- 2019-08-05 02:48:44
- ចរាចរណ៍
ថៃគ្រោងចេញច្បាប់ ហាមឡានធំចូលក្រុងមុនកណ្ដាលអាធ្រាត្រ បើហ៊ានល្មើសនឹងរងពិន័យធ្ងន់ក
- 2019-08-05 02:48:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងចេញច្បាប់ ហាមឡានធំចូលក្រុងមុនកណ្ដាលអាធ្រាត្រ បើហ៊ានល្មើសនឹងរងពិន័យធ្ងន់ក
ចន្លោះមិនឃើញ
រដ្ឋាភិបាលទីក្រុងបាងកក កំពុងធ្វើការសិក្សាដើម្បីចេញច្បាប់ថ្មីហាមប្រាមមិនឲ្យឡានដឹកទំនិញធំៗធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងមុនកណ្ដាលអាធ្រាត្រនោះទេ ខណៈដែលអ្នកហ៊ានល្មើសនឹងត្រូវរងពិន័យធ្ងន់ក។
យោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob ឲ្យដឹងថាជាមួយនឹងច្បាប់ថ្មីនេះ ឡានដឹកទំនិញធំៗ នឹងត្រូវអនុញ្ញាតឲ្យធ្វើចរាចរក្នុងទីក្រុងបាងកកចាប់ពីវេលាកណ្ដាលអាធ្រាត្ររហូតដល់ម៉ោង ៤ទៀបភ្លឺប៉ុណ្ណោះ។ ជាមួយគ្នា ច្បាប់ថ្មីនេះ ក៏នឹងធ្វើការកំណត់ល្បឿនបើកបរនៅលើផ្លូវហាយវ៉េពី ៩០គីឡូម៉ែត្រ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ ប្រភពដដែលបន្ដថា ច្បាប់ថ្មីនេះ ត្រូវបានស្នើឡើងជាផ្នែកមួយនៃការកាត់បន្ថយការកកស្ទះចរចាក្នុងទីក្រុងដែលធ្វើឲ្យបាត់បង់ចំណូលរបស់ប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ។
យ៉ាងណាមិញ ខាងក្រសួងដឹកជញ្ជូនថៃ នឹងធ្វើការសិក្សាបន្ថែមទៀតរយៈពេល ១ខែមុនសម្រេចអនុម័តជាផ្លូវការ។ គួរឲ្យដឹងថា បច្ចុប្បន្ននេះ ឡានដឹកទំនិញធំៗ ត្រូវបានអនុញ្ញាតឲ្យបើកបរក្នុងទីក្រុងបាងកកចាប់ពីម៉ោង ១០ព្រឹករហូតដល់ ៣រសៀល ដែលជាហេតុបណ្ដាលឲ្យមានការកកស្ទះខ្លាំងជាញឹកញាប់៕