• 2015-05-08 18:06:26
  • ព័ត៌មាន

​នរណា​ដឹង​រសជាតិ​​​ដូច​នរក​នេះ​ទៅ ជីវិត​ប្រុស​ស្រលាញ់​ប្រុស​អី​ក៏​វេទនា​ម៉្លេះ?

  • 2015-05-08 18:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​​ក្រោម​​​នេះ ​​គឺ​​ជា​​រឿង​​រ៉ាវ​របស់​យុវវ​ជន​ម្នាក់ផ្ញើមក​កាន់ sabay ដែល​បាន​ប្រៀប​ប្រ​ដូច​ជីវិត​ខ្លួន​ឯង​ថា មិន​ខុស​ពី​សត្វ​ន​រក​មួយ​ក្បាល​ ដែល​ចង់​រស់​នៅ​ដោយ​មាន​សេរី​ភាព​ និង​រួច​ផុត​ពី​គំនាប​ ជីវិត​ដ៏​ស្មោក​គ្រោក​​។ តើ​យុវវ​ជន​រូប​នេះ​មាន​រឿង​រ៉ាវ​អ្វី​ខ្លះ លាក់​ទុក​ក្នុង​ចិត្ត​? សូម​អាន​អត្ថបទ​ទាំង​ស្រុង​របស់​យុវជន​ម្នាក់​នេះ។

 

«ខ្ញុំ ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​ ​ទោះ​បី​ជា​ខ្ញុំ​ចង់​ស្លាប់​ ​ក៏​ស្លាប់​មិន​បាន​ ហើយ​បើ​សិន​ជា​ខ្ញុំ​ចង់​រស់​វិញ​នោះ​ ​គឺ​បាន​ត្រឹម​តែ​រស់​ទទួល​នូវ​ភាព​ឈឺ​ចាប់​ ​ការ​តូច​ចិត្ត​សេចក្ដី​អស់​សង្ឃឹម​​ និង​ភាព​ឯក​​កោ​អស់​មួយ​ជីវិត​ តែ​ប៉ុណ្ណោះ​។ តើ​អោយ​ខ្ញុំ​ត្រូវ​រើស​យក​ជម្រើស​មួយ​ណា​?

 

នេះ ​គឺ​ជា​គំនិត​​ដែល​ខ្ញុំ​បាន​គិត​ចាប់​តាំង​ពី​ខ្ញុំ​បាន​ធំ​ដឹង​ក្ដី​​មក​ ម្ល៉េះ។ ​តែ​ពេល​នេះ​ ការ​គិត​របស់​ខ្ញុំ​ វា​មិន​ដូច​ពី​មុន​ទៀត​នោះ​ទេ​។ ​ឆ្លង​តាម​ការ​រស់​នៅ​ក្នុង​ត្រ​កូល​គ្រួ​សារ​មួយ​ដែល​ក្រី​ក្រ​ និង​ឃើញ​ពី​​ភាព​ទុក្ខ​លំបាក​របស់​ ​ឪ​ពុក​ម្ដាយ​ ​ដែល​គាត់​ខិត​ខំ​រ​ក​ស៊ី​ចិញ្ចឹម​កូន​ប្រុស​ស្រី​ រហូត​​ឲ្យ​កូន​មាន​គូ​អនាគត​ទាំង​៩​ ​នាក់​ហើយ​នោះ​។ ​​នេះ​បាន​ស្ដែង​យ៉ាង​ច្បាស់​ថា​ ​គាត់​ពិត​ជា​មិន​ដែល​បាន​ហូប​ឆ្ងាញ់​ ​ដេក​ស្រួល​ម្ដង​ណា​នោះ​ទេ​។​ ខ្ញុំ​ពិត​ជា​អាណិត​ ​ពួក​គាត់​ជា​ខ្លាំង​ ​ហើយ​សូម្បី​តែ​បង​ៗ​របស់​ខ្ញុំ​ទាំង​ ​៩​ នាក់​នោះ​ក៏​មិន​មាន​នរណា​ម្នាក់​មាន​ជីវភាព​ធូរ​ធារ​ដែរ​។

 

សេចក្ដី ​​សង្វេគ​នៅ​ក្នុង​ចិត្ត​ ​ការ​អាណិត​​​​ម្ដាយ​របស់​ខ្ញុំ​បាន​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ ​អោយ​ខំ​ពុះ​ពារ​គ្រប់​ឧប​សគ្គ​ ដើម្បី​ចាប់​យក​ចំណេះ​ដឹង​ ​មក​ដាក់​ក្នុង​ខ្លួន​ ​សម្រាប់​ជា​ទុន​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​ក្រោយ​​ កុំ​ឲ្យ​លំបាក​ដូច​ជា​បង​ៗ​ ​ទាំង​​៩​ ​នាក់​នោះ​ទៀត​។​ ​កម្លាំង​ចិត្ត​តស៊ូ​ ​និង​ការ​ជំរុញ​ទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​ ពី​ពុក​ម៉ែ​របស់​ខ្ញុំ​បាន​ធ្វើ​អោយ​ខ្ញុំ​រៀន​​​ ​ចប់​បាក់​ឌុប​​ដោយ​ជោគ​ជ័យ​ក្នុង​ឆ្នាំ​​២០១០​។ ​ទោះ​ជា​ខ្ញុំ​មិន​​បាន​ទទួល​និទ្ទេស​ល្អ​ក៏​ដោយ​​ ក៏​ខ្ញុំ​អាច​ធ្វើ​អោយ​ក្ដី​សង្ឃឹម​ ​របស់​ម្ដាយ​ខ្ញុំ​បាន​សម​បំណង​ផង​ដែរ​ ​ដោយ​គាត់​តែង​តែ​ប្រាប់​ខ្ញុំ​ជា​រឿយ​ៗថា​​​​​ អា​កូន!​ ថ្ងៃ​ក្រោយ​ម៉ែ​សង្ឃឹម​លើ​​កូន​ឯង​ហើយ។​ ពាក្យ​សំដី​របស់​គាត់​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​។​ តែ​អ្វី​ដែល​ជា​ទុក្ខ​សោក​ស្រាយ​មិន​ចេញ​ សម្រាប់​​​ខ្ញុំ​នោះ​វា​មិន​ខុស​ពី​​មនុស្ស​មួយ​ចំនួន​ដែល​មាន​រឿង​ ​ប្រហាក់​ប្រហែល​ខ្ញុំ​គេ​តែង​លើក​មក​និយាយ​ជា​​ហូរហែ​នោះ​ទេ​។ កើត ​មក​ជា​មនុស្ស​ប្រុស​ តែ​មាន​ចិត្ត​ជា​ស្រី​​ ​ពិត​ជា​​ ​គ្មាន​នរណា​យល់​ពី​អារម្មណ៍​ស្មោក​​គ្រោក​​ ​និង​ភាព​ឯ​កកោ​របស់​ខ្ញុំ​បាន​ឡើយ​ ខ្ញុំ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់​។ ​ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​ខ្លួន​ឯង​ ​និង​ស្អប់​អ្វី​ៗ​ដែល​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​។​ តែ​ខ្ញុំ​មិន​ដែល​បង្ហាញ​ប្រាប់​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​នោះ​ទេ​ ​សូម្បី​តែ​ពុក​ម៉ែ​ ​បង​ប្អូន​ ​និង​មិត្ត​ដ៏​ល្អ​ទាំង​ ​២ របស់​ខ្ញុំ​គេ​ក៏​មិន​បាន​ដឹង​ពី​រឿង​នេះ​ដែរ ​ព្រោះ​ខ្ញុំ​មិន​ ​បាន​ធ្វើ​អោយ​គេ​ចាប់​អារម្មណ៍​សូម្បី​តែ​បន្តិច​។

 

ខ្ញុំ ​តែង​តែ​ជម្នះ​រាល់​បញ្ហា​ ​និង​លះ​បង់​សុភមង្គល​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ​ដើម្បី​តែ​អ្នក​មាន​គុណ​​ ​និង​បង​ប្អូន​ ដោយ​មិន​បាន​គិត​ខ្វល់​អំពី​​ខ្លួន​ឯង​នោះ​ទេ។​​ ខ្ញុំ​តែង​តែ​គិត​ថា​ ​គ្រប់​បញ្ហា​របស់​ខ្ញុំ​សុទ្ធ​តែ​មាន​ផ្លូវ​​ចេញ​ និង​មាន​ ​ដំណោះ​ស្រាយ​។ តែ​អ្វីៗ​ពេល​នេះ​វា​ខុស​ពី​មុន​ ព្រោះ​គ្រប់ផ្លូវ​ចេញ​របស់​ខ្ញុំ​សុទ្ធ​តែ​មាន​បញ្ហា។

 

 

រូប​តំណាង

គ្រប់ ​មនុស្ស​កើត​មក​ ​ពិត​ជា​មិន​អាច​ឆ្លង​ផុត​ពី​សេចក្ដី​​ស្នេហា​បាន​នោះ​ទេ​ មែន​ទេ​? ទោះ​បី​ជា​ខ្ញុំ​​ខិត​ខំ​ជម្នះ​ ​និង​ពុះ​ពារ​គេច​វេះ​​ពី​ការ​ពិត​ក៏​ដោយ​ ​ក៏​ខ្ញុំ​នៅ​តែ​មិន​អាច​ឆ្លង​ផុត​​បាន​ដែរ​។

 

ជីវិត ​ដ៏​ស្មោក​​គ្រោក​ សេចក្ដី​ស្រលាញ់​ដ៏​​ថោក​ទាប​អប​មង្គល​ ​ហេតុ​អ្វី​ក៏​កើត​ឡើង​ចំពោះ​ខ្ញុំ​ទៅ​វិញ​?​ ​ហេតុ​អី​ទៅ​?​ ពិភព​លោក​នេះ​ស្រស់​ស្អាត​ណាស់​ ​ហេតុ​អី​ជីវិត​ចង្រៃ​ដូច​ជា​ពួក​ឯង​នេះ​​ នាំ​គ្នា​មក​បំផ្លាញ​ពិភព​លោក​នេះ​ធ្វើ​អី​ទៅ​? ​ខ្ញុំ​ស្អប់​ខ្លួន​ឯង​ណាស់!​ ​អ្នក​ម៉ែ​ ​អើយ! ​កូន​ខ្លាច​ខ្លួន​ឯង​ណាស់​​ ​កូន​ពិត​ជា​ខ្លាច​ណាស់​​ តើ​ម៉ែ​បាន​ជ្រាប​ទេ​?​ ​ថា​កូន​ពេល​នេះ​កំពុង​តែ​លែង​មាន​ ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​​? កូន​ចាប់​ផ្ដើម​​អស់​សង្ឃឹម​ ​កូន​ខ្វះ​ការ​តស៊ូ ​កូន​ពិបាក​ចិត្ត​ណាស់ ​។​ តើ​ម៉ែ​ដឹង​ទេ​????? ​ថ្វី​បើ​ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ ក៏​មែន​ពិត​ ​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​រឿង​អ្វី​អោយ​ខុស​នឹង​ក្រម​សីល​ធម៌​ ​ធម្ម​ជាតិ​នោះ​ទេ​។ ខ្ញុំ​បាន​ហាម​ឃាត់​ខ្លួន​ឯង​ជា​និច្ច​ ​រហូត​ពេល​ខ្លះ​ខ្ញុំ​ធ្វើ​បាប​ខ្លួន​ឯង​ ​ស្ទើរ​តែ​រាង​កាយ​ទទួល​យក​ ​មិន​បាន​ទៀត​ផង​។

 

តែ​ខ្ញុំ​ត្រូវ​ តែ​ទ្រាំ​ ​ខ្ញុំ​ចាប់​ផ្ដើម​អង្គុយ​យំ​ម្នាក់​ឯង​ ​អស់​សង្ឃឹម​ក្នុង​ជីវិត​ ​ហើយ​ក៏​មិន​ដឹង​ថា​អាច​តស៊ូ​រស់​បាន​រយៈពេល​ប៉ុន្មាន​ទៀត​នោះ​ទេ?​ ​បើ​ខ្លួន​ខ្ញុំ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ ​ដែល​ស្រេក​ឃ្លាន​បាយ​ ​ជា​ពន់​ពេក​ តែ​មិន​អាច​ហូប​បាយ​បាន​​នោះ​។

 

ខ្ញុំ ​សរ​សេ​រ​មក​នេះ​​ មិន​មែន​ខ្ញុំ​ចង់​ឲ្យ​​​អ្នក​គ្រប់​គ្នា​ឈប់​រើស​អើង​លើ​មនុស្ស​ដូច​ពួក​ ខ្ញុំ​នោះ​ទេ​។ ​ព្រោះ​ខ្ញុំ​ ក៏​មិន​អាច​អធ្យាស្រ័យ​ និង​អត់​អោន​ឲ្យ​​ខ្លួន​ខ្ញុំ​បាន​ដែរ​។ ខ្ញុំ​ស្អប់​ខ្លួន​​ឯង​ខ្លាំង​ណាស់ ​ខ្ញុំ​ស្អប់​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ ​ក៏​មិន​អនុញ្ញាត​អោយ​ជីវិត​ដ៏​ស្មោកគ្រោក​​របស់​ខ្ញុំ​ រស់​នៅ​លាយ​ឡំ​ជា​មួយ​ពិភព​លោក​ដ៏​ស្រស់​ស្អាត​នេះ​បាន​ទេ​។​ ​តែ​ខ្ញុំ​អាណិត​ឳ​ពុក​ម្ដាយ​របស់​ខ្ញុំ​ ​គាត់​មិន​ទាន់​បាន​ហូប​ឆ្ងាញ់​​ ដេក​ស្រួល​ម្ដង​ណា​ផង​ ​តើ​ឲ្យ​ខ្ញុំ​​ទៅ​ចោល​គាត់​ ​ដូច​ម្ដេច​ទៅ?​

 

​ខ្ញុំ​ពិត​ជា​អាត្មា​និយម​ណាស់​ ​មែន​ទេ​? គេ​គ្រប់​គ្នា​ដូច​ខ្ញុំ​ដែរ​ ​ហេតុ​អ្វី​គេ​អាច​រ​រស់​​កើត?​​ ​ហើយ​មើល​ ​ទៅ ​ជីវិត​របស់​គេ​សប្បាយ រី​ក​រាយ​ទៀត​ផង​​​ រស់​នៅ​កុំ​អោយ​តែ​ប៉ះពាល់​ដល់​គេ​​ឯង​ទៅ​បាន​ហើយ​ ​គ្មាន​ន​ណា​ ​គេ​ស្អប់​រើស​អើង អ្វី​ទេ​។

 

គ្រប់ ​គ្នា​ប្រាកដ​ជា​ណែ​នាំ​ខ្ញុំ​​បែប​នេះ​មិន​ខាន​។​ ​ខ្ញុំ​ពិត​ជា​យល់​ថា​ ពួក​គេ​អាច​ធ្វើ​ចិត្ត​របស់​ ​ពួក​គេ​បាន​ល្អ​​ និង​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​។ ​តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច​ពួក​គេ​នោះ​ទេ​ វា​គ្មាន​អនាគត​ទេ​​។

 

តើ​អ្នក​ ធ្លាប់​គិត​ទេ​ថា​ ​ថ្ងៃ​អនាគត​វា​ នឹង​ទៅ​ជា​យ៉ាង​ណា​? ​គ្មាន​លទ្ធ​ផល​ល្អ​ទេ​! ខ្ញុំ​មិន​អាច​ធ្វើ​បែប​នោះ​​ឡើយ​ ​ខ្ញុំ​ខ្លាច​ភាព​ឯ​កោ​ណាស់​ ខ្ញុំ​អផ្សុក​ណាស់​ ខ្ញុំ​ចង់​បាន​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​​ម្នាក់​សម្រាប់​ផ្ដល់​កម្លាំង​ ចិត្ត​ដល់​ខ្ញុំ​ ​តើ​អ្នក​ធ្លាប់​ឯ​ក​កោរ​​ដែរ​ទេ​? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ពេល​អ្នក​នៅ​ម្នាក់​ឯង​ជា​រៀង​រហូត​នោះ​? ​គ្រប់​គ្នា​ប្រហែល​ជា​និយាយ​ថា ​សាក​ចាប់​ផ្ដើម​សាង​សុភមង្គល​វិញ​ទៅ​មែន​ទេ​​?​ រកគូអនាគត​ទៅ​ ​វា​នឹង​​លែង​កើត​មាន​ ​អា​ការៈ​បែប​នោះ​ទៀត​ហើយ​។

 

​ខ្ញុំ​ក៏​ចង់​ដែរ​ តែ​ខ្ញុំ​មិន​អាច​ទៅ​បំផ្លាញ​អនាគត​នារី​ម្នាក់​ដែល​គ្នា​មិន​ដឹង​អី​នោះ​ទេ ​ ​ពេល​នាង​មាន​គ្រួសារ​​ នាង​សង្ឃឹម​ថា​ នឹង​រក​បាន​ប្ដី​ល្អ​ម្នាក់​។​ ​ចុះ​បើ​ប៉ះ​ចំ​ប្ដី​ដែល​មិន​មែន​ជា​ប្រុស​ពេញ​លក្ខណៈ​ ​នោះ​ ​តើ​នាង​មាន​គំនិត​បែប​ណា​? នាង​ខក​ចិត្ត​យ៉ាង​ណា​ទៅ​? ​នាង​មាន​អារម្មណ៍​​ខ្មាស​គេ​ប៉ុណ្ណា​? ​ខ្ញុំ​មិន​អាច​ អោយ​អ្នក​ដទៃ​ធ្លាក់​នរក​ជា​មួយ​ខ្ញុំ​ទេ​ ​ខ្ញុំ​មិន​ចង់​នាំ​​ទុក្ខ​ដល់​នរណា​ម្នាក់​នោះ​ទេ​ ​បើ​ខ្ញុំ​ជា​​មនុស្ស​អប​មង្គល​ម្នាក់​ ​ទៅ​ហើយ​ ហេតុ​អី​ចាំ​បាច់​នាំ​ទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ទៀត​។ ​តើ​ជាតិមុន​ខ្ញុំ​បាន​សាង​បាប​កម្ម​ច្រើន​មែន​ទេ​? ​ហេតុ​អ្វី​ក៏​ដាក់​ទណ្ឌ​កម្ម​ខ្ញុំ​ក្នុង​ជាតិ​នេះ​ទៅ​វិញ​។

 

ដើម្បី ​កាត់​​បន្ថយ​នូវ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ ​ទី​បំផុត​ខ្ញុំ​រក​ឃើញ​ដំណោះ​ស្រាយ​មួយ​ ​គឺ​ខ្ញុំ​ត្រូវ​តែ​សម្រេច​​ចិត្ត ​​ចាក​ចេញ​ទៅ​មុន​គាត់​។ ​ព្រោះ​បើ​ខ្ញុំ​ស្លាប់​បាត់​ទៅ​ ​ខ្ញុំ​អាច​មាន​គាត់​នៅ​ដង្ហែ​សព​ខ្ញុំ ​និង​មិន​ឯក​កោ​ទៀត​នោះ​ទេ​ ​ហើយ​មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​អាច​បញ្ចប់​កម្ម​ពៀរ​របស់​​ខ្ញុំ​នៅ​ក្នុង​ជាតិ ​នេះ​បាន​ទៀត​ផង​។ ចុះ​ពុក​ម៉ែ​របស់​ខ្ញុំ​?​ តើ​ពួក​គាត់​នឹង​ខូច​ចិត្ត​យ៉ាង​ណា​? ​តើ​គាត់​រស់​យ៉ាង​ម៉េច​ទៅ​ ​សង្ឃឹម​លើ​អ្នក​ណា​?​ បើ​កូន​ទាំង​៩​ ​នាក់​ទៀត​នោះ​ ​សុទ្ធ​តែ​មាន​ជីវភាព​ក្រី​ក្រ​លំបាក​។ តែ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​មាន​ការ​ងារ​ល្អ​មួយ​ ដែល​អាច​បាន​ប្រាក់​ខែ​ ៣៥០​ដុល្លារ​ ក្នុង​មួយ​ខែ​ដែរ​ ​ដោយ​អាច​ផ្គត់​ផ្គង់​ ​ការ​ស្នាក់​នៅ​ ការ​រៀន​សូត្រ​​ និង​ផ្ដល់​ជូន​គាត់​បាន​មួយ​ចំណែក​ផង​នោះ?

 

ទេ! ​ខ្ញុំ​មិន​អាច​សម្រេច​​ចិត្ត​បែប​នេះ​បាន​ទេ! ខ្ញុំ​ត្រូវ​តែ​ជា​អ្នក​ជូន​ដំណើរ​គាត់​ ​ខ្ញុំ​មិន​អាច​មាន​រឿង​អ្វី​ជា​ដាច់​ខាត​ ​ម៉ែ​! កូន​មិន​អាច​មាន​រឿង​អ្វី​ជា​ដាច់​ខាត​ ដង្ហើម​ចុង​ក្រោយ​របស់​កូន​ ​ត្រូវ​តែ​តស៊ូ​រស់​រហូត​ដល់​វេលា​មួយ​ដែល​ ​កូន​មិន​អាច​ប្រ​ឈម​វា​បាន​។ ដើម្បី​ពុក​ម៉ែ​ ​កូន​​នឹង​​បើក​ចំហ​ចិត្ត​ទទួល​យក​​​ការ​ពិត​ ​កូន​នឹង​ធ្វើ​ឲ្យ​​ចិត្ត​កូន​ ​បាន​ស្ងប់​ ដោយ​ស្វែង​រក​មនុស្ស​ដែល​កូន​ស្រលាញ់​​ និង​គេ​ស្រលាញ់​កូន​វិញ​ ​ទោះ​មិន​បាន​មួយ​ជីវិត​ក៏​ដោយ។ អ្វី​​ដែល​កូន​​ត្រូវ​ការ​មិន​មែន​ ​៦០​ ឆ្នាំ ​៥០ ​ឫ ​៤០​ឫ ​៣០​ឫ ​២០​ឫ ​១០​ ​ឫ ​១​ឆ្នាំ ​១០​ ​ខែ​ ​ឫ​១​ ខែ​នោះ​ទេ​​ តែ​ចំនួន​ ​១​ថ្ងៃ​ ​ក៏​កូន​អស់​ចិត្ត​ហើយ​។ ​តែ​កូន​មិន​អាច​ធ្វើ​បាន​ព្រោះ​កូន​ ​ជា​មនុស្ស​ប្រុស​ ហើយ​មនុស្ស​ដែល​កូន​ស្រលាញ់​គេ​ក៏​ជា​មនុស្ស​ប្រុស​ដូច​កូន​ដែរ​? តើ​អោយ​កូន​ហា​មាត់​ប្រាប់​គេ​ថា​ម៉េច​ទៅ​?។

 

បង ​ sabay ​ជា​ទី​គោរព​!​ នេះ​ជា​សម័យ​ទំនើប​ទៅ​ហើយ​ ​អ្នក​វិទ្យា​សាស្ត្រ​អាច​រក​ឃើញ​​នឹង​​ផលិត​អ្វី​ៗ​ បាន​គ្រប់​យ៉ាង​ ​ហេតុ​អី​ក៏​ថ្នាំ​សម្រាប់​សម្លាប់​​អ័រ​​ម៉ូន​​ចង្រៃ​នេះ​ពី​ក្នុង​ខ្លួន​ ខ្ញុំ​ក៏​គេ​រក​មិន​ឃើញ​?​ សូម​បង​ជួយ​​ស្វែង​រក​ផង​ថា​ ​តើ​មាន​គេ​រក​ឃើញ​វា​​ហើយ​ឫ​នៅ​?​ ​បើ​មិន​ទាន់​មាន​ទេ​​​ អាច​មាន​ថ្នាំ​ណា​​​បំបាត់​នូវ​ចំណង់​តណ្ហា​របស់​ ​ខ្ញុំ​កុំឲ្យ​មាន​ចំណង់​កើត​ឡើង​បាន​ទេ​? ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្ងប់​ដូច​កាល​ខ្ញុំ​នៅ​ពី​ក្មេង​ទៅ​​ គ្មាន​ស្នេហា​ទេ​ ​គឺ​មាន​ ​តែ​មិត្ត​ភាព​មិន​ថា​ប្រុស​ឫ​ស្រី​នោះ​ទេ​។​ ព្រោះ​ខ្ញុំ​ចង់​រស់​នៅ​ដើម្បី​ពុក​ម៉ែ​របស់​ខ្ញុំ​បន្ត​ទៀត​ ​ខ្ញុំ​មិន​ចង់​ឃើញ​គាត់​លំបាក​ ហើយ​ក៏​មិន​ចង់​ឃើញ​គាត់​ពិបាក​ចិត្ត​ដោយ​សារ​ខ្ញុំ​ដែរ​»៕

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​សូម​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់ pen.sophana@cidc.com.kh។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន។

មតិយោបល់
អត្ថបទថ្មី