- 2017-02-16 02:45:14
- ព័ត៌មាន
ភ្នំពេញ-សៀមរាប តាមរថយន្តក្រុងទំនើបថ្មី តម្លៃ ១៥ដុល្លារ
- 2017-02-16 02:45:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញ-សៀមរាប តាមរថយន្តក្រុងទំនើបថ្មី តម្លៃ ១៥ដុល្លារ
ចន្លោះមិនឃើញ
តម្លៃសំបុត្រយន្តហោះនៅមានតម្លៃខ្ពស់សម្រាប់អ្នកដំណើរក្នុងស្រុក និងអ្នកទេសចរ ដូច្នេះហើយរថយន្តក្រុងក្នុងតំបន់នៅតែជាជម្រើសមួយដើម្បីបង្កើន និងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក។ ពីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ឬពីខេត្តសៀមរាបទៅកាន់ក្រុងភ្នំពេញមានតម្លៃ ១៥ដុល្លា និងពីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ឬពីក្រុងព្រះសីហនុទៅកាន់ក្រុងភ្នំពេញមានតម្លៃត្រឹមតែ ១១ដុល្លារ។
ធ្វើដំណើរតាមរយៈរថយន្តក្រុងទំនើប PSD Xpress ពិតជាទំនើបមានម៉ាស៊ីនត្រជាក់ និងមានខ្សែក្រវាត់សុវត្ថិភាពនេះ បានផ្ដល់នូវអាហារសម្រន់ ទឹក កន្សែងត្រជាក់ រន្ធដោតសាកថ្ម គ្រឿងអេឡិចត្រូនិក និង4G Wifi ដោយឥតគិតថ្លៃ។ ការធ្វើដំណើរតាមរយៈក្រុមហ៊ុនរថយន្តថ្មី PSD Xpress ហាក់មានផាសុខភាព មានសណ្ដាប់ធ្នាប់ និងសេវាកម្មល្អ។ នេះបើតាមការលើកឡើងរបស់អតិថិជនទាំងខ្មែរ និងបរទេសដែលធ្លាប់សាកល្បងជិះរថយន្តក្រុងនេះ។
រថយន្តក្រុង PSD Xpress មានរថយន្តទំនើបចុងក្រោយគេបង្អស់នៅកម្ពុជា ដែលមានកន្លែងអង្គុយទូលាយ រួមជាមួយនឹងសេវាកម្មដ៏រាក់ទាក់ ក្រុមហ៊ុនមានទិសដៅធ្វើដំណើរចំនួនពីរ ពីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ឬពីខេត្តសៀមរាបទៅកាន់ក្រុងភ្នំពេញ និងពីក្រុងភ្នំពេញទៅកាន់ក្រុងព្រះស៊ីហនុ ឬពីក្រុងព្រះសីហនុទៅកាន់ក្រុងភ្នំពេញ ហើយក៏នឹងមានជើងធ្វើដំណើរពីភ្នំពេញទៅកាន់ក្រុងបាងកក ឬពីក្រុងបាងកកទៅកាន់ក្រុងភ្នំពេញនានាពេលឆាប់ខាងមុខនេះ។
ក្រុមហ៊ុនរថយន្តក្រុង PSD Xpress បានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលមានអ្នកដំណើរគាំទ្រទាំងភ្ញៀវខ្មែរ និងបរទេស។ មិនត្រឹមតែរថយន្តមានផាសុខភាព និងទំនើបប៉ុណ្ណោះទេ រីឯចំណតរថយន្តក្រុងវិញមានភាពងាយស្រួលសម្រាប់ភ្ញៀវដែលអញ្ជើញមករង់ចាំដើម្បីធ្វើដំណើរ។ មានអតិថិជនមួយចំនួន បានពោលថា ចំណតរថយន្តរបស់ PSD Xpress ប្រៀបបាននឹងបរិវេណប្រលានយន្តហោះ។
PSD ភ្នាក់ងារគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PSD Travel បាន, ប្រតិបត្តិករទេសចរណ៍ឆ្នើមទទួលរង្វាន់ជាឈានមុខគេរបស់ក្រុមហ៊ុនទេសចរណ៍កម្ពុជានៅក្នុងឆ្នាំ 2016 ដោយអង្គការទេសចរណ៍ពិភពលោកនិងពានរង្វាន់ស្រុកកីឡាវាយកូនគោលល្អបំផុតរបស់ប្រទេសកម្ពុជាក្រុមហ៊ុនទេសចរណ៍នៅឆ្នាំ 2015 និងឆ្នាំ 2016 បានទទួលពានរង្វាន់កីឡាវាយកូនគោលដោយរៀងពិភពលោក។
លោក Candra Tanpatti ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន PSD Xpress បាននិយាយថា «ដោយហេតុយើងសង្កេតឃើញថាមានភ្ញៀវជាច្រើនដែលធ្វើដំណើរតាមឡានក្រុងដោយមកកាន់ចំណតដើម្បីប្រញាប់ប្រញាល់ឡើងឡាន ព្រោះចំណតឡានស្ទើរគ្រប់កន្លែងមិនមានភាពសមរម្យនិងគួរឲ្យចង់សម្រាករង់ចាំ។ ដូច្នេះហើយ PSD Xpress បានរៀបចំចំណតរថយន្តក្រុងដែលមានផាសុខភាព និងភាពងាយស្រួលសម្រាប់អតិថិជនក្នុងការសម្រាក ដោយមានម៉ាស៊ីនត្រជាក់ និងផ្តល់ជូនការប្រើប្រាស់ Wifi ដោយឥតគិតថ្លៃ ឬភ្ញៀវអាចធ្វើការទិញឥវ៉ាន់ អាហារសំរ៉ន់ និងភេសជ្ជៈនៅចំណតរថយន្តរបស់ PSD Xpress បានដោយរីករាយ»។
ក្រុមហ៊ុន PSD Xpress មានរថយន្តប្រភេទ ១៨កៅអី ៣១កៅអី ៤១កៅអី និង៤៥កៅអី ដែលមានអ្នកបើកបរមានបទពិសោធន៍ និងមានសេវាកម្ម Free Pick Up ផងដែរ៕