
- 2017-10-30 03:31:07
- ព័ត៌មាន
ចំណាយពេល ១៤ឆ្នាំ ដើរថតរូបដើមឈើចំណាស់បំផុត ឯលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
- 2017-10-30 03:31:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេល ១៤ឆ្នាំ ដើរថតរូបដើមឈើចំណាស់បំផុត ឯលទ្ធផលគួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ស្រ្តីជាអ្នកថតរូបម្នាក់ មានឈ្មោះថា Beth Moon មកពីទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បានចំណាយពេល ១៤ឆ្នាំ ធ្វើដំណើរជុំវិញពិភពលោក ដើម្បីថតរូបដើមឈើដែលមានអាយុកាលចំណាស់ៗបំផុត។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលដើមឈើទាំងនេះ បានរស់រានមានជីវិតនៅលើភពផែនដី។ មិនតែប៉ុណ្ណោះ ដើមឈើខ្លះមានអាយុកាលចំណាស់ រហូតដល់រាប់ម៉ឺនឆ្នាំទៀតផង។ បំណែកនៃប្រវត្តិសាស្ត្រទាំងនេះ ខ្លះស្ថិតនៅតំបន់ដាច់ស្រយាលនៃភពផែនដី ដែលអនុញ្ញាតឲ្យពួកវារស់នៅបានយូរអង្វែង ខណៈខ្លះទៀតកំពុងប្រឈមការគំរាមកំហែង។
Moon បានប្រាប់ឲ្យដឹងថា «ដើមឈើជាច្រើនដែលខ្ញុំបានថត វាបានរស់រានមានជីវិត ដោយសារតែពួកវានៅឆ្ងាយពីមនុស្ស , នៅលើភ្នំ , តំបន់ឯកជន ឬ កន្លែងដែលគេការពារ។ ដើមឈើប្រភេទខ្លះ មានតែនៅតំបន់ដាច់ស្រយាលមួយចំនួន នៅលើពិភពលោកប៉ុណ្ណោះ»៕
ខាងក្រោមនេះគឺជារូបថតដើមឈើចំណាស់បំផុតមួយចំនួន ដែល Moon បានថត៖
ចុចអាន៖