- 2014-09-25 17:24:32
- ចរាចរណ៍
៥ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឃាតកឈាមត្រជាក់ឆក់ជីវិតប្រជាពលរដ្ឋខ្មែរមិនចេះតិច
- 2014-09-25 17:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឃាតកឈាមត្រជាក់ឆក់ជីវិតប្រជាពលរដ្ឋខ្មែរមិនចេះតិច
ចន្លោះមិនឃើញ
យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានបង្ហាញទិន្នន័យសរុប នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល ៥ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ គិតចាប់ពីថ្ងៃទី ២០-២៤ ខែ កញ្ញា ឆ្នាំ២០១៤ បានកើតឡើង ១៣៧ លើក បណ្ដាលឲ្យស្លាប់ ៤៩ នាក់ រងរបួសសរុប ៣០៥ នាក់ ក្នុងនេះ អ្នករងរបួសធ្ងន់មានចំនួន ១៨៩ នាក់។
ក្រៅពីការឆក់យកជីវិតមនុស្ស រថយន្តធុនស្រាល-ធ្ងន់៤៨គ្រឿង ម៉ូតូ១៧១គ្រឿង និង យានផ្សេងៗទៀតក៏ត្រូវបានបំផ្លាញផងដែរ។
គេហទំព័រដដែលបានប្រាប់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បណ្ដាលមកពី បើកបរហួសល្បឿនកំណត់ ការមិនគោរពសិទ្ធអាទិភាព មិនប្រកាន់ស្ដាំ បើកបរប្រជែងគ្រោះថ្នាក់ បើកបរពេលស្រវឹង ងងុយដេក និងកត្តាផ្សេងៗជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០១៤នេះ មានការកើនឡើងខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ ២០១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានអ្នកស្លាប់ត្រឹមតែ ២៤ នាក់ និង របួសធ្ងន់ស្រាលត្រឹមតែ ១៦៩ នាក់ ប៉ុណ្ណោះ៕
អត្ថបទ៖ យិន សំបូរ