• 2017-03-02 04:58:00
  • ព័ត៌មាន

ម្ហូប​ច្នៃ​ចេញពី​ត្រី​សាល់ម៉ុន​ជាច្រើន​មុខ អាច​រក​បាន​នៅ​ផ្ទះ​ត្រីសាល់ម៉ុន

  • 2017-03-02 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​អាហារ​ពេល​ថ្ងៃត្រង់ និង​អាហារ ពេលល្ងាច មាន​ម្ហូប​ប្លែក​ៗ​ និង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ពី​ត្រី​សាលម៉ុន​ជាច្រើន​មុខ​ដាក់​បង្ហាញ​ក្នុង​បញ្ជីមុខ​ម្ហូប ដែលមាន​លក្ខណៈបែប​ខ្មែរ/អាស៊ី និង​អឺរ៉ុប​។ ភោជនីយដ្ឋាន ផ្ទះ​ត្រីសាល់ម៉ុន (The Salmon House) បាន​ចាប់​បើក​ដំណើរ​ការ​ កាល​ពី​ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០១៦ ដោយ​មាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន KS Seastar Co., Ltd ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្គត់​ផ្គង់​ត្រីសាល់ម៉ុន​ក្នុង​ប្រទេសថៃ។

ផ្ទះត្រីសាល់​ម៉ុន មាន​បម្រើ​អាហារ​ពេលថ្ងៃត្រង់​​មាន​ដូចជា ប្រហុកខ្ទិះសាល់ម៉ុន សម្លម្ជូរយួរក្បាល​ត្រីសាល់ម៉ុន ឆាក្តៅត្រីសាលម៉ុន បុកស្វាយត្រីសាលម៉ុន ព្រុយត្រីបំពងម៉្សៅ បាយឆាសាលម៉ុន ឬសាច់​គោ ទាខ្វៃងាំង៉ូវ និង​បាយឆា​ទា​ខ្វៃងាំង៉ូវ​ជាដើម​ ដែល​មាន​​តម្លៃសមរម្យបំផុតចាប់​ពី​​ ២,៥ដុល្លា ទៅ​ ៣,៥ដុល្លាប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ អាហារ​ខាង​លើ​ត្រូវ​បាន​ដាក់​ជូន​ទទួល​ទាន​ជាមួយ​នឹងបាយ និង​អាច​ញ៉ាំសាឡាដ​ដោយឥតកំណត់ និង​ឥតគិតថ្លៃ។

​រីឯអាហារពេល​ល្ងាចវិញ មានម្ហូបជាច្រើនមុខទៀតតាមបែបអាស៊ី និង​អឺរ៉ុប ដែល​ក្នុងនោះ ​Sashimi ដែល​មាន​អតិថិជន​និយម​ទទួល​ទាន​​នោះ​ធ្វើ​ឡើង​ចេញពីត្រីឆៅ និង​ស្រស់​ៗ រួម​ជាមួយនឹង​ភេសជ្ជៈ​ផ្សេងៗគ្នាដែល​សាកសម​ទៅ​អាហារនីមួយៗក្នុង​បញ្ជីមុខម្ហូប។

នៅ​ផ្ទះ​ត្រីសាល់ម៉ុន លោកអ្នក​នឹង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ភាព​កក់​ក្តៅ និង​រសរាយ​រាក់​ទាក់​ពីសំណាក់​ម្ចាស់​ភោជនីយដ្ឋាន​លោក​ ម៉ៅ វុត្ថា និង​បុគ្គលិក​បម្រើការ​នៅ​ទីនោះ។ ផ្ទះ​ត្រីសាល់ម៉ុន (The Salmon House) បើក​បម្រើ​ជា​រៀងរាល់​ថ្ងៃ​ចាប់​ពីម៉ោង ១១ព្រឹក​ រហូតដល់​ម៉ោង ១១យប់ ដោយ​លោក​​អ្នក​អាច​សាកសួរព័ត៌មាន​បន្ថែម ឬកក់​កន្លែងទទួលទាននៅ​ទីនោះ៕

អត្ថបទ៖ ភ្នាក់ងារ​ប្រចាំ​ខេត្ត​ព្រះសីហនុ កើត ចន្ទ្រា

មតិយោបល់
អត្ថបទថ្មី