ការ​កូនស្រី​ពីក្មេង ​ខ្លាច​ក្រមុំ​សៅកែ។តែ​គួរ អោយ​រីករាយ​បំផុត​នោះ​គឺ​មុន​ពេល​នាង​ចេញ​ទៅ​នាង​បែរ​ជា​និយាយ​ថា​នាង​ រង់ចាំ​ខ្ញុំ​នាំ​ចាស់​ៗ​ទៅ​សួរ​នាង​ព្រោះ​នាង​និយាយ​រឿង​ហ្នឹង​ប្រាប់​ ឪពុកម្ដាយ​អស់​ហើយ​ ហើយ​គាត់​ក៏​មិន​ជំទាស់​ដែរ។យប់ នោះ​ខ្ញុំ​រំភើបចិត្ត​ដេក​មិន​លក់​បក់​មិន ល្ហើយ​​​ទេ។ខ្ញុំ​ចាប់ផ្តើម​មានគំនិត​ចង់​ចូល លុយ​ជាមួយ​ពួកម៉ាក់​បើក​លក់​គ្រឿង​អគ្គសនី​បន្តិចបន្តួច​ដើម្បី​សាក​រកលុយ ខ្លួនឯង​ក្រែង​អាច​ចិញ្ចឹម​កូនគេ​រស់។

 

តែ ​ដូច​គេ​ថា​អញ្ចឹង​ស្នេហ៍​ស្មោះ​រមែង​តែង​ជួប​ឧបសគ្គ។ទីបំផុត​ខ្ញុំ មិនទាន់​បាន​ទៅលេង​នាងផ្ទះ​នាង​ម្តង​ផង​ស្រាប់​តែ​ខ្ញុំ​បាន​ស្គាល់​ស្រី​ ម្នាក់​ទៀត។នាង​ក្មេង​ជាង​ខ្ញុំ​៥ឆ្នាំ​ជា​ប្អូន​ជីដូន​មួយ​របស់​អ្នក​ ចូលហ៊ុន​រកស៊ី​ជាមួយខ្ញុំ។ដំបូង​ខ្ញុំ​ស្អប់​នាង​ម្នាក់​ហ្នឹង​ដោយសារ​នាង នោះ​និយាយ​មិនសូវ​សុភាព​ពូកែ​ឌឺ​ខ្ញុំ​ណាស់ តែ​ថ្ងៃមួយ​ខ្ញុំ​ត្រូវ​ទៅ​កំពង់សោម​ជាមួយ​គ្រួសារ​ពួកគេ ខ្ញុំ​ដើរ​ទៅ​ស្ងោរ​ក្តាម​ជាមួយ​នាង ជួប​ពួកម៉ាក់​នាង គេ​និយាយ​ច្រឡំ​ថា​យើង​ជា​សង្សារ គ្នា​នាង​ស្រាប់តែ​អៀន​ហើយ​ឧស្សាហ៍​មុខ​ក្រហម​ពេល​ឃើញ​ខ្ញុំ។

 

ដោយសារ​អាជីវកម្ម​យើង​ចេះ​តែ​ល្អ ពូនាង​ដូចជា​ចង់លើកនាង​អោយខ្ញុំអញ្ចឹង (នាង​កំព្រា​រស់នៅ​ក្នុង​គ្រួសារ​ពួកម៉ាក​ខ្ញុំ) ។ ។ពេល​ខ្ញុំ​ដឹង​រឿង​ហ្នឹង​ខ្ញុំ​ក៏​ចាប់ផ្តើម​ទើសទាល់​ព្រោះ ខ្ញុំ​អត់ ទាន់​ដាច់ចិត្ត​ពី នាង​សម្អាងការ​ទេ ។ មាន ថ្ងៃមួយ​នាង​មក​លេង​ភ្នំពេញ​ខ្ញុំ​បាន​ខំប្រឹង​ទៅ​ដើរលេង​ជាមួយ​នាង ប៉ុន្តែ​មើល ទៅ​ទោះ​យើង​ទាំងពីរ​ប្រឹងប្រែង​អោយ ដូច​មុន​ប៉ុន្តែ​ដូចជា​មិនសូវ​ស្និទ្ធ​ហើយ​ផ្អែមល្ហែម​ទៀត សោះ​ខ្ញុំ មាន​អារម្មណ៍ ថា​គេ​ខ្លួន​ឯង​ក៏​អញ្ចឹង​ខ្ញុំ​ក៏​អញ្ចឹង។ពេល​ជូន​គេ​ឡើង​ឡាន​ទៅវិញ ដូចជា​មិន មាន​អារម្មណ៍​ឈឺចាប់​ដូច​កាល​ពី​មុន​ទេ ទោះ​ខ្ញុំ​ខំ​ធ្វើ​ទឹកមុខ​មិន អោយ​នាង​ដឹង​ក៏​ដោយ។ចុងក្រោយ​នាង​សរសេរSMSមក ខ្ញុំ​ថា​នាង​មាន​បុរស ផ្សេង​ហើយ​គេ​ជា​ជាង ថតរូប​​ដែល​ឧស្សាហ៍​ទៅ​តែង ការ​ជាមួយ​គ្នា។ខ្ញុំលឺ​អញ្ចឹង​ទៅ​ជា អរ​ហើយ​ជូនពរ​នាង។

 

 

នាង ​សួរ ថា​ខ្ញុំ​មិន​ឈឺចាប់​ទេ​អ្ហី ខ្ញុំ​ធ្វើ​ជា​ឆ្លើយ​ថា​អត់​អី​ទេ​ដើម្បី​នាង​មាន​ក្តី​សុខ​ប៉ុន្តែ​ខ្ញុំ​ ដឹង​ថា​ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ដែល​ឃើញ​នាង​មាន អ្នកថ្មី​ដើម្បី​​អោយ​ខ្លួន​ខ្ញុំ​អាច​មាន​អ្នកថ្មី​ដែរ​ដោយ​មិន​មាន​ អារម្មណ៍​ថា​បាន​ធ្វើខុស។ តើ​មើល​មក​ខ្ញុំជា​មនុស្ស​សាវា​រឺ​មួយ​មកពី​ឃ្លាត​ឆ្ងាយ​ណាយ​ចិត្ត? ដោយសារ​នេះ​ជា​ស្នេហា​ដំបូង​របស់ខ្ញុំ ​តើ​ក្រោយ​ៗ​ខ្ញុំ​អាច​នឹង​ប្តូរ​ចិត្ត​ទៅ​ស្រលាញ់​ស្រី​ទី៣ទៀតដែរ?

 

អាន​អត្ថបទ៖ ទេវតា​​​មិន​អាណិត​មនុស្ស​​​ស្មោះ​សោះ!​ ​១០​ឆ្នាំ ចុង​​ក្រោយ​ខ្ញុំ​​ក្លាយ​​​ជា​ស្រី​​​​​​​​​ស្លាប់​បេះ​ដូង​​ព្រោះ​​​ប្រុស​មុខ​លុយ

អាន​អត្ថបទ៖ ស្នេហា​ធ្វើ​បាប​មនុស្ស​មែន! ​៥​ឆ្នាំ​លះ​បង់​ឲ្យ​​​គាត់ ​​បន្សល់​ឲ្យ​ខ្ញុំ​ត្រឹម​ «​អារម្មណ៍​​​ស្អប់​មនុស្ស​ប្រុស​​»

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ ឬ​ស្វែង​រក​​​​យោបល់​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​​​​​​​​​អ្នក​មក​កាន់​ pen.sophana@cidc.com.kh។ Sabay នឹង​ចុះ​ផ្សាយ​ជូន។

មតិយោបល់
អត្ថបទថ្មី