- 2015-04-14 17:42:53
- ព័ត៌មាន
សម្ដេចតេជោ៖ របត់ថ្មីមួយដ៏សំខាន់នៃអង្គរសង្ក្រាន្តឆ្នាំនេះ គឺវត្តមានឯកឧត្ដម សម រង្ស៊ី និងលោកជំទាវ
- 2015-04-14 17:42:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ៖ របត់ថ្មីមួយដ៏សំខាន់នៃអង្គរសង្ក្រាន្តឆ្នាំនេះ គឺវត្តមានឯកឧត្ដម សម រង្ស៊ី និងលោកជំទាវ
ចន្លោះមិនឃើញ
នៅក្នុងការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ព្រឹកមិញ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវត្តមានមេដឹកនាំសំឡេងភាគតិចក្នុងរដ្ឋសភាឯកឧត្តម សម រង្ស៊ី និង លោកជំទាវនៅអង្គរសង្ក្រាន្តជាសញ្ញាណវិជ្ជមានមួយថ្មី សម្រាប់បរិយាកាសនយោបាយនិងសង្គមកម្ពុជាទំាងមូល។
នៅក្នុងប៉ុន្មាននាទីដំបូងនៃការបើកសន្ទរកថាព្រឹកនេះនៅនឹងមុខប្រាង្គប្រាសាទអង្គរធំ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា នេះជាការងារមួយ ជាមួយសមភាគីដ៏សំខាន់បំផុតរបស់សម្តេច ដែលជាផ្នែកនៃកន្លះជីវិតរបស់សម្ដេចដែលចំណាយតែលើការងារចរចាស្វែងរកសន្តិភាព ជាជាងការធ្វើសង្គ្រាម។
សម្ដេចសង្កត់ធ្ងន់ថា គួរតែបន្តការងារនេះរហូតដល់ក្មេងៗជំនាន់ក្រោយគឺកូនៗសម្តេចនិងកូនៗរបស់ឯកឧត្តម សម រង្សី។ សម្តេចបន្ថែមទៀតថា គេមិនគួរប្រើឈ្មោះ គណបក្សប្រឆាំងបក្សកាន់អំណាច អ្វីទៀតទេ គួរតែគណបក្សសំឡេងតិច និងក្រៅរាជរដ្ឋាភិបាលទើប សមរម្យជាង។ មិនតែប៉ុណ្ណោះសម្តេចតេជោបានលើកឡើងផងដែរនៅចំពោះមុខអ្នកនយោបាយ មន្ត្រីអង្គទូត ពាណិជ្ជករពលរដ្ឋចូលរួមជាកិត្តិយសក្នុងពិធីព្រឹកមិញនេះថា នេះជាការចូលរួមដ៏សំខាន់របស់មហាគ្រួសារខ្មែរ ដែលមានអត្ថន័យទំាងផ្នែកវប្បធម៌និងនយោបាយ ដោយសម្តេចផ្តាំថា កម្ពុជា គួរឈប់ទៅ ទស្សនៈទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។