- 2016-12-26 03:50:17
- ព័ត៌មាន
មនុស្សរាប់ពាន់នាក់សម្រុកដើរលេងស្ទះផ្លូវរាប់ម៉ោង ថ្ងៃបុណ្យណូអែល
- 2016-12-26 03:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សរាប់ពាន់នាក់សម្រុកដើរលេងស្ទះផ្លូវរាប់ម៉ោង ថ្ងៃបុណ្យណូអែល
ចន្លោះមិនឃើញ
មនុស្សរាប់ពាន់នាក់ ចម្រុះគ្រប់វ័យបានសម្រុកទៅដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យណូអែល ឆ្នាំ២០១៦នេះក្នុងរាជធានីភ្នំពេញ ធ្វើអោយមានការកកស្ទះរាប់ម៉ោងនៅតំបន់សំខាន់ៗ ដូចជាកោះពេជ្រ ក្រោយផ្សារទំនើបអ៊ីអនម៉លជាដើម។ ទោះបីជាបុណ្យ Christmas ឬបុណ្យណូអែលមិនមែនជាប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជាក្ដី ប៉ុន្តែសង្កេតឃើញថាប្រជាពលរដ្ឋរាប់ពាន់អ្នកហាក់សប្បាយរីករាយជាខ្លាំងក្នុងថ្ងៃនោះផងដែរ។
ក្រុមការងារសប្បាយ បានដើរលេងផងនិងទៅផ្ដិតយកទិដ្ឋភាព ថ្ងៃបុណ្យណូអែលនេះ ឃើញមានមនុស្សជាច្រើនចេញដើរលេងជាលក្ខណៈគ្រួសារ មិត្តភក្ដិ និងគូស្នេហ៍ជាច្រើនពាន់នាក់នៅកន្លែងកម្សាន្តផ្សេងៗ ក្នុងនោះមានការប្រគំតន្ត្រីដ៏ធំនៅកោះពេជ្រ និងកម្មវិធីកម្សាន្តជាច្រើនក្នុងផ្សារទំនើបអ៊ីអនម៉ល។
ដោយសារបុណ្យណូអែលឆ្នាំនេះ ចំថ្ងៃអាទិត្យ ដែលបងប្អូនប្រជាពលរដ្ឋឈប់សម្រាកពីការងារ យកឱកាសនេះជួបជុំគ្រួសារ មិត្តភក្ដិ និងមនុស្សពិសេសរបស់ខ្លួនក្នុងថ្ងៃបុណ្យអន្តរជាតិមួយនេះ។
ខាងក្រោមនេះជាទិដ្ឋភាព ក្នុងផ្សារទំនើបអ៊ីអនម៉ល ក្នុងថ្ងៃបុណ្យណូអែល សូមទស្សនាវីដេអូ៖