• 2017-06-06 07:25:47
  • ព័ត៌មាន

មកមើល​សកម្មភាព​ស្រ្តីអ៊ីរ៉ង់ ហាត់​ក្បាច់គុន ដើម្បី​ក្លាយជា​កំពូល​និនចាស្រី

  • 2017-06-06 07:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ ស្ត្រី​ជនជាតិ​អ៊ីរ៉ង់ កំពុង​ហ្វឹកហាត់​ក្បាច់​គុន​ពិសេស​ម្យ៉ាង ហៅថា Ninjutsu ដែល​ពេញ​និយម​សម្រាប់​សិស្ស​ស្រី​រៀន ដើម្បី​ក្លាយ​ជា​កំពូល​និនចា​ដ៏​ពូកែ។

ក្លឹប​​បង្រៀន​ក្បាច់គុន​ខាង​លើ មាន​មូលដ្ឋាន​នៅ​ឯ​ប្រាសាទ Jughin ចម្ងាយ ៤០ គីឡូម៉ែត្រ នៅ​ក្រៅ​រដ្ឋធានី​តេហេរ៉ង់ (Tehran) ប្រទេស​អ៊ីរ៉ង់ បាន​បើក​តាំង​ពី​ឆ្នាំ ១៩៨៩ មក​ម្ល៉េះ ដោយ​ពេល​នេះ​មាន​សិស្ស​ស្រី ​រហូត​ដល់​ទៅ ៤ ០០០ នាក់ កំពុង​ហ្វឹកហាត់ ដើម្បី​ក្លាយ​ជា​និនចា​ស្រី Kunoichi

ពួកគេ​បាន​រៀន ឡើង និង​លោត​ផ្លោះ​ជញ្ជាំង , លាក់​ខ្លួន​នៅ​លើ​ភ្នំ និង កាត់​បំពង់.ក​សត្រូវ ដោយ​មិន​បញ្ចេញ​សំឡេង​សូម្បី​បន្តិច។

គ្រូ​បង្រៀន​ក្បាច់គុន​ម្នាក់ ឈ្មោះ Fatima Muamer បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្បាច់គុន​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ស្រី ដោយ​វា​អាច​ជួយ​ថែរក្សា​តុល្យភាព​រវាង រាងកាយ និង ចិត្ត។ ចំណែក​ឯ​នាយក​ក្លឹប​ក្បាច់គុន ឈ្មោះ Akbar Faraji បាន​ឲ្យ​ដឹង​ថា លោក​បាន​ណែនាំ​ក្បាច់​គុន Ninjutsu ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ ដំបូងបង្អស់ នៅ​ពេល​លោក​បាន​បង្កើត​ក្លឹប កាលពី ២២ ឆ្នាំមុន ដោយ​មក​ទល់​ពេល​នេះ​មាន​សិស្ស រហូត​ដល់​ទៅ ២៤ ០០០ នាក់​ហើយ។

គួរ​បញ្ជាក់​ថា កូនសិស្ស​នៅ​ក្នុង​ក្លឹប​ក្បាច់គុន​ខាងលើ ត្រូវ​បាន​បង្រៀន​ឲ្យ​ចេះ​ប្រើប្រាស់​អាវុធ​គ្រោះថ្នាក់​ជាច្រើន ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ធ្នូ ដាវ ដំបង​ពីរ​កំណាត់ និង អាវុធ​សម្ងាត់ ជាដើម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់