- 2017-04-18 03:58:25
- សេដ្ឋកិច្ច
ចំនួនទេសចរមកលេងអង្គរសង្ក្រាន្តឆ្នាំនេះ មានជាង១លាន៦សែននាក់ក្នុងរយៈពេល៤ថ្ងៃ
- 2017-04-18 03:58:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនទេសចរមកលេងអង្គរសង្ក្រាន្តឆ្នាំនេះ មានជាង១លាន៦សែននាក់ក្នុងរយៈពេល៤ថ្ងៃ
ចន្លោះមិនឃើញ
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងទេសចរណ៍នៃប្រទេសកម្ពុជាបានបង្ហាញថាចំនួនភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ មានចំនួនសរុបប្រមាណ ១.៦៣១.៨០០នាក់គិតត្រឹមរយះពេល ៤ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១៣-១៤ -១៥-១៦ ខែមេសា។
ចំនួននេះគឺមានការកើនឡើង ២២,៧៣℅ បើប្រៀបធៀបរយះពេល ៤ ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០១៦ ដែលមានប្រមាណ១.៣២៩.៥០០នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៦០០.០០០នាក់ កើនឡើង ២៣,០៧% បើប្រៀបធៀបនឹងឆ្នាំ២០១៦មានត្រឹម ១.៣០០.០០០នាក់។ ចំណែកឯភ្ញៀវអន្តរជាតិវិញមានប្រមាណ ៣១.៨០០ កើនឡើង ៧,៨០% ផងដែរ។
ចំពោះការលក់សំបុត្រចូលទស្សនាអង្គររយៈពេល ៤ថ្ងៃវិញ គឺមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន២៦៤៩៩ នាក់ ដោយទទួលបានចំណូលសរុប ១.២២៤ ៨៨៥ ដុល្លារដែលកើនឡើង ១០៤,៦៤%។
មិនតែប៉ុណ្ណោះ សម្រាប់ចំណាយរបស់ភ្ញៀវជាតិ និង អន្តរជាតិ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះគឺមានប្រមាណ ៩៥ លានដុល្លារសហរដ្ឋអាមេរិក។ គិតជាមធ្យមក្នុងរយះពេលកម្សាន្ត អង្គរសង្ក្រាន្តនេះភ្ញៀវទេសចរណ៍ជាតិ ចាយប្រមាណ ៥០ ដុល្លារក្នុងម្នាក់ រីឯភ្ញៀវទេសចរណ៍អន្តរជាតិចាយ ប្រមាណ៥០០ដុល្លារក្នុងមនុស្សម្នាក់។