• 2017-02-28 08:19:38
  • ព័ត៌មាន

ជម្រើសញ៉ាំអាហារជប៉ុនមាន៣កន្លែង នៅកំពង់សោម

  • 2017-02-28 08:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ហូបជប៉ុនសម្បូរទៅដោយ​ត្រីឆៅ និង​គ្រឿងសមុទ្រ ដូចជាសាស៊ីមីជាដើម។​ បើចង់​ញ៉ាំត្រូវតែមាន​ការប្រុងប្រយត្ន័ខ្ពស់​ទាក់​ទងនឹង​អនាម័យ។ អនាម័យ​ជា​គោលចំបង បន្ថែម​ពីនេះ​រសជាតិ​​ជាផ្នែកមួយបន្ថែម​នូវ​អារម្មណ៍ល្អទៅកាន់​អ្នក​បរិភោគ​ ដែល​អាច​ហេតុផល​​គួរស្វែងរកកន្លែងណាដែល​មាន​ទាំង​រសជាតិ​ឆ្ងាញ់​ និង​អនាម័យឲ្យ​បាន​ត្រឹមត្រូវដើម្បីសុវត្ថិភាពក្នុង​ការទទួលទាន។

ខាងក្រោមនេះ ជាភោជនីយដ្ឋាន​៣កន្លែងផ្សេងគ្នាក្នុង​ក្រុងព្រះសីហនុ ដែល​ជា​ជម្រើ​សម្រាប់​អ្នក​ក្នុង​ការសាកភ្លក់​រសជាតិអាហារជប៉ុន៖

១. អូណាមី (Onami)៖ សម្រាប់​អ្នក​ដែល​មក​កំពង់​សោម​ដើម្បី​មាន​ពេល​វេលា​សម្រាក​លំហែរ​នៅ​លើ​ឆ្នេរខ្សាច់​ ឬជិត​សមុទ្រ ភោជនីយដ្ឋាន​អូណាមី មិន​ត្រឹម​តែផ្តល់​ម្ហូប​អាហារជប៉ុន​ដែល​ចម្អិន​ដោយ​ជនជាតិ​ដើម​ដោយ​ផ្ទាល់​ប៉ុណ្ណោះទេ​ ថែមទាំង​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​ទទួល​ទាន​អាច​​អង្គុយ​បណ្តែត​អារម្មណ៍នៅ​លើ​ឆ្នេរខ្សាច់ និង​មើល​ឃើញ​ទស្សនីយភាព​ធម្មជាតិ​ និង​សំឡេង​រលក​សមុទ្រ​ដ៏​ពីរោះ ដែលជួយ​បន្ថែមភាពតានតឹងនៅក្នុង​ទីប្រជុំ និង​បែរមក​ទទួលយក​នូវអារម្មណ៍​ល្អ​ដើម្បីសាក​រសជាតិ​អាហារជប៉ុនលើ​ឆ្នេរ​។ អូណាមី មាន​ទីតាំងស្ថិត​នៅ​ឆ្នេរវីតូរី និង​នៅជិតនឹង Queenco Casino។

២. សាម៉ូរ៉ៃ (Samurai)៖ មានម្ហូបជប៉ុនជាង១០០​មុខ ដែល​មាន​តម្លៃ​ចាប់ពី​២.៩ដុល្លាក្នុង​មួយ​មុខ​ឡើង​ទៅ​ រួម​ជាមួយនឹង​ស្រា​ជប៉ុនសាកេ។ ទាក់​ទង​នឹង​អនាម័យ សាម៉ូរ៉ៃ មាន​ប្រព័ន្ធ​ចម្រោះ​ទឹក​ដែល​នាំ​ចូលពីសហរដ្ឋអាមេរិក​ ដែល​អាចកំចាត់​មេរោគក្នុង​ទឹក​បានរហូត​ដល់​៩៩ភាគរយ។ ​ទីតាំងធំទូលាយរួម​​មាន​កន្លែង​ក្មេង​លេង និង​ទីធ្លា​ចត​យានយន្ត​​យ៉ាង​ងាយស្រួល ល្អបំផុត​ក្នុង​ការអញ្ជើញមកទទួលទាន​ជាលក្ខណៈ​គ្រួសារ ដែល​ស្ថិត​​​នៅ​ផ្ទះលេខ ១២៧ ផ្លូវ​ ៧មករា។

៣. យ៉ាម៉ាស្ហ៊ីរ៉ូ (Yamashiro)៖ ជា​ភោជនីយដ្ឋាន​លាក់​ខ្លួន​នៅ​លើ Victory Hill ដែល​មិន​ត្រឹម​តែ​មាន​ភាពល្បីល្បាញថា​មាន​ត្រីសមុទ្រ​ឆៅ​និង​​ស្រស់ៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ទីតាំង​ដ៏​ល្អ និង​មាន​ភាព​ស្ងៀមស្ងាត់ ដាច់​ឆ្ងាញ់​ពី​ទី​ប្រជុំ​ជន​ ដែល​មើល​​ឃើញ​ទេស​ភាព​សមុទ្រ និង​ក្រុងព្រះសីហនុ​ទាំង​មូល​តែម្តង។​​ រឹតតែពិសេស ត្រីឆៅសាស៊ីមី​ដែល​ជា​ម្ហូប​ប្រចាំហាង​ និង​មាន​ការ​និយម​ទទួល​បំផុត​នៅ​ក្នុង​ហាង មានត​ម្លៃ​ត្រឹមតែ​ ១៨.៥០ដុល្លា​ ក្នុង​មួយ​ឈុតធំ ។

អត្ថបទ៖ ភ្នាក់ងារ​ប្រចាំ​ខេត្ត​ព្រះ​សីហនុ កើត ចន្ទ្រា

មតិយោបល់