- 2014-09-20 00:18:45
- ព័ត៌មាន
ស្ពានជ្រោយចង្វារថ្មីនឹងបើករយៈពេល ៥ ថ្ងៃ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ
- 2014-09-20 00:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានជ្រោយចង្វារថ្មីនឹងបើករយៈពេល ៥ ថ្ងៃ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ដោយយល់ឃើញថា ចរាចរណ៍ នៅស្ពានជ្រោយចង្វារ មានការកកស្ទះរាល់ឆ្នាំ ជាពិសេសពេលរដូវមានបុណ្យទានម្ដងៗ ហេតុនេះហើយទើបខាងសាលា រាជធានីភ្នំពេញ រួមទាំងក្រសួងសាធារណៈការ និង ដឹកជញ្ជូន សម្រេចដាក់ឲ្យរថយន្តធុនតូច និង ទោចក្រយានយន្តធ្វើចរាចរណ៍ ជាបណ្ដោះអាសន្ន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃនេះ។
ចុចអាន៖ ៩សន្លឹក បង្ហាញពីជីវិតពិតអ្នកថតរូប មានទាំងកំប្លែង និងទុក្ខសោក
ស្ពានជ្រោយចង្វារទី២
ការបើកឲ្យដំណើរការស្ពានជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ចរាចរដល់ប្រជាពលរដ្ឋនាពេលរដូវភ្ជុំបិណ្យខាងមុខនេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដោយកំណត់ឲ្យចរាចរលើស្ពានជ្រោយចង្វារថ្មីនេះជាស្ពានសម្រាប់ឯកទិសចូលក្រុង ឯស្ពានជ្រោយចង្វារចាស់ គឺសម្រាប់ចរាចរចេញពីក្រុង។
ស្ពានជ្រោយចង្វារទី ២ នេះ សាងសង់ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលចិន ក្រោមទំហំទឹកប្រាក់ចំនួន ២៧,៥ លានដុល្លារ ហើយគ្រោងនឹងបើកឲ្យដំណើរការជាផ្លូវការនៅចុងខែកញ្ញានេះ៕
តែប៉ុណ្ណឹង អ្នកជិះកាត់ស្ពានជ្រោយចង្វារលែងសូវស្ទះដូចមុនទៀតហើយមើលទៅ!
អត្ថបទ៖ យិន សំបូរ
ប្រភព៖ សាលារាជធានីភ្នំពេញ