• 2017-04-17 00:49:14
  • សេដ្ឋកិច្ច

ចុម..! គ្រាន់​តែ​លក់​ទឹក​សុទ្ធ​មួយធុងតូច នៅ​អង្គរ​សង្ក្រាន្ត​រក​ចំណូល​បាន​មិន​ធម្មតា​​​​

  • 2017-04-17 00:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧​នេះ ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ណែន​ណាន់​តាន់​តាប់ ក្នុង​នោះ​ការ​លក់​ដូរ​របស់​អាជីវករ​ក៏​ដាច់​មិន​ធម្មតា​ដែរ​។ ​ចុះ​ចំណែក​អ្នក​លក់​ទឹក​សុទ្ធ​តាម​ធុង​ទឹក​កក​តូច​ៗ​វិញ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​ប៉ុន្មាន​ទៅ​?

មក​ជួប​ជាមួយ​អ្នក​ស្រី រ៉េម សារ៉េត ​ជា​អ្នក​នៅ​សៀមរាប​​តែ​ម្ដង​ ​បាន​ប្រាប់​ថា ​ក្នុង​ថ្ងៃ​ទី ១ ​អ្នក​ស្រី​រក​ចំណូល​បាន​រហូត​ទៅ​ដល់ ៧០ ម៉ឺន​រៀល​ ថ្ងៃ​ទី ២ ​បាន ៣០​ម៉ឺន​រៀល ​និង​ថ្ងៃ​ចុងក្រោយ​គិត​ត្រឹម​ពេល​ល្ងាច​​អាច​រក​បាន​ ៥០​ ម៉ឺន​រៀល​​ពី​ការ​លក់​ទឹក​សុទ្ធ​នេះ​នៅ​តំបន់​មុខ​អង្គរ​។ ​អ្នក​ស្រី​បន្ត​ថា ​ចំណូល​នេះ មិន​ទាន់​បាន​ដក​ថ្លៃ​ដើម​នោះ​ទេ ​តែ​ដក​ថ្លៃ​ដើម​ហើយ​នៅ​តែ​ចំណេញ​ច្រើន​។ ​ចំពោះ​ថ្ងៃ​ធម្មតា​អាច​រក​បាន​ត្រឹម​តែ ៥ ម៉ឺន​ទៅ​៦​ម៉ឺន​ប៉ុណ្ណោះ​។

អ្នកលក់ទឹកសុទ្ធនៅតំបន់អង្គរ

ដោយ​ឡែក​ចំពោះ​អ្នក​ស្រី ​មាស ​វិញ​ប្រកប​របរ​លក់​ទឹក​សុទ្ធ​នៅ​តំបន់​ដែរ​អង្គរ​ដែរ ប្រាប់​ថា ចំណូល​អាច​រក​បាន​ច្រើន​លើស​ពី​ថ្ងៃ​ធម្មតា​ទ្វេដង។ ​ក្នុង​ថ្ងៃ​ទី​១ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អ្នក​ស្រី លក់​បាន ៣០​ ម៉ឺន​រៀល​ ថ្ងៃ​ទី​២ ៨០​ម៉ឺន​រៀល និង​ថ្ងៃ​ទី​៣ ៨០​ម៉ឺន​រៀល ប៉ុន្តែ​នៅ​ដល់​យប់​ទៀត​អាច​កើន​ដល់​ ១​លាន​រៀល​។

ចំពោះ​អ្នក​ស្រី ប៊ុន គឹម​អេង ដែល​ដាក់​ធុង​ទឹក​កក​តូច​មួយ​នៅ​តំបន់​ត្រជាក់​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣០ ​ទៅ ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ៗ​។ ​អ្នក​ស្រី​ប្រាប់​ថា រាល់​ដង​លក់​នៅ​ផ្សារ​រាត្រី​បាន​ត្រឹម​តែ ៥​ម៉ឺន ទៅ​ ៦​ម៉ឺន​ច្រើន​បំផុត​ហើយ​។

ចំណែក​ឯ​លោក ​សៀន ប៊ុន​ធែល​ វិញ​ជា​អ្នក​លក់​ទឹក​សុទ្ធ​នៅ​ក្បែរ​កន្លែង​ពិព័រណ៍​ផលិត​ផល​ខ្មែរ ​ប្រាប់​ថា ក្នុង​១​ថ្ងៃ​លោក​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣០​ម៉ឺន ទៅ ៥០​ម៉ឺន​រៀល​។ ​ដូច្នេះ​រយៈ​ពេល​៣​ថ្ងៃ​ លោក​អាច​រក​ចំណូល​បាន​ច្រើន​គួរ​សម​ដែរ​៕​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់