• 2016-12-12 03:57:22
  • សេដ្ឋកិច្ច

កសិករ​ស្រុក​ស្អាង៖ សូម្បី​ឲ្យ​ថ្លៃ​ឈ្នួល​ប្រមូល​ផល​បន្លែ ពេល​ខ្លះ​ក៏​អត់​គ្រប់​ផង

  • 2016-12-12 03:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • មិន​ភ័យ​ខ្វះ​ទឹក​​ស្រោច​ស្រព​បន្លែ
  • បញ្ហា​ធំ​សម្រាប់​កសិករ គឺ​ទីផ្សារ
  • ឲ្យ​តែ​បន្លែ​ក្នុង​ស្រុក​កំពុង​លក់​បាន​ស្រួល ស្រាប់​តែ​មាន​បន្លែ​នាំ​ចូល​ពី​ក្រៅ
  • ពេល​ខ្លះ បន្លែ​នាំ​ចូល​ពី​ក្រៅ ទាប​ជាង​បន្លែ​ក្នុង​ស្រុក​ដល់​ទៅ ២ ដង​ឯណោះ
  • បង្ខំ​ចិត្ត​លក់​តម្លៃ​ទាប​មែនទែន រហូត​ដល់​ពេល​ខ្លះ សូម្បី​ឲ្យ​ថ្លៃ​ឈ្នួល​កម្មករ​ប្រមូល​ផល​បន្លែ ក៏​មិន​គ្រប់​ផង
កម្មករ​ខ្មែរ​ស៊ីឈ្នួល កំពុង​ថែ​ដំណាំ​ស្លឹក​ខ្ទឹម

ស្អាង ជា​ស្រុក​ធំ​មួយ​ក្នុង​ខេត្ត​កណ្ដាល ដែល​មាន​សក្ដានុពល​ខាង​ដាំដុះ​បន្លែ-ដំណាំ​ហូប​ផ្លែ ហើយ​ផ្គត់ផ្គង់​បន្លែ​មួយ​ផ្នែក​ធំ​ឡើង​មក​កាន់​ក្រុង​ភ្នំពេញ។ ប្រព័ន្ធ​ធារាសាស្ត្រ​មាន​គ្រប់​កន្លែង អំណោយ​ផល​ដល់​កសិករ​មិន​ខ្លាច​ដាំ​បន្លែ​គ្មាន​ទឹក​ស្រោច​ស្រព ខណៈ​ផល​ក៏​ទទួល​បាន​ល្អ​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ឡោ រស់ កសិករ​វ័យ ៤៣ ឆ្នាំ​នៅ​ភូមិ​ព្រែក​អុង​ប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង។

ប៉ុន្តែ កសិករ​ដែល​ដាំ​បន្លែ​តាំង​ពី​ឆ្នាំ​១៩៩៣ រូប​នេះ បាន​រៀបរាប់​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ពី​ឧបសគ្គ​របស់​កសិករ ដូចជា បញ្ហា​បច្ចេកទេស ដង្កូវ ជំងឺ និង​ជា​ពិសេស​ទីផ្សារ។

កសិករ​ដែល​កំពុង​រៀបចំ​ដី​ដាំ​ស្លឹក​ខ្ទឹម​លើ​ផ្ទះ​ដី ៨០ អារ រូប​នេះ ថា ពេល​បន្លែ (ក្នុង​ស្រុក) កំពុង​លក់​បាន​ស្រួល ស្រាប់​តែ​មាន​បន្លែ​នាំ​ចូល (ពី​បរទេស) ហើយ​ថោក​ជាង​ក្នុង​ស្រុក​ដល់​ទៅ​២​ដង។ ពេល​ខ្លះ​ ត្រូវ​បង្ខំ​ចិត្ត​លក់​តម្លៃ​ទាប​មែនទែន​​ រហូត​ដល់​សូម្បី​ឲ្យ​ថ្លៃ​ឈ្នួល​កម្មករ​ប្រមូល​ផល ក៏​អត់​គ្រប់​ផង។

ចង់​ដឹង​ផល​លំបាក​របស់​អ្នក​ដាំ​បន្លែ សូម​មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ លី សុផាត

មតិយោបល់