២ នាទីព្រឹកនេះ បង្ហាញពីចរាចរណ៍លើស្ពានជ្រោយចង្វារថ្មីក្រោយភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ទៅហើយ ឯប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនក៏បានធ្វើដំណើរឡើងមកទីក្រុងភ្នំពេញវិញបណ្ដើរៗដែរ។ ជារៀងរាល់ឆ្នាំ ការធ្វើដំណើរចូលក្រុងក្រោយពិធីបុណ្យបែបនេះ ចរាចរណ៍តែងតែមានការកក់ស្ទះខ្លាំង ជាពិសេសនៅចំណុចស្ពានជ្រោយចង្វារតែម្ដង។ ដោយឡែកឆ្នាំនេះ មើលទៅចរាចរណ៍ហាក់ដូចជាមានសភាពធូរស្រាល និង ទូលាយជាងរាល់ឆ្នាំ។