- 2017-10-20 01:28:17
- ចរាចរណ៍
នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវហ្វឹកហ្វឺនជំនាញ៤ បន្ថែមទៀត
- 2017-10-20 01:28:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវហ្វឹកហ្វឺនជំនាញ៤ បន្ថែមទៀត
ចន្លោះមិនឃើញ
នគរបាលចរាចរណ៍នៅទូទាំងប្រទេសនឹងត្រូវហ្វឹកហាត់ជំនាញ ៤ បន្ថែមទៀត ដើម្បីឱ្យការអនុវត្តការងារកាន់តែល្អប្រសើរ។ នេះបើតាមប្រសាសន៍ឯកឧត្តម រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនៅសាលាហ្វឹកហាត់នគរបាលព្រែងឯងកាលពីថ្ងៃទី១៨ ខែតុលា។
លោកបានបន្ថែមថា ជំនាញទី១ គឺកងជួរ ទី២ ទ្រឹស្តីជុំវិញច្បាប់ចរាចរណ៍ផ្លូវគោក ទី៣ គឺបេសកម្ម និងភារកិច្ចរបស់នគរបាលយុត្តិធម៌ និង ទី៤ គឺយុទ្ធវិធីនៃការវាយខ្នោះលើជនល្មើសដែលតបតលើសមត្ថកិច្ច។ ឯកឧត្តមថា ការហ្វឹកហ្វឺននេះត្រូវធ្វើឡើងតាមរយៈការណែនាំរបស់ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងឱ្យនគរបាលជាតិមានជំនាញ និងក្រមសីលធម៌ ពេលអនុវត្តច្បាប់ចរាចរណ៍ឱ្យមានភាពប្រសើរឡើង ដោយថាជាងមួយឆ្នាំកន្លងមកនេះការអនុវត្តមានភាពល្អប្រសើរ តែទោះបីយ៉ាងណាក៏ដោយក៏នៅមានភាពខ្វះខាតមួយចំនួន។
ត្រង់ចំណុចនេះ ដែរមន្ត្រីនគរបាលចរាចរណ៍ចាំបាច់ធ្វើការកែលម្អរ ជាពិសេសដល់កងកម្លាំងដែលបានឈរជើងនៅតាមគោលដៅនីមួយៗ ធ្វើយ៉ាងណាឱ្យមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ក្នុងការងារ និងអនុវត្តចំគោលដៅដែលចង់បានឱ្យមានសុក្រិត្យភាព និងស្មើភាពនៅចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម រុន រ័ត្នវាសនា។
ថ្លែងនៅចំពោះមុខសិក្ខាកាមជាងនគរលបាលជាង ១០០ នាក់ ឯកឧត្តមបានឱ្យដឹងដែរថា ទោះពេលវេលាហ្វឹកហ្វឺនមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយោងលើបទពិសោធន៍របស់មន្រ្តីអនុវត្តច្បាប់លោករំពឹងថា សិក្ខាកាមនឹងយល់ដឹងច្រើននូវបេសកម្មការងារទាំងអស់នេះ។ «អញ្ចឹងយើងឃើញថា ថ្ងៃនេះការហ្វឹកហ្វឺននៅសាលនគរបាលព្រែកឯងគឺមានភាពល្អប្រសើរមែន ដែលយើងឃើញមន្រ្តីនគរបាលបានខិតខំប្រឹងប្រែង ទោះបីក្តៅ រងារយ៉ាងណាក៏ដោយនៅតែខិតខំបំពេញកិច្ចការងារនេះរហូតទទួលបានជោគជ័យ»។ ឯកឧត្តមបន្ថែម។
បើតាមឯកឧត្តម រុន រ័ត្នវាសនា កន្លងមកមន្រ្តីនគរបាលមានការលំបាកក្នុងការអនុវត្តច្បាប់ចំពោះអ្នកសេពគ្រឿងស្រវឹង ព្រោះអ្នកទាំងនោះមិនស្តាប់ និងតែងមានការតបតទៅសមត្ថកិច្ចវិញ និងថាជំនាញដែលរៀននេះគឺចាំបាច់ក្នុងពេលបំពេញការងារនេះ៕