• 2017-02-09 08:52:52
  • ព័ត៌មាន

ទៅ​លេង​កំពង់សោម​នៅ​តែ​អាច​រក​បាន ហ្វឺ ឆ្ងាញ់​ញ៉ាំ

  • 2017-02-09 08:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មី​ស៊ុប គុយទាវ​ស៊ុប មិន​ពិបាក​រក​ទេ​នៅ​ក្រុង​ព្រះសីហនុ តែ​ហ្វឺ​រសជាតិ​ឆ្ងាញ់​ ពិត​ជា​ត្រូវ​ចំណាយ​ពេល​ដើម្បី​ដើរ​រក​បន្តិច។ ហ្វឺ​សាមគ្គី ជា​ភោជនីយដ្ឋាន​ថ្មី​មួយ​នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​ការ​និយម​ទទួលទាន​ពី​សំណាក់​ប្រជាជន​ក្នុង​តំបន់ និង​ភ្ញៀវ​មក​ពី​រាជធានី​​ភ្នំពេញ​ឬ​បណ្ដាល​ខេត្ត​ក្រុង​នានា ក៏​ដូច​ជា​ជន​បរទេស​ផ្សេងៗ​ទៀត​ទាំង​អាស៊ី និង​អឺរ៉ុប។

លោក សេង សុភា ជា​អ្នក​គ្រប់គ្រង​ហ្វឺ​សាមគ្គី បាន​ឲ្យ​ដឹង​ថា​ភោជនីយដ្ឋាន​របស់​លោក​មាន​ឌីមសាំ​ចំនួន ១៨មុខ ដែល​ធ្វើ​ដោយ​ចុងភៅ​ជន​ជាតិ​ចិន​ផ្ទាល់ រី​ឯ​ហ្វឺ និង​បាយ​សាច់​ទា​ខ្វៃ​វិញ មាន​រសជាតិ​ឆ្ងាញ់​ដែល​មាន​ការ​ពេញ​និយម​ទទួលទាន​ពី​សំណាក់​ភ្ញៀវ​ខ្មែរ។

លោក អន ប៊ុនហាក់ ជា​អតិថិជន​ម្នាក់​ក្នុង​ចំណោម​អតិថិជន​ជា​ច្រើន​ផ្សេង​ទៀត​ដែល​គាំ​ទ្រ ហ្វឺ​សាមគ្គី​បាន​ប្រាប់​ថា លោក​ចូលចិត្ត​ទទួល​ទាន​អាហារ​នៅ​ទីនោះ​ខ្លាំង​ណាស់ ដោយសារ​តែ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់ ជា​ពិសេស​គឺ​ហ្វឺ​តែ​ម្ដង។ លោក​បន្ត​ថា លោក​គាំទ្រ​តាំង​ពី​ភោជនីយដ្ឋាន​ដែល​បើក​ដំបូង​នៅ​ក្រុង​ភ្នំពេញ​រហូត​ដល់​សាខា​ថ្មី​នៅ​ក្រុង​ព្រះ​សីហនុ។

មិន​ត្រឹម​តែ​មាន​ម្ហូប​អាហារ​ដែល​ជា​ទី​ចូលចិត្ត​របស់​អតិថិជន​ប៉ុណ្ណោះ​ទេ ហ្វឺ​សាមគ្គី​ក៏​មាន​ភេសជ្ជៈ​ប្រចាំ​ភោជនីយដ្ឋាន​ពិសេស២ប្រភេទ ឈ្មោះថា សុភាពនារី និង​សុភាពបុរស តម្លៃ ៣ដុល្លារ ក្នុង​មួយ​កែវ។ ដោយ​ហេតុ​ថា​មាន​អ្នក​គាំទ្រ​ច្រើន​ដោយ​ហេតុ​ថា​ភោជនីយដ្ឋាន​នេះ​មាន​ភាព​ជោគជ័យ​រួច​មក​ហើយ​នូវ​រសជាតិ​អាហារ និង​សេវាកម្ម​នៅ​រាជធានី​ភ្នំពេញ។ ដូច្នេះ​ទើប ហ្វឺសាមគ្គឺ លេច​រូប​រាង​ឡើង​មួយ​ទៀត​នៅ​តំបន់​ឆ្នេរ។

មិន​ត្រឹម​តែ​លក់​ហ្វឺ​ប៉ុណ្ណោះ​ទេ នៅ​ហ្វឺ​សាមគ្គី​ក៏​មាន​នូវ​បាយ​សាច់​ទា​ខ្វៃ​តម្លៃ ៣,៥ដុល្លារ ឌីមសាម​មាន​តម្លៃ ២ដុល្លារ​ក្នុង​មួយ​ឈុត និង​អាហារ​សម្រន់​ផ្សេងៗ​ក្នុង​តម្លៃ​សមរម្យ។

ភោជនីយដ្ឋាន ហ្វឺសាមគ្គី បើក​បម្រើ​ម្ហូប​អាហារ​ពេល​ព្រឹក អាហារ​ពេល​ថ្ងៃ​ត្រង់ និង​អាហារ​ពេល​ល្ងាច ចាប់​ពី​ម៉ោង៧ព្រឹក រហូត​ដល់​ម៉ោង៩.៣០នាទីយប់ ដែល​មានអាស័យដ្ឋានភូមិន៣ សង្កាត់៤ ក្រុងព្រះសីហនុ (ទល់​មុខ​សាកលវិទ្យាល័យ UME)៕

អត្ថបទ៖ កើត ចន្ទ្រា

មតិយោបល់
អត្ថបទថ្មី