• 2019-06-29 01:20:00
  • ព័ត៌មាន

សំលៀងមាត់ទៅ! សាច់អាំងច្រើនជម្រើស កំពុងចាំកំពូលអ្នកញ៉ាំ នៅសៀមរាប

  • 2019-06-29 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំយូរហើយមែនទេ? ពិព័រណ៍សាច់អាំងធំជាងគេនៅកម្ពុជា Coke Food Fest ជិតមកដល់មែនទែនហើយ។ បើបានចូលរួមព្រឹត្តិការណ៍នេះ អ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗដោយញ៉ាំសាច់អាំងឆ្ងាញ់ៗ និងជួបថត Selfie ជាមួយតារាល្បីៗជាច្រើនដូចជា G-Devith ទេព បូព្រឹក្ស រ៉ូលីន និងប្រុសស្អាត ហេង វិសាល ជាដើម។

ក្រៅពីនោះ អ្នកក៏អាចលេងចូលរួមលេងកម្មវិធីកម្សាន្តយ៉ាងច្រើនដូចជា៖

  • ការចាប់រង្វាន់យកកាដូស្អាតៗជាច្រើនពី Coke Happiness Machine
  • ការថតរូបជាមួយផ្ទាំងរូបប្លែកៗ ដើម្បីបង្ហោះលើ Facebook និង Instagram
  • ទស្សនាការរាំ និងស្ដាប់ចម្រៀងពីរោះៗពីតារាល្បីៗ
  • ការគូររូបលើមុខដោយឥតគិតថ្លៃ
  • ចូលរួមលេងហ្គេមយករង្វាន់ជាច្រើនដូចជា ការប្រកួតភ្លក់ម្ហូប ប្រកួតញ៉ាំអាហារលឿនបំផុត និងការប្រកួតរសជាតិម្ហូបពីហាងនានានៅក្នុងតំបន់ជាដើម។

អ្វីដែលរឹតតែពិសេសនោះ គឺ Coke Food Fest ក៏មានប្រូម៉ូសិនផងដែរ ដោយគ្រាន់តែនាំគ្នីគ្នាទៅឲ្យបាន ៥ នាក់ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០% ភ្លាមៗ លើភេសជ្ជៈ។ ដូច្នេះ កុំភ្លេចមកសប្បាយជុំគ្នានៅថ្ងៃ ២៩-៣០ មិថុនា ២០១៩ នៅដីឡូត៍ក្រោយសារមន្ទីរអង្គរ ផ្លូវស៊ីវុត្ថា ក្រុងសៀមរាប៕

អត្ថបទ៖ សុខណា

មតិយោបល់