• 2016-12-19 02:54:06
  • ព័ត៌មាន

មាន​លុយ​​ត្រឹម​​​២ម៉ឺន​​​ ក៏​អាច​ទិញ​​វត្ថុ​អនុស្សាវរីយ៍​​ស្អាត​​ៗ​ទាំង​នេះ​ ខ្ចប់​កាដូ​បាន​ដែរ​!

  • 2016-12-19 02:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​នេះ​ យុវជន​​ជា​ច្រើន​​​កំពុង​សម្រុក​ទៅ​ទិញ​ វត្ថុ​អនុស្សាវរីយ៍​​​នៅ​តាម​ហាង​ជា​ច្រើន​សម្រាប់​ជា​ត្រៀម​​ជា​អំណោយ​​ជូន​ទៅ​ដល់ គ្រួសារ មិត្តភ័ក្ដិ​​​ អ្នក​នៅ​កន្លែង​ធ្វើ​ការ​ សង្សារ នា​​មុន​ថ្ងៃ​ Christmas បើ​ទោះ​បី​ជា​ថ្ងៃ​​នោះ​ មិន​មែន​ជា​ពិធី​បុណ្យ​របស់​កម្ពុជា​ក៏​ដោយ​។

សម្រាប់​វត្ថុ​អនុស្សាវរីយ៍​​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​​ខ្លាំង​ ប្រិយ​មិត្ត​​ខ្លះ​ប្រាកដ​ជា​ពុំ​មាន​លទ្ធភាព​​អាច​ទិញ​បាន​។ យ៉ាង​ណា​មិញ​ ទៅ​មើល​របស់​របរ​​នៅ​​ ម្ដុំ​បាក់​ទូក មានវត្ថុ​អនុស្សាវរីយ៍​ស្អាត​ៗ​ ហើយ​​តម្លៃ​​មិន​ដល់ ២​ម៉ឺន​រៀល​ ឬ​៥​ដុល្លារ។

របស់​ទាំង​នោះ​មាន​ដូច​ជា​៖ ប្រអប់​ភ្លេង​រូប Doraemon កូន​តុក្កតា​ជ័រ​​ Halloween​​(អំពូល​ភ្លើង) បំពង់​កែវ​អនុស្សាវរីយ៍​ ស៊ុម​រូប​ថត កូន​តុក្កតា​ខ្លា​ឃ្មុំ​ ។ល។ វត្ថុ​ទាំង​នោះ មាន​តម្លៃ​ពី​ ១,២​ដុល្លារ ២,៨​ដុល្លារ ៣,២​ដុល្លារ ...៥​ដុល្លារ​៕

របស់​ទាំង​នោះ​មាន​ដូច​ជា​៖

បំពង់​កែវ​អនុស្សាវរីយ៍​ តម្លៃ​៖ ៣,២​ដុល្លារ

កូន​តុក្កតា​ខ្លា​ឃ្មុំ​ តម្លៃ​ ៣,៥ដុល្លារ​

ប្រអប់​ភ្លេង​រូប Doraemon តម្លៃ​​៖តាម​ប្រភេទ​​​​ (ក្រោម​២ម៉ឺន​រៀល)

កូន​តុក្កតា​ជ័រ​​ Halloween​​(អំពូល​ភ្លើង) តម្លៃ​​៖តាម​ប្រភេទ​​​​ (ក្រោម​២ម៉ឺន​រៀល)

ស៊ុម​រូប​ថត តម្លៃ​​៖តាម​ប្រភេទ​​​​ (ក្រោម​២ម៉ឺន​រៀល)

​​​​​​

អត្ថបទ៖ មាន រតនា

មតិយោបល់