- 2015-12-14 15:46:32
- ព័ត៌មាន
វត្ថុអនុស្សាវរីយ៍បុណ្យណូអែល ដែលមានតម្លៃថោកជាងមួយម៉ឺនរៀល
- 2015-12-14 15:46:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុអនុស្សាវរីយ៍បុណ្យណូអែល ដែលមានតម្លៃថោកជាងមួយម៉ឺនរៀល
ចន្លោះមិនឃើញ
រាល់ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែធ្នូទៅ យុវវ័យមួយចំនួនបានមកទិញកាដូណូអែលដើម្បីជូនមិត្តភ័ក្ដិនៅតាមសាលារៀន ឬកន្លែងធ្វើការ ក្នុងឱកាសបុណ្យប្រពៃណីរបស់ពួកលោកខាងលិចនេះ។ ការរៀបចំកាដូមិនប្រាកដថា ត្រូវជ្រើសយករបស់ថ្លៃៗនោះទេ។ គេអាចទិញរបស់ដែលមានតម្លៃថោកសមរម្យក៏បានដែរ។
ខាងក្រោមនេះជាវត្ថុអនុស្សាវរីយ៍មួយចំនួនទាក់ទងនឹងបុណ្យណូអែល ដែលមានតម្លៃមិនលើសពីមួយម៉ឺនរៀលឡើយ៖
បណ្ណាគារ វេងហេង (ក្រោយសាលាបាក់ទូក) -រូបតុក្កតាមានលេងស្ទីលផ្សេងៗតម្លៃ ៣០០០រៀល -នាឡិកាដៃជ័រតម្លៃ៤០០០រៀល -គ្រឿងអលង្ការដូចជាចិញ្ចៀន ក្រវិល ខ្សែដៃ តម្លៃចាប់ពី៥០០០រៀលឡើងទៅ -រូបតុក្កតា Minoin តម្លៃ ៧០០០រៀល។ ក្រៅពីនេះមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដែលខ្លះក៏មានតម្លៃក្រោមមួយម៉ឺនរៀលដែរ។
ហាងពិភពម៉ូត (ផ្ទះលេខ៤០ ផ្លូវ២១៤ ក្បែរសាលា ACE) -ខ្សែភ្លឺផ្លេកសម្រាប់វ័ណ្ដដើមឈើណូអែល ឬដើម្បីតុបតែងផ្សេងៗ តម្លៃ៦០០០រៀល និង៨០០០រៀល។ -កណ្ដឹងសត្វរមាំងណូអែល ដែលគេអាចទិញដាក់ព្យួរនឹងជញ្ជាំងផ្ទះ តម្លៃ២ដុល្លារ។
-ពុកមាត់តាណូអែលក៏មានតម្លៃក្រោមមួយម៉ឺនរៀលដែរ។ ក្រៅពីនោះមានរបស់របរជាច្រើនទៀតមានតម្លៃក្រោមមួយម៉ឺនរៀល។
ភីង ហៅស៍ (ក្រោយសាលាបាក់ទូក) -នាឡិកាជ័រមានតម្លៃប្រហែល៦០០០ពាន់រៀល -ខ្សែដៃជ័យតម្លៃប្រហែល៥៥០០រៀល -ដង Selfie តម្លៃ៦០០០រៀល។ ក្រៅពីនេះក៏មានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ក៏មានតម្លៃក្រោមមួយម៉ឺនរៀលដែរ។
តូបក្រោយសាលាវិទ្យាល័យជាស៊ីម សន្ធមុខ -ប៊ិចមួយប្រអប់ដែលមានតម្លៃក្រោមមួយម៉ឺនរៀល -សៀវភៅកត់ត្រាមួយដ៏ស្រស់ស្អាត តម្លៃក្រោមមួយម៉ឺនរៀល -កាដូស្កគ្រាប់តម្លៃប្រហែល៦០០០រៀល
បណ្ណាគារ iBC (វិថីព្រះមុនីវង្ស, ផ្លូវកម្ពុជាក្រោម, និងផ្លូវម៉ៅសេទុង) -ប៊ិច មានតម្លៃក្រោមមួយម៉ឺនរៀល -សឺម៉ីធ្វើការ ខ្លះមានតម្លៃក្រោមមួយម៉ឺនរៀល -សៀវភៅអានខ្លះក៏មានតម្លៃក្រោមមួយម៉ឺនរៀលដែរ។ ក្រៅពីនេះក៏មានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតក៏មានតម្លៃក្រោមមួយម៉ឺនរៀលដែរ។
ចុចអាន៖ ហេតុអ្វីការប្រារព្ធបុណ្យគ្រឹស្ដស្មាសបច្ចុប្បន្ន មិនប៉ះពាល់ដល់វប្បធម៌ខ្មែរ?