• 2015-04-14 15:37:08
  • ព័ត៌មាន

ងាក​ទៅ​​មើល​សម័យ​អង្គរ​ដ៏​រុងរឿង​​​តាម​រយៈ​រូប​ស្មូន

  • 2015-04-14 15:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ នំអន្សម​យក្ស​មាន​ទម្ងន់​​ដល់​ទៅ​ប្រមាណ​ជាង ៤ តោន​ជាប់​ ​​កំណត់​ត្រា​ពិភពលោក​​ ឬ​​ ​ហៅ​​ថា​ Guinness World Record ដែល​នេះ​​ធ្វើ​ឲ្យ​កម្ពុជា​​​កាន់​តែ​ល្បី​រន្ទឺ​​ថែម​មួយ​កម្រិត​ទៀត​លើ​ឆាក​អន្តរជាតិ។ ​ ទន្ទឹម​នឹង​នេះ​​ របស់របរ​​ទាក់​ទាញ​ខ្នាត​យក្ស​ ​ជា​ច្រើន​ត្រូវ​បាន​​គេ​ផលិត​ឡើង​​​​​​សម្រាប់​ថ្ងៃ​​ អង្គរ​សង្ក្រាន្ត ​ឆ្នាំ​នេះ។ ​​ជា​មួយ​គ្នា​ ​​រូប​​​​​​​​ស្មូន​​តូច​​​ៗ​​​​ខាង​ក្រោម​នេះ​វិញ ​គឺជា​ទិដ្ឋភាព​រំលឹក​​ និង បង្ហាញ​​​ពី​​ភូមិ​ខ្មែរ​សម័យ​​ ដែល​​ឲ្យ​ឈ្មោះ​ថា​​​ ភូមិ​និម្មិត។ ភូមិ​និម្មិត​ ​​​បរិយាយ​ពី​​ ​បែប​ជីវភាព ការ​កម្សាន្ត​ និង​ស្ថាបត្យកម្ម​ ​របស់​​​ប្រជាជន​ខ្មែរ​​នា​សម័យ​សម័យ​អង្គរ។ ​សម័យ​​នោះ​​មិន​ទាន់​​ទំនើប​ ​ប៉ុន្តែ​​ជា​សម័យ​​ដ៏​រុងរឿង​មួយ​ក្នុង​ចំណោម​​ប្រទេស​នានា​ក្នុង​លោក​​​នៃ​​អាណាចក្រ​​​​ខ្មែរ។ តើ​អត្ថន័យ​​ និង រូប​ភាព​ស្មូន​ខាង​ក្រោម​​​​ធ្វើ​​ឲ្យ​អ្នក​នឹក​ឃើញ​បែប​ណា សូម​ទស្សនា​ទាំង​អស់​គ្នា។

 

អត្ថបទ៖​ ស្រណោះ
មតិយោបល់