• 2017-04-26 01:07:41
  • ព័ត៌មាន

មកមើលកន្លែង​រស់នៅសម្ងាត់​ដ៏ប្រណិត របស់ គីម ជុងអ៊ុន កម្រ​បានឃើញ​បំផុត!

  • 2017-04-26 01:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​ពលរដ្ឋ​កូរ៉េខាងជើង រស់​នៅ​មាន​ការ​លំបាក ប៉ុន្តែ​មេដឹកនាំ​របស់​ពួកគេ បាន​រស់នៅ​ជាមួយ​ជីវិត​ដ៏​ប្រណិត​មិន​គួរ​ឲ្យ​ជឿ។

មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ លើ​ទំនិញ​ម៉ាក​យីហោ​ល្បីៗ នាឡិកា ស្រា និង រថយន្ត​ប្រណិត ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ចិន។

រឿងរ៉ាវ​នៃ​កន្លែង​រស់​នៅ​ដ៏​ប្រណីត​របស់ គីម ជុងអ៊ុន ត្រូវ​បាន​និយាយ​ចេញ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ប៉ុន្តែ​ឥឡូវ​នេះ រូបភាព​ពី​ផ្កាយ​រណប Google Earth បាន​បង្ហាញ​ឲ្យ​ឃើញ ពី​របៀប​រស់​នៅ​យ៉ាង​សម្ងាត់​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ។

ជាមួយ​គ្នា​នេះ​ដែរ លោក គីម ជុងអ៊ុន ថែម​ទាំង​មាន​វិឡា​ដ៏​ប្រណិត បូករួម​ទាំង​ទូក​សម្រាប់​ជិះ​លេង​កម្សាន្ត និង ម៉ូតូ​ជិះ​លើ​ទឹក​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ផ្លូវដែក ផ្លូវ​យន្តហោះ និង កីឡដ្ឋាន​ឯកជន​មួយ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបភាព​នោះ​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទាំង​អស់​គ្នា៖

ផ្ទះ​នៅ​ក្នុង​ទីក្រុង Sinuiju ជា​មួយ​ផ្លូវ​រថភ្លើង​ឯកជន
ផ្ទះ​ទី​២ «Central Luxury House»
ទីលាន​វាយ​កូនហ្គោល នៅ​ភ្នំ Taesongsan
ផ្ទះ​ផ្សេង​ទៀត​ដែល​មាន​អាងហែល​ទឹក
កំពង់​ផែ

ប្រភព៖ telegraph | Stomp ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់