
- 2017-12-17 04:08:56
- សេដ្ឋកិច្ច
ផ្លែឈើរបស់ខ្មែរហោះទៅលក់នៅប្រទេសរុស្ស៊ីជាលើកដំបូង
- 2017-12-17 04:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើរបស់ខ្មែរហោះទៅលក់នៅប្រទេសរុស្ស៊ីជាលើកដំបូង
ចន្លោះមិនឃើញ
នេះលើកដំបូងដែលផ្លែឈើរបស់ខ្មែរត្រូវបាននាំចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដឹកតាមជើងយន្តហោះទៅលក់នៅលើទឹកដីប្រទេសរុស្ស៊ី កាលពីថ្មីៗនេះ។
តាមប្រភពហ្វេសប៊ុករបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា ផ្លែស្វាយដែលជាកសិផលរបស់កសិករ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងផ្លែតាង៉ែនរបស់ប្រជាកសិករខេត្តប៉ៃលិន បានហោះហើរនៅលើអាកាសតាមជើងយន្តហោះ QATAR FLIGHT QR0971 ឆ្ពោះទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំង និងបន្តចែកចាយទៅកាន់ទីផ្សារក្នុងសហគមន៍អឺរ៉ុបផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា៖ «នេះក៏ជាលើកទីមួយផងដែដែលផ្លែឈើរបស់ខ្មែរយើង បានចូលទៅក្នុងទីផ្សារ ទីក្រុងមូស្គូ ប្រទេសរូស្សី ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថាក្រោមការខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់ខ្ញុំ ផ្លែឈើខ្មែរយើងនិងបានទៅចូលទីផ្សារសហរដ្ឋអាមេរិក ប្រទេសសឹង្ហបូរី ទីក្រុងហុងកុង ទីក្រុងម៉ាកាវក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន»។
លោកឧកញ៉ាបានឲ្យដឹងថា សម្រាប់ជើងហោះហើរទី៧ នៃការនាំចេញផ្លែឈើឆ្នាំ២០១៧-២០១៨ នេះក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបាននាំចេញផ្លែស្វាយសរុប ៤ ៧០០ គីឡូក្រាម និងផ្លែតាង៉ែនចំនួន ១ ៥៦០ គីឡូក្រាម សម្រាប់ប្រទេសបារាំង និងសម្រាប់ប្រទេសរុស្សីមានចំនួន ៧៣២ គីឡូក្រាមជាការសាកល្បងជើងទីមួយ សរុបទាំងអស់ចំនួន ៦ ៩៩២គីឡូក្រាម៕