• 2014-09-25 18:43:06
  • ចរាចរណ៍

​២ នាទី​ព្រឹក​នេះ​​ បង្ហាញ​ពី​ចរាចរណ៍​លើ​​​​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី​ក្រោយ​ភ្ជុំ​បិណ្ឌ

  • 2014-09-25 18:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​បញ្ចប់​ទៅ​ហើយ​​ ឯ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏​បាន​ធ្វើ​ដំណើរ​ឡើង​មក​ទីក្រុង​ភ្នំពេញ​វិញ​បណ្ដើរៗ​ដែរ។ ជា​រៀង​រាល់​ឆ្នាំ​ ​ការ​ធ្វើ​ដំណើរ​​​ចូល​ក្រុង​ក្រោយ​ពិធី​បុណ្យ​បែប​នេះ ចរាចរណ៍​តែង​តែ​​មាន​ការ​កក់​ស្ទះ​ខ្លាំង​ ជា​ពិសេស​នៅ​ចំណុច​ស្ពាន​ជ្រោយ​ចង្វារ​តែ​ម្ដង។ ដោយ​ឡែក​ឆ្នាំ​នេះ មើល​ទៅ​​​ចរាចរណ៍​ហាក់​ដូច​ជា​មាន​សភាព​ធូរ​ស្រាល​ និង ​ទូលាយ​ជាង​រាល់​ឆ្នាំ។

តើ​ស្ថាន​ភាព​ប្រសើរ​ឡើង​នេះ​ មក​ពី​​ការ​បើក​ឲ្យ​ដំណើរ​ការ​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី ឬ​ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​​វិល​ត្រឡប់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​វិញ?​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រយៈ​ពេល​ជាង ​២ នាទី ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី និង​ ស្ពាន​ជ្រោយ​ចង្វារ​ចាស់៕

http://youtu.be/NdiiwKfKIQs

អត្ថបទ​៖ យិន សំបូរ វីដេអូ៖ លន ហ្សាឌីណា​​​

​​

មតិយោបល់