• 2015-04-13 22:06:41
  • ព័ត៌មាន

ប៉ុស្តិ៍​សុខភាព​៧កន្លែង​នឹង​ត្រូវ​​ដាក់​​បម្រើ​ដល់​​​​ទេសចរ​​​​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​

  • 2015-04-13 22:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំង​ប៉ុស្តិ៍​សុខភាព​ចំនួន​៧​កន្លែង​ ​​នឹង​​ត្រូវ​​​ដាក់​បម្រើ​ដល់​​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​ ដែល​មាន​បញ្ហា​សុខភាព​​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥​។ នេះ​​​បើ​តាម​ប្រសាសន៍​លោក ប៊ុន ថារិទ្ធិ​ អភិបាល​រង​ខេត្ត​សៀម​រាប​បាន​ថ្លែង​ប្រាប់​ Sabay។

 

លោក​បាន​​បន្ថែម​​ថា​ ​ក្រៅ​ពី​​មាន​​ប៉ុស្តិ៍​សុខភាព យើង​មាន​ក្រុម​គ្រូ​ពេទ្យ​ចល័ត​ ​​ឡាន​បម្រុង​ ព្រម​​ទាំង​មណ្ឌល​សុខភាព​​បើក​ទទួល​​អ្នក​​មាន​អាការៈ​ផេ្សង​​។ "ប៉ុស្តិ៍​សុខភាព​ទាំង​នោះ​មាន​​នៅ​​​តំបន់​អង្គរ​  និង​បី​កន្លែង​ទៀត​​នៅ​ក្នុង​ក្រុង​ រួម​​​ទាំង​ក្រុម​គ្រូ​ពេទ្យ​ចល័ត​​។​ ដូច្នេះ​អ្វី​ៗ​យើង​បាន​​ត្រៀម​រួម​ជា​ស្រេច​​ដើម្បី​​ជួយ​​ដល់​អ្នក​មាន​​បញ្ហា​សុខភាព​ដូច​ជា ​វិល​មុខ​ និង​ខ្យល់​គរ​​ជា​ដើម​”។

 

ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​នឹង​មាន​អ្នក​ចូល​រួម​​ប្រមាណ​ ៥០​ម៉ឺន​​នាក់។ ឆ្នាំ​២០១៤​ មាន​​អ្នក​ចូល​រួម​ជាង​ ៣០​ម៉ឺន​នាក់​៕

 

 

 

 

 

អត្ថបទ៖មៃ សុខលីម

មតិយោបល់