• 2018-12-14 03:38:57
  • ព័ត៌មាន

ទៅតែ១កន្លែងបានគ្រប់មុខពិព័រណ៍អាហារ BBQ ធំប្រចាំឆ្នាំ ជួបទាំងតារាល្បី ឈ្នះទាំងរង្វាន់ជាច្រើនទៀត

  • 2018-12-14 03:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់មិនដល់២អាទិត្យទៀតទេ ពិព័រណ៍អាហារ BBQ ដ៏​ធំ​ចុងឆ្នាំ​មិន​ធ្លាប់​មាន​នៅ​ភ្នំពេញ នឹង​បង្ហាញ​ខ្លួន​ហើយ។ អ្វីដែលពិសេសនោះក៏មានការប្រគំដែលចូលរួមពីតារាល្បីៗ ដូចជាក្រុម Small World Small Band នេនទុំ Sai ហើយក៏មានវត្តមានស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន កំដរ Fan ទៅញ៉ាំអីទៀតផង។

Coke Food Fest ជាពិព័រណ៍អាហារបែប BBQ ដ៏ធំនេះ នឹងធ្វើឡើងនៅថ្ងៃទី ២២-២៣ ធ្នូនេះហើយ ក្រោយអគារសាលាក្រុង។ កុំភ្លេចប្រមូលគ្នីគ្នា មិត្តសំឡាញ់ ឬនាំក្រុមគ្រួសារ ទៅទទួលបានរសជាតិអាហារសាច់អាំងបែប BBQ ដ៏សម្បូរបែប ជាមួយ កូកា-កូឡា ជួយឱ្យអាហារកាន់តែមានរសជាតិ ចុងខែនេះណា។

មិនទាន់អស់ទេ មិនត្រឹមមានពិព័រណ៍អាហារ ញ៉ាំ Coca Cola ប៉ុណ្ណោះ ពិព័រណ៍នេះអមជាមួយនឹងសកម្មភាពកម្សាន្តជាច្រើន ដូចជា ការប្រកួតញ៉ាំ ការបង្ហាញក្បាច់រាំដ៏ទាក់ទាញ ការគូរគំនូរលើមុខ ការថតរូប Free Free ហើយថែមទាំងមានឈ្នះរង្វាន់ពី Coca Cola ទៀតផង។

រកឯណាមានទៅតែមួយកន្លែងបានកម្សាន្តច្រើនមុខបែបនេះ ចង់ដឹងច្បាស់ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

(វីដេអូ)

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់