- 2017-07-27 08:08:33
- សេដ្ឋកិច្ច
អារ៉ាប់ ចាប់អារម្មណ៍វិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា
- 2017-07-27 08:08:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប់ ចាប់អារម្មណ៍វិនិយោគលើវិស័យប្រេងកាតនៅកម្ពុជា
ចន្លោះមិនឃើញ
សហភាពអារ៉ាប់រួម ដែលជាប្រទេសអ្នកមានបំផុតមួយលើលោក បានមកសិក្សាស្វែងយល់ ដើម្បីវិនិយោគលើវិស័យប្រេងកាតកម្ពុជា ខណៈដែលកម្ពុជាទើបតែមានជើងយន្តហោះត្រង់ដំបូងរវាង ទីក្រុងឌូបៃ និងភ្នំពេញ កាលខែឧសភាថ្មីៗកន្លងទៅ។
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧត្តម សាយអ៊ីហ្វ អាលសាមស៊ី អគ្គរាជទូត សហភាពអារ៉ាប់ អេមីរ៉េត ប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមកចំនួន ២៨កិច្ចព្រមព្រៀង។
កិច្ចព្រមព្រៀងនេះជាឧបករណ៍សំខាន់មួយក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ព្រោះលិខិតូបរកណ៍មានស្ដង់ដារអន្តរជាតិក្នុងការធានាជូនអ្នកវិនិយោគបរទេស និងការវិនិយោគដោយមិនរើសអើង និងរវាងអ្នកវិនិយោគសញ្ជាតិបរទេសនានា ដោយមិនផ្ដល់ភាពជាសំខាន់ទៅលើប្រទេសណាមួយ ពោលគឺផ្ដល់នូវការធានាបន្ថែមលើច្បាប់ជាតិស្ដីពីវិនិយោគដែលមានស្រាប់។
ទន្ទឹមគ្នានោះ ឯកឧត្តម សោភា បានបង្ហើបដែរបន្ថែមថា «វិនិយោគិនអារ៉ាប់ គេកំពុងចាប់អារម្មណ៍លើវិស័យប្រេងកាតនៅកម្ពុជា ព្រោះយើងដឹងហើយថា អារ៉ាប់គេមានបំពង់ប្រេងកាតពាសពេសចេញពីសមុទ្រខ្សាច់ ហើយគេមានធនធានក្នុងវិស័យនេះស្រាប់... ហើយខ្ញុំគ្រាន់តែដឹងតាមអគ្គរាជទូតអារ៉ាប់នៅកម្ពុជាថា ឥឡូវគេបានមកស្វែងយល់ និងសិក្សាសក្ដានុពលនៅកម្ពុជា»។
ឯកឧត្តម ក៏បង្ហាញក្ដីសង្ឃឹមវិជ្ជមានជុំវិញការវិនិយោគពីប្រទេសអារ៉ាប់នេះថា ឥឡូវកម្ពុជាមានជើងហោះត្រង់នៃក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលងាយស្រួលក្នុងការធ្វើដំណើរ សម្រាប់អ្នករកស៊ីគេមកដោយផ្ទាល់ ដែលនេះជាកាលានុវត្តភាពរបស់គេក្នុងការស្វែងរកសក្ដានុពលដ៏ធំនៅកម្ពុជា។
គួរជម្រាបដែរថា ប្រទេសអារ៉ាប់ទើបតែមកបើអាជីវកម្មនៅកម្ពុជាលើកដំបូង តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Emirates ដោយមាន មានជើងយន្តហោះត្រង់ដំបូងរវាង ទីក្រុងឌូបៃ និងភ្នំពេញ៕