
- 2017-06-29 02:13:30
- ព័ត៌មាន
មិនធម្មតា! គ្រូឱសថបុរាណលក់តែថ្នាំស្ល មានផ្ទះធំទ្រនំខ្ពស់ និង ល្បីដល់អាមេរិក?
- 2017-06-29 02:13:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! គ្រូឱសថបុរាណលក់តែថ្នាំស្ល មានផ្ទះធំទ្រនំខ្ពស់ និង ល្បីដល់អាមេរិក?
ចន្លោះមិនឃើញ
ស្របពេលដែលវេជ្ជសាស្ត្រពេទ្យកំពុងតែរីកចម្រើននោះ គ្រូឱសថបុរាណល្បីឈ្មោះមួយរូបបានទទួលការគាំទ្រខ្លាំងពីអតិថិជនទាំងក្នុង និងក្រៅប្រទេសហើយមានលទ្ធភាពអាចសង់ផ្ទះថ្មដល់ទៅពីរល្វែងឯណោះ ដោយសាតែភាពប៉ិនប្រសព្វច្នៃប្រឌិតក្នុងការផ្សំថ្នាំព្យាបាលជំងឺតាមបែបវេជ្ជសាស្ត្របុរាណ។
លោក ឯក សាមុតអាយុ ៦៤ឆ្នាំ រស់នៅភូមិគ្រាំងត្រែង ឃុំសឹងស្រុកសំរោង ខេត្តតាកែវ បានប្រាប់ Sabay ថា ថ្នាំបុរាណរបស់គាត់ល្បីទៅតាមអ្នកដែលគេធ្លាប់មានជំនឿតាំងពីនៅស្រុកភូមិ រហូតដល់ប្រទេសថៃ ជប៉ុន និងអាមេរិក។
”អ្នកដែលធ្លាប់ដឹងពីប្រសិទ្ធភាពថ្នាំនេះ គេទិញផ្ញើបងប្អូនដែលរស់នៅក្រៅប្រទេសជាប់ជាប្រចាំដោយក្នុង ១ខែៗ ខ្ញុំលក់ដាច់អស់ជិត ១ ០០០ កញ្ចប់”។ ថ្នាំដែលខ្ញុំផលិតឡើងជារបៀបថ្នាំស្ល និងម្សៅកញ្ចប់បែបវេជ្ជសាស្ត្របុរាណ ដែលអាចព្យាបាលកបនឹងជម្ងឺ ពិសក្តៅ ម្រេញ គីសដោះ ឬគីសដៃស្បូន និងពិសគ្រប់ប្រភេទជាពិសេស គឺបន្សាបពិសពស់តែម្តង បើសិនបងប្អូនណាដែលត្រូវពស់ខាំហើយនាំយកមកជួបខ្ញុំទាន់ពេលខ្ញុំហ៊ានធានាក្រោយពីប្រើថ្នាំនេះ ត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះអ្នកជម្ងឺអាចជាសះស្បើយមិខាន។” លោកសាមុតនិយាយ។ អតីតនាយកសាលាបឋមសិក្សារូបនេះថ្លែងថា ដោយចង់អភិរក្សនូវវិធីសាស្ត្រផលិតឱសថដែលដូនតាខ្មែរបន្សល់ទុកមកក្រោយពីចូលនិវត្តន៍ លោកមិនមានមុខរបរអ្វីក្រៅពីផលិតឱសថនេះអោយកាន់តែមានប្រសិទ្ធភាពហើយសព្វថ្ងៃមានអ្នកទទួលយកថ្នាំរបស់គាត់ទៅលក់បន្តតាមខេត្តឆ្ងាយៗជាច្រើននាក់។
ទាក់ទងនឹងសមាសធាតុផ្សំ នៃថ្នាំវិញប្រភពខាងលើប្រាប់ថា ថ្នាំនេះផ្សំឡើងពីឬសឈើ ប្រម៉ាត់ពស់ ប្រម៉ាត់សត្វព្រៃ និងឆ្អឹងសត្វជាដើម ដែលវិជ្ជាទាំងអស់នេះលោករៀនចេះតាំងពីជីតារបស់លោកនៅមានជីវិតម្លេះ។ ចំណែកលោក ចាន់វីត អ្នភូមិជិតខាងម្នាក់បានអោយដឹងថាថ្នាំលោកគ្រូមុតនេះល្បីល្បាញណាស់។ ប៉ុន្មានឆ្នាំមុនអ្នកភូមិម្នាក់កើតពិសរឹងថ្គាមលែងដឹងខ្លួនអស់ទៅហើយស្រាប់តែមកដល់ផ្ទះគាត់ (លោកគ្រូមុត) ដាក់ថ្នាំញីៗ នៅជើងធ្មេញត្រឹមតែ២០នាទី អ្នកជម្ងឺដឹងខ្លួនជាសះស្បើយរហូតដល់សព្វថ្ងៃនេះ។ លោកគ្រូដដែលបានរម្លឹកថា ក្នុសម័យប៉ុលពត គាត់អាចរួចជីវិតដោយសារតែចេះវិជ្ជាពេទ្យបុរាណគេតម្រូវអោយលោកជួយព្យាបាលជម្ងែដល់ប្រជាជនបើមិនអញ្ចឹងទេលោកគ្មានជីវិតមកដល់សព្វថ្ងៃនេះទេ៕ តើប្រិយ៏មិត្តយល់យ៉ាងណា?