
- 2017-10-05 02:55:32
- ព័ត៌មាន
សម្ដេចហ៊ុនសែន ស្នើឲ្យពន្យាអាយុចូលនិវត្តន៍របស់គ្រូបង្រៀន
- 2017-10-05 02:55:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចហ៊ុនសែន ស្នើឲ្យពន្យាអាយុចូលនិវត្តន៍របស់គ្រូបង្រៀន
ចន្លោះមិនឃើញ
សម្តេចហ៊ុន សែន នៅព្រឹកនេះបានស្នើទៅកាន់ក្រសួងមុខងារសាធារណៈឲ្យរៀបចំកែរសម្រួលអាយុចូលនិវត្តន៍ដល់៦៥ឆ្នាំសម្រាប់គ្រូបង្រៀន ខណៈដែលបច្ចុប្បន្នគ្រូបង្រៀនត្រូវចូលនិវត្តន៍នៅអាយុ៦០ឆ្នាំ។
សម្តេច ហ៊ុន សែន លើកសំណើនេះនៅក្នុងទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ»នៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ការកែទម្រង់ច្បាប់ចូលនិវត្តន៍របស់គ្រូបង្រៀននេះ ដើម្បីដោះស្រាយកង្វះគ្រូ ដោយថាជារៀងរាល់ឆ្នាំតម្រូវការគ្រូបង្រៀនមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ សម្ដេចឲ្យដឹងថា ក្នុងមួយឆ្នាំៗ គ្រូបង្រៀនចូលនិវត្តន៍ប្រមាណ ៣ពាន់នាក់ ខណៈការជ្រើសរើសគ្រូថ្មីមានចំនួនប្រហាក់ប្រហែលគ្នា។
សម្ដេចបានលើកឡើងថាៈ «ដោយសារខ្វះគ្រូបង្រៀន នៅសាលាមួយចំនួន ត្រូវការជ្រើសរើសគ្រូជាប់កិច្ចសន្យាបន្ថែម ដែលនេះវាបញ្ហាមួយដែលត្រូវដោះស្រាយ»។
សម្ដេចបន្ថែមថា អាយុ ៦០ឆ្នាំ ជាអាយុដែលគ្រូមានជំនាញពូកែ និងបទពិសោធន៍ខ្លាំងក្នុងការបង្រៀនសិស្ស ហេតុនេះសម្តេចថាក្រសួងមុខងារសាធារណៈគួរពិនិត្យ និងធ្វើវិសោធនកម្មច្បាប់ឡើងវិញ ដើម្បីស្នើដល់សភាឲ្យអនុម័ត.
គួរបញ្ជាក់ថាបច្ចុប្បន្នប្រាក់ខែគ្រូបង្រៀនទាបបំផុតប្រហែលជា៩៥ម៉ឺនរៀន ហើយនៅឆ្នាំ២០១៨ រដ្ឋាភិបាលគ្រោងតំឡើងឲ្យបានជាងមួយលានរៀល៕