- 2016-07-08 16:22:36
- សេដ្ឋកិច្ច
ឆ្នាំនេះផ្លែទុរេនមានតម្លៃខ្ពស់ ប៉ុន្តែម្ចាស់ចម្ការមិនរីករាយនឹងតម្លៃនេះទេ
- 2016-07-08 16:22:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំនេះផ្លែទុរេនមានតម្លៃខ្ពស់ ប៉ុន្តែម្ចាស់ចម្ការមិនរីករាយនឹងតម្លៃនេះទេ
ចន្លោះមិនឃើញ
លោកម៉ៅ ប៊ន អាយុ៥១ឆ្នាំ ជាម្ចាស់ចម្ការទុរេន “អូរតាសេក” រស់នៅភូមិ អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកម៉ៅ ប៊ន បានប្រកបរបរដាំទុរេននេះជាច្រើនឆ្នាំមកហើយ ដោយទទួលបានផលច្រើន និងតម្លៃក៏ខ្ពស់ផងដែរ ដោយឡែកឆ្នាំនេះផ្លែទុរេនរបស់លោកទទួលបានតម្លៃខ្ពស់ តែលោកមិនបានរីករាយនឹងតម្លៃនេះទេ។
លោក ម៉ៅ ប៊ន បានរៀបរាប់ថា ឆ្នាំនេះផ្លៃទុរេនរបស់លោកទទួលបានតម្លៃខ្ពស់មែន តែអាកាសធាតុក្ដៅកាលពីរដូវក្ដៅកន្លងទៅបានធ្វើអោយផលទុរេនរបស់លោកថយចុះប្រហែល ៥០ភាគរយ។
លោកម៉ៅ ប៊ន បានបន្ដទៀតថា អាកាសធាតុក្ដៅកន្លងទៅថ្មីៗនេះ មិនមែនតែផ្លៃទុរេនប៉ុណ្ណោះទេ ដែលទទួលផលប៉ះពាល់ សូម្បីតែផល ម្រេច មង្ឃុត សាវម៉ាវ មាក់ប្រាង និងផ្លែកំពីងរាជ ក៏មានការថយចុះផងដែរ។
ជាចុងក្រោយ លោកម៉ៅ ប៊ន បានបន្ដថា ទោះជាឆ្នាំនេះចម្ការរបស់លោកទទួលផលប៉ះពាល់ពីអាកាសធាតុក្ដៅដែលបណ្ដាលអោយផលទុរេនថយចុះយ៉ាងណាក្ដី ក៏មិនបានធ្វើអោយលោកម៉ៅ ប៊នចុះចាញ់ ឫផ្លាស់ប្ដូរទៅជាដាំដំណាំប្រភេទផ្សេងទៀតនោះទេ៕
អត្ថបទ៖ ព្រំដែន