• 2019-06-25 05:10:00
  • ព័ត៌មាន

កាលីពលើសពិព័រណ៍ធម្មតាៗ! កម្មវិធីនេះត្រៀមនាំបទពិសោធន៍ថ្មី គួរឲ្យភ្ញាក់ផ្អើលដល់អ្នកសៀមរាប

  • 2019-06-25 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងសប្ដាហ៍នេះ ពិព័រណ៍សាច់អាំងធំបំផុតប្រចាំកម្ពុជា Coke Food Fest នឹងមកដល់ហើយ! ចង់ដឹងថាកម្មវិធីនេះ មានអ្វីពិសេសខ្លះអត់?

ក្រៅពីនាំមកនូវសាច់អាំងរសជាតិឆ្ងាញ់ៗ ពីហាងល្បីៗជាច្រើនហើយ Coke Food Fest នឹងនាំមកនូវការកម្សាន្តជាច្រើនទៀតដូចជា៖

  • ការចាប់រង្វាន់យកកាដូស្អាតៗជាច្រើនពី Coke Happiness Machine
  • ការថតរូបជាមួយផ្ទាំងរូបប្លែកៗ ដើម្បីបង្ហោះលើ Facebook និង Instagram
  • ទស្សនាការរាំ និងស្ដាប់ចម្រៀងពីរោះៗពីតារាល្បីៗ
  • ការគូររូបលើមុខដោយឥតគិតថ្លៃ
  • ចូលរួមលេងហ្គេមយករង្វាន់ជាច្រើនដូចជា ការប្រកួតភ្លក់ម្ហូប ប្រកួតញ៉ាំអាហារលឿនបំផុត និងការប្រកួតរសជាតិម្ហូបពីហាងនានានៅក្នុងតំបន់ជាដើម។

ក្រៅពីនោះ អ្នកក៏អាចមានឱកាសជួប និងថត Selfie ជាមួយតារាល្បីៗជាច្រើនដូចជា G-Devith ទេព បូព្រឹក្ស រ៉ូលីន និងប្រុសស្អាត ហេង វិសាល ទៀតផង។ អ្វីដែលរឹតតែពិសេសនោះ គឺ Coke Food Fest ក៏មានប្រូម៉ូសិនផងដែរ ដោយគ្រាន់តែនាំគ្នីគ្នាទៅឲ្យបាន ៥ នាក់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ លើភេសជ្ជៈ។ ដូច្នេះ កុំភ្លេចមកសប្បាយជុំគ្នានៅថ្ងៃ ២៩-៣០ មិថុនា ២០១៩ នៅដីឡូត៍ក្រោយសារមន្ទីរអង្គរ ក្រុងសៀមរាប៕

អត្ថបទ៖ សុខណា

មតិយោបល់