
- 2017-02-21 03:54:46
- ព័ត៌មាន
Crazy Crab មុខម្ហូបថ្មីប្លែក នៅក្រុងព្រះសីហនុ
- 2017-02-21 03:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Crazy Crab មុខម្ហូបថ្មីប្លែក នៅក្រុងព្រះសីហនុ
ចន្លោះមិនឃើញ
ក្តាមស្ងោរ ក្តាមស្រុះ ឬក្តាមឆាក្តី សុទ្ធតែអាចរកបាននូវតាមទីផ្សារ និងហាងនានា។ ប៉ុន្តែ Crazy Crab ជាឈ្មោះម្ហូបថ្មីដែលកំពុងតែល្បីនៅក្រុងព្រះសីហនុ មិនត្រឹមតែស្ដាប់មើលទៅមានភាពកំប្លុកកំប្លែង និងធ្វើឲ្យអ្នកចង់សាកទទួលទានប៉ុណ្ណោះទេ ថែមទាំងចង់ដឹងថាប្លែករបៀបម៉េចខ្លះ។
Crazy Crab មានរសជាតិអាស៊ី ដោយឆាគ្រឿងសមុទ្រជាច្រើនប្រភេទ ដូចជា ក្តាមថ្ម ក្តាមខៀវ បង្គា ឡប់ស្ទ័រ លាសសមុទ្រ និងអ៊យស្ទ័រជាដើម ជាមួយនឹងគ្រឿង បែបជូអែមលាយជានឹងសៀង។ បន្ថែមពីលើ Crazy Crab ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ គេមានទឹកជ្រលក់៥ប្រភេទដូចជា ទឹកជ្រលក់ My Crazy Crab, Couscous curry, Cajun, Mushroom និង Khmer Sweet។ រីឯអាហារបន្ទាប់បន្សំរួមមានដូចជា មឹក បាយ ស្ពាហ្គាទី សាច់ក្រក ដំឡូងដុំ ពោត និង French Fried ដែលមានតម្លៃចាប់ពី ០,៥០ដុល្លា ទៅ៣ដុល្លា ប៉ុណ្ណោះ។
សម្រាប់ការទទួលជាឈុតមាន៣ប្រភេទផ្សេងៗគ្នាដូចជា៖
ឈុតសម្រាប់មនុស្សពីរនាក់ (Set Couple) មានតម្លៃ ២០ដុល្លា ដោយទទួលបាននូវគ្រឿងសមុទ្រគ្រប់មុខទម្ងន់ ៥០០ក្រាម
ឈុតមិត្តភ័ក្ដិ (Set Friend) មានតម្លៃ ២៨ដុល្លា ទទួលបាននូវគ្រឿងសមុទ្រគ្រប់មុខទម្ងន់ ៧០០ក្រាម
ឈុតក្រុមគ្រួសារ (Set Family) មានតម្លៃ ៣៨ដុល្លា ទទួលបាននូវគ្រឿងសមុទ្រគ្រប់មុខទម្ងន់ ១,២គីឡូក្រាម
គ្រប់ឈុតខាងលើនឹងមានថែមជូនពោត១ និងFrench Fried ១ចានដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ អតិថិជនអាចបញ្ជាថែមនូវគ្រឿងសមុទ្រគ្រប់ប្រភេទនៅទីនោះ ដោយមានតម្លៃចាប់ពី១ដុល្លា ទៅ៣,៥ដុល្លា ក្នុង១០០ក្រាម រីឯអ៊យស្ទ័រ ត្រឹមតែ៥ដុល្លាប៉ុណ្ណោះក្នុង១គីឡូក្រាម។
កញ្ញា លឹម សោភា ជាអ្នកគ្រប់គ្រងរបស់ហាង MY CRAZY CRAB ដែលមានអាហារបែបថ្មីនេះបាននិយាយថា «សាកល្បង Crazy Crab លមើល ពិតជាប្លែកជាងការទទួលទានធម្មតា ព្រោះការបម្រើអាហារត្រូវបានដាក់គ្រឿងសមុទ្រនៅក្នុងធុង ដោយអ្នករត់តុលើកមកកាន់តុអាហារ និងចាក់ដាក់លើតុ ដែលក្រាលក្រដាសស ដែលធ្វើឲ្យ Seafood Lover (អ្នកស្នេហាគ្រឿងសមុទ្រ) ត្រេតត្រអាលចង់ទទួលទាន។
កញ្ញាបានបន្ថែមថា ដោយហេតុថានៅក្នុងប្រទេសកម្ពុជា ឬក្រុងព្រះសីហនុក្តីហាក់ពុំទាន់មាននៅភោជនីយដ្ឋានបែបកំប្លុកកំប្លែង ដូច MY CRAZY CRAB នៅឡើយទេ ដូច្នេះទើបសម្រេចបង្កើតអ្វីដែលថ្មី និងបែបសាមញ្ញ ប៉ុន្តែប្រកបដោយអនាម័យ។ អ្នកគ្រប់គ្រងបានបន្តថា៖ «រាល់គ្រឿងសមុទ្រទាំងអស់ត្រូវបាននាំមកថ្មីៗ ស្រស់ៗ ហើយលក់ដាច់ជាមធ្យមប្រមាណ ២០គីឡូ ដែលក្នុងនោះមានទាំងភ្ញៀវខ្មែរ និងបរទេសមកទទួលទាន»៕