• 2017-02-28 02:11:56
  • សេដ្ឋកិច្ច

គឹម ហ៊ាង៖ ​គួរ​​ប្រថុយ​រកស៊ី​ពេល​នៅ​លីវ​ កុំ​រង់​ចាំ​ដល់​រៀបការ​រួច

  • 2017-02-28 02:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរ​រកស៊ី​មុន​រៀបការ​ ឬ​រៀបការ​រួច​ចាំ​រកស៊ី​ បាន​ក្លាយ​ជា​សំណួរ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ភាគច្រើន​។ ​អ្នក​ខ្លះ​តែង​គិត​ថា ​គួរ​រកស៊ី​មុន​រៀបការ​ទើប​ល្អ ​ចំណែក​អ្នក​ខ្លះ​គិត​ថា​រៀបការ​ចាំ​រៀប​ការ​ទើប​ល្អ​ ដោយ​ផ្អែក​លើ​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន​។ ​ចុះ​ចំណែក​អ្នក​មាន​បទពិសោធន៍​ជាក់​ស្ដែង​វិញ​ តើ​រកស៊ី​មុន​រៀបការ ឬ​ក្រោយ​រៀបការ​?

ជួប​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ Sabay ទាក់ទង​នឹង​ការ​រកស៊ី​​មុន​រៀបការ​ឬ​ក្រោយ​រៀបការ​នេះ លោក​គឹម ហ៊ាង ​ ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បាន​និយាយ​ថា៖ "ជា​យោបល់​របស់​ខ្ញុំ​គួរ​ចាប់​ផ្ដើម​រកស៊ី​​មុន​រៀបការ តាម​បទពិសោធន៍​ជាក់ស្ដែង​របស់​ខ្ញុំ​កាល​នៅ​លីវ​ក្លាហាន​១០០% តែ​ក្រោយ​រៀបការ​កាត់​បន្ថយ​៥០%”។

​លោក​បាន​ផ្ដល់​ជា​យោបល់​បន្ត​ទៀត​ថា​ បើ​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​គួរ​ចាប់​ផ្ដើម​មុន​រៀបការ។​ហេតុអ្វី​​បាន​ត្រូវ​ចាប់​ផ្ដើម​មុន​រៀបការ​? ​ព្រោះ​ជា​ធម្មតា​ក្នុង​ពេល​នៅ​លីវ​គឺ​ហ៊ាន​សម្រេច​ចិត្ត​ភ្លាមៗ​ហើយ​ម្យ៉ាង​ទៀត​ ប្រសិន​បើ​អាជីវកម្ម​ដួល​គឺ​ដួល​តែ​ម្នាក់​ឯង បរាជ័យ​គឺ​បរាជ័យ​តែ​ម្នាក់​ឯង ​ខាត​គឺ​ខាត​តែ​ម្នាក់​ឯង ខ្លួន​តែ​មួយ​ទោះ​មាន​បញ្ហា​អ្វី​គឺ​មាន​ខ្លួន​មួយ​​។

​លោក​ គឹម ហ៊ាង និយាយ​ថា​៖ "កាល​យើង​​នៅ​លីវ​ យើង​ខាត​តែ​ម្នាក់​ឯង ចង់​ដេក​នៅ​វត្ត នៅ​តាម​ចិញ្ចើម​ផ្លូវ​ក៏​បាន​​ពេល​មាន​គ្រួសារ​គឺ​មិន​ដូច​នៅ​លីវ​ទៀត​ទេ មាន​គ្រួសារ​មាន​អម្រែក​ មាន​ចំណង​ប្រាំ​ប្រការ​ ហើយ​ភាព​ក្លាហាន​ក៏​ត្រូវ​បាន​កាត់​បន្ថយ​៥០​%​ដែរ​"។ ដូច្នេះ​ហើយ​គួរ​ចាប់​ផ្ដើម​រកស៊ី​​ពេល​នៅ​លីវ​ចាំ​អាជីវកម្ម​មាន​លំនឹង​ហើយ​ចាំ​យក​គ្រួសារ ​ក៏​មិន​យឺត​ពេល​ដែរ​។

​សហគ្រិន​កំពុង​ជោគជ័យ​ក្នុង​អាជីវកម្ម​រូប​នេះ​ បញ្ជាក់​ទៀត​ថា ពេល​ដែល​មាន​គ្រួសារ​មុន​ធ្វើ​មួយ​គឺ​ត្រូវ​ប្រយ័ត្ន​ណាស់ មិន​មែន​អាជីវកម្ម​ដួល​ហើយ​នាំ​គ្រួសារ​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​នោះ​ទេ​។ លោក​ប្រាប់​ថា បុគ្គល​ដែល​ជោគជ័យ​ក្នុង​អាជីវកម្ម​គឺ បុគ្គល​ដែល​ហ៊ាន​ដូចនេះ​ជា​រួម​គួរ​រកស៊ី​ពេល​នៅ​លីវ​កុំ​ចាំ​ដល់​មាន​គ្រួសារ​៕​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់