• 2019-06-30 04:57:00
  • ព័ត៌មាន

សប្បាយ​ពេក​ក្រៃ! ថ្ងៃ​ទី​មួយ ពិព័រណ៍​សាច់​អាំង​នៅ​សៀមរាប មាន​អ្នក​ចូល​រួម​ឡើង​ណែន សុទ្ធ​ស្រី​ស្អាត ប្រុស​សង្ហា

  • 2019-06-30 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ ពិព័រណ៍​សាច់​អាំង​ Coke Food Fest ដែល​រៀប​ចំ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​​ដីឡូត៍​ក្រោយ​សារមន្ទីរ​អង្គរ​ ក្រុង​សៀមរាប ទទួល​បាន​ការ​គាំទ្រ​ច្រើន​សន្ធឹក​តាំង​ពី​ពេល​រសៀល រហូត​យប់​ជ្រៅ។

ជាក់​ស្ដែង​ក្រុម​ការងារ​បាន​ឲ្យ​ដឹង​ថា​ Coke Food Fest បាន​ទាញ​អ្នក​ចូល​រួម​រហូត​ជាង ៧០០០ នាក់ តាម​រយៈ​កម្មវិធី​សប្បាយៗ​ជា​ច្រើន ដូចជា​ការ​ប្រគំ​តន្រ្តី លេង​ហ្គេម​យក​រង្វាន់ ការ​គូ​រូប​សិល្បៈ​លើ​មុខ​ និង​ដង​ខ្លួន ក៏​ដូចជា​ការ​ជួប​ជា​មួយ​តារា​ល្បីៗ​​ជា​ច្រើនដូចជា​ ហេង​ វិសាល និង​ ទេព បូព្រឹក្ស​ ជា​ដើម ។

ពិព័រណ៍​ដដែល​នៅ​បន្ត​រយៈ​ពេល​មួយ​ថ្ងៃ​ទៅ គឺ​នៅ​ថ្ងៃ ៣០ មិថុនា នេះ​ផ្ទាល់​តែ​ម្ដង ដោយ​បញ្ចូល​នូវ​កម្មវិធី​ពិសេស​ជា​ច្រើន​ រួម​ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ផង​ដែរ។ ក្នុង​នោះ មើល​អ្នក​មក​ជុំ​គ្នា​ឲ្យ​បាន ៥ នាក់ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​ភេសជ្ជៈ។

**តោះ​មុន​មក​លេង ចូល​​មើល​សកម្មភាព​ខ្លះៗ​កាល​ពី​យប់​មិញ​បន្តិច​មើល៍! **

អត្ថបទ៖ សុខណា

មតិយោបល់