- 2015-04-13 22:30:24
- ព័ត៌មាន
តោះ! មើលទីតាំងសម្ភារៈយក្ស លើដីអង្គរ
- 2015-04-13 22:30:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មើលទីតាំងសម្ភារៈយក្ស លើដីអង្គរ
ចន្លោះមិនឃើញ
៣០ ទីតាំងផ្សេងៗគ្នា ក្នុងបរិវេណតំបន់អង្គរ បានរៀបចំសម្រាប់ការសម្ដែងនិងប្រារព្ធកម្មវិធី ការកម្សាន្ត ការបង្ហាញពីវប្បធម៌ និងកម្មវិធីសម្បូរបែបទៀត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តចាប់ផ្ដើមនៅថ្ងៃស្អែកនេះ។ ប៉ុន្តែប្រសិនបើប្រិយមិត្តចង់ទស្សនាសម្ភារៈប្រើប្រាស់របស់ប្រជាជនខ្មែរ ដែលផលិតមកក្នុងទ្រង់ទ្រាយធំៗខ្នាតយក្ស សូមឆ្ពោះទៅកាន់កម្មវិធី «ភូមិខ្ញុំ» ដែលមានទីតាំងនៅ លានជល់ដំរី មុខប្រសាទបាយ័ន។
លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថាសម្ភារៈខ្នាតធំៗមានដូចជា កន្ត្រងប្រហុកយក្ស អង្រុតយក្ស បំពង់ទឹកត្នោតយក្ស និងមួកស្លឹកត្នោតយក្ស ដែលសុទ្ធតែប្រើឡានស្ទូចដឹកជញ្ជូនអស់នេះ ដឹកមកដាក់កន្លែងរៀបរយតាំងពីថ្ងៃទី៣មេសាម៉្លេះ ដើម្បីសាធារណៈជនទស្សនាកម្សាន្តចាប់បីស្អែកនេះទៅ។ លោកថាទីតាំងរបស់របរយក្សនៅ ភូមិខ្ញុំ គឺជាទីតាំងងាយដើរ និងសម្បូរអ្នកទេសចរឆ្លងកាត់យ៉ាងមមាញឹក។
អត្ថបទ៖ ប៉ែន សុផាន់ណា